en     km
en     km

កូរ៉េខាងត្បូង៖ប្រធានាធិបតីប៉ាកគុនហេត្រូវរាយការណ៍មកថា បានលាលែងពីតំណែងហើយ

Share

គេហទំព័របរទេសមួយបានចុះផ្សាយមុននេះបន្តិចឱ្យដឹងថា លោកស្រី ប៉ាក គុនហេ ដែលមានរឿងអាស្រូវដោយសារតែមិត្តភក្ដិរបស់លោកស្រី បានសម្រេចលាលែងពីតំណែងហើយ នៅព្រឹកថ្ងៃចន្ទ ទី១៤ វិច្ឆិកា នេះ។

លោកស្រី ប៉ាក គុនហេ ប្រធានាធិបតីកូរ៉េខាងត្បូង
លោកស្រី ប៉ាក គុនហេ ប្រធានាធិបតីកូរ៉េខាងត្បូង

តាមគេហទំព័របរទេសមួយឈ្មោះថា CNN-Alive.com បានចុះផ្សាយថា លោកស្រី ប៉ាក គុនហេ បានលាលែងពីតំណែង ជាប្រធានាធិបតីនោះ គឺ បន្ទាប់ពីលោកស្រីបានបញ្ចូនលិខិតសុំលាលែង ទៅប្រធានរដ្ឋសភា ។ ការសម្រេចលាលែងពីតំណែងរបស់លោកស្រី ប៉ាក គុនហេ ធ្វើឡើងបន្ទាប់ពីប្រជាជននៅទីក្រុងសេអ៊ូល រាប់លាននាក់បានធ្វើបាតុកម្ម គាបសង្កត់អោយលោកស្រីចុះចេញពីតំណែង ដោយសារតែលោកស្រី ត្រូវគេសង្ស័យថា ជាប់ពាក់ព័ន្ធនឹងមិត្តភក្ដិលោកស្រីម្នាក់ គឺ លោក ចន ស៊ីងស៊ីល ប្រើប្រាស់សិទ្ធិរបស់លោកស្រី បង្កើតមូលនិធីអង្គាសប្រាក់ ដែលចាត់ទុកថា ជាអំពើខុសច្បាប់។

យ៉ាងណាក៏ដោយ មិនមានប្រភពផ្លូវការរបស់ប្រទេសកូរ៉េខាងត្បូង ឬបណ្ដាញផ្សាយព័ត៌មានណាផ្សេងទៀត ក្រៅពីគេហទំព័រ CNN-Alive.com បានចុះផ្សាយពីលោកស្រី ប៉ាក គុន ហេ លាលែងពីតំណែងនេះ នៅឡើយទេ។
ទាំងបណ្ដាញផ្សាយព័ត៌មានBBC , CNN  និង Channel News Asia  បានរាយការណ៍ថា លោកស្រី ប៉ាក គុនហេ ប្រឈមមុននឹងការកោះហៅឱ្យចូលខ្លួន ដោយរដ្ឋអាជ្ញាក្រុង សេអ៊ូល ពាក់ព័ន្ធនឹងរឿងអាស្រូវរបស់មិត្តភក្ដិលោកស្រី ។

លោកស្រី ប៉ាកគុនហេ បានសុំទោសករណីនេះ ចំនួន២ដងមកហើយ ប៉ុន្ដែប្រជាជនកូរ៉េ មិនបានអត់ឱនអោយលោកស្រីនោះទេ។ ពួកគេ បានបន្ដធ្វើបាតុកម្មជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ ដើម្បីឱ្យលោកស្រី ប៉ាក លាលែងពីតំណែង ៕CNN Alive.com
 

Share

Image
Image
Image