ភ្នំពេញ៖នាយកវិទ្យាស្ថានមួយនៅប្រទេសចិនដែលមានឈ្មោះថា វិទ្យាស្ថានបណ្តុះបណ្តាលជំ នាញពាណិជ្ជកម្ម គ្រោងបង្កើតសាកលវិទ្យាល័យមួយនៅក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំ២០១៧។នេះបើតាមការឱ្យដឹងពីនាយកវិទ្យាស្ថានពាណិជ្ជកម្មលោក Yang Jianxin ក្នុងពិធីជំនួបសំណេះ សំណាលជាមួយក្រុមអ្នកសារព័ត៌មានកម្ពុជា កាលពីរសៀលថ្ងៃទី ០៩ ខែវិច្ចិកា នៅប្រទេ សចិន។ ខណៈប្រទេសចិនកំពុងតែដាក់ការវិនិយោគជាច្រើនលានដុល្លារនៅក្នុងប្រទេសកម្ពុជានោះនៅក្នុងឆ្នាំ២០១៧ខាងមុខនេះនាយកវិទ្យាស្ថានមួយនៅប្រទេសចិនក៏គ្រោងនឹងបង្កើតសាក លវិទ្យា ល័យមួយផងដែរនៅក្នុងប្រទេសកម្ពុជាដោយជ្រើសរើសយកតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះ សីហនុធ្វើជាទីតាំងនៃសាកលវិទ្យាល័យ។
នាយកវិទ្យាស្ថានបណ្តុះបណ្តាលជំនាញពាណិជ្ជកម្ម លោក Yang Jianxin មានប្រសាសន៍តាមរយៈអ្នក បកប្រែថា វិទ្យាស្ថានរបស់លោកនៅប្រទេសចិន ក្នុងក្រុងអ៊ូ ស៊ី ខេត្តជាំងស៊ូ គ្រោងនឹងបង្កើតសាកល វិទ្យាល័យមួយនៅក្នុងប្រទេសកម្ពុជាដើម្បីបណ្តុះ បណ្តាលធនធានមនុស្ស និស្សិតកម្ពុជាឱ្យមានជំនាញល្អប្រសើរ។ លោក Yang Jianxin បន្តថា គម្រោងនេះធ្វើទ្បើងក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហ ប្រតិបត្តិការរវាងកម្ពុជា-ចិនឱ្យកាន់តែមានភាពល្អប្រសើរថែមទៀតជាពិសេសគឺវិស័យឧស្សា ហកម្មកម្ពុជា។
លោក Yang Jianxin បញ្ជាក់ថានៅក្នុងវិទ្យាស្ថានរបស់លោកនាពេលបច្ចុប្បន្ននៅប្រទេសចិនក៏បានទទួលនិស្សិតអហារូបករណ៍កម្ពុជាចំនួន ០៩រូបផងដែរ។
ទាក់ទងនឹងការលើកទ្បើងនេះដែរនិស្សិតកម្ពុជាម្នាក់ក្នុងចំណោមនិស្សិតកម្ពុជា០៩រូប ដែលកំពុងសិក្សានៅវិទ្យាស្ថានបណ្តុះបណ្តាលជំនាញពាណិជ្ជកម្មនៅប្រទេសចិន គឺយុវតី កែវ អមរា បានផ្តល់បទសម្ភា សន៍ឱ្យវិទ្យុស្ត្រីដឹងថា មាននិស្សិតជាច្រើនរយនាក់បានដាក់សុំអាហារូបករ ណ៍មកសិក្សានៅវិទ្យាស្ថានមួយនេះ ប៉ុន្តែមានតែនិស្សិតកម្ពុជាតែ៩រូបប៉ុណ្ណោះដែលទទួលបានអាហារូបករណ៍ ហើយក្នុងចំណោម០៩រូបនេះគឺមានស្រីតែម្នាក់គត។
យុវតី អមរា បន្តថាស្ត្រីគឺមិនចាញ់បុរសនោះទេដូចជាពេលនេះជាដើមគឺ អមរា បានដណ្តើមយកអាហា រូបករណ៍មកសិក្សានៅប្រទេសចិន។ អមរា ក៏បានលើកទ្បើងដែរថាទោះបីជា នាងជាស្រីក៏ដោយប៉ុន្តែគាត់ពុំមានការភ័យខ្លាចនោះទេព្រោះដើម្បីមកក្រេបជញ្ជក់ចំណេះដឹងរួចត្រទ្បប់ទៅចូលរួមអភិវឌ្ឍប្រទេសកម្ពុជាវិញ។
យុវតី កែវ អមរា បានប្តេជ្ញាចិត្តថាក្រោយពេលរៀនចប់ នឹងត្រទ្បប់យកជំនាញដែលខ្លួនមានមកអភិវឌ្ឍប្រទេសជាតិឱ្យបានល្អប្រសើរ។
កញ្ញា កែវ អមរា ៖«តាមពិតស្រីក៏មិនអន់នោះដែរប្រុសធ្វើអីបាន ស្រីក៏ធ្វើវាបានដែរ ខ្ញុំប្តេជ្ញាចិត្តថា និយាយទៅខំប្រឹងរៀនជាពិសេសគឺផ្តោតលើភាសាចិន មានសិស្សខ្មែរច្រើនណាស់ដែលចង់មករៀននៅប្រទេសចិនការបណ្តុះបណ្តាលនៅប្រទេសវាល្អនៅចិន ប៉ុន្តែអ្នកខ្លះគាត់អត់មានឱកា សមករៀននៅចិនអញ្ចឹងទៅ សូម្បីតែមិត្តភក្តិខ្ញុំផ្ទាល់ក៏អញ្ចឹងដែរដល់ពេលអញ្ចឹងទៅចង់សំណូ មពរឱ្យពួកផ្តល់អាហារូបករណ៍ឱ្យច្រើនដល់សិស្សខ្មែរដែលមកចង់រៀននៅប្រទេសចិន»។
ចំណែកយុវជន មួយរូបទៀតដែលទទួលបានអាហារូបករណ៍មកសិក្សានៅប្រទេសចិនេះ គឺយុវជន ផែង សត្យា។ ផែង សត្យា និយាថាប្អូនបានមកសិក្សានៅប្រទេសចិនរយៈពេលជាង ១០ ខែហើយ។ សត្យាបន្តថាក្រោយពេលបញ្ចប់ការសិក្សានៅប្រទេសចិននឹងត្រទ្បប់ទៅប្រទេសកម្ពុជាវិញដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចំរើន។
និស្សិតនៅ វិទ្យាស្ថានបណ្តុះបណ្តាលជំនាញពាណិជ្ជកម្ម ប្រទេសចិន
លោក ផែង សត្យា ៖«ខ្ញុំនឹងទៅប្រទេសខ្មែរវិញព្រោះខ្ញុំជាជនជាតិខ្មែរខ្ញុំអត់ចង់ធ្វើការនៅប្រទេសគេទេព្រោះស្រុកខ្មែរត្រូវការធនធានមនុស្សដូច្នេះខ្ញុំត្រូវតែត្រទ្បប់ទៅស្រុកខ្មែរវិញដើម្បីចូលរួមជួយជាតិ»។
សូមជំរាបថាវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនៅប្រទេសចិនដែលគ្រោងបង្កើតសាកល វិទ្យាល័យនៅប្រទេសកម្ពុជាក្នុងខេត្តព្រះសីហនុននោះ នឹងជ្រើសរើសយកជំនាញគ្រប់គ្រង និងជំនាញទេសចរ ណ៍ជាដើមក្នុងការបណ្តុះបណ្តាលសិស្សដែលមានទំហំទឹកប្រាក់ដាក់វិនិយោគប្រមាណជាង ១លានដុល្លារសហរដ្ឋអាមេរិក៕