en     km
en     km

មេដឹកនាំ​ចិន​ចាប់ផ្ដើម​ទទូច​ឱ្យ​លោក​ត្រាំ​គិត​ពី​ការ​រក្សា​មិត្តភាព​ជាង​បង្ករឿង​

Share

ប៉េកាំង៖​លោក​ប្រធានាធិបតី​ចិន​ ស៊ី​ ជី​ន​ពីង​ បាន​ប្រាប់​ទៅ​លោក​ ដូ​ណា​ល់​ត្រាំ​ ប្រធានាធិបតី​ជាប់​ឆ្នោត​សហរដ្ឋអាមេរិក​ថា ​ជម្រើស​ដ៏​ល្អ​រវាង​អា​មេ​រិ​ក​ និង​ចិន​ គឺ​លោក​ត្រូវ​បន្ដ​សហប្រតិ បត្តិការ​រវាង​ប្រទេស​ទាំង​២​ទៅ​មុខ​ទៀត​ដែល​លោក​ចង់​និយាយ​ថា​ជា​ជាង​បង្ករឿង​។ ​លោក​ ស៊ី​ ជី​ន​ពីង​ បាន​បញ្ជាក់​ដូចនេះ​តាម​រយៈ​ការ​សន្ទនាតាម​ប្រព័ន្ធ​ទូរស័ព្ទ​នៅ​ថ្ងៃ​ចន្ទ​ ទី​១៤​ វិច្ឆិកា​នេះ​ហើយ​ដែល​ស្រង់​មក​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​ ។​

លោក ស៊ី ជិនពីង ប្រធានាធិបតី
លោក ស៊ី ជិនពីង ប្រធានាធិបតី

​ការ​ថ្លែង​របស់​លោក​ ស៊ី​ ជី​ន​ពីង​ ស្រប​ពេល​ដែល​ក្រសួងការបរទេស​ចិនក៏​បាន​ចេញ​សេចក្ដី​ប្រកាស​និយាយ​ពីចំណងទាក់ទង​ទ្វេភាគីចំពោះ​រដ្ឋាភិបាល​ថ្មី​ជាមួយ​និង​រដ្ឋ​កាល​ប្រធានាធិបតី​ ដូ​ណា​ល់​ត្រាំ​ ។

​ក្រសួងការបរទេស​ចិន​បាន​ប្រាប់​ថា​ ក្រុង​ប៉េ​កាំ​ង​ចង់បាន​តែ​ម្យ៉ាង​គត់គឺទំនាក់ទំនង​ទ្វេភាគី​ដោយ​ស្មើ ភាព​។​ ចំណែក​ឋ​លោក​ ដូ​ណា​ល់​ត្រាំ​ បាន​និយាយ​ថា​ លោក​ក៏​ចាំបាច់​បន្ដ​សហប្រតិបត្តិការ​ជាមួយ​ចិន​ដែរ​។​ ប៉ុន្ដែ​អា​មេ​រិ​កត្រូវការ​ពិនិត្យ​ឡើង​វិញ​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​ចិន ហើយនឹង​ពិនិត្យ​យកពន្ធ​ឡើង​វិញ​ ។

​អ្នក​សង្កេតការណ៍​ធ្លាប់​ព្រមាន​ថា​ ជម្លោះ​ពាណិជ្ជកម្ម​រវាង​អា​មេ​រិ​ក​និង​ចិន​ ទំនង​និង​កើតឡើង​ក្នុង​អន្ដរ កាល​របស់​ប្រធានាធិបតី ​ដូ​ណា​ល់​ត្រាំ​  ប្រសិនបើអា​មេ​រិ​ករុះរើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ ៕​ប្រភព​:Reuters​

Share

Image Not Found
Image

ព័ត៌មានទាក់ទង