en     km
en     km

សម្តេច​ ហ៊ុន​ សែន ​ថា ប្រទេស​មាន​សន្តិភាព​ទើប​ធ្វើ​ឱ្យ​មាន​ពិធីបុណ្យ​ប្រពៃណី​ដូច​បុណ្យអុំទូក​

Share

ភ្នំពេញ​៖​នាយក​រដ្ឋមន្ត្រី​កម្ពុជា​សម្តេច​ ហ៊ុន​ សែន​ បាន​បង្ហោះ​នៅ​លើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច​ថា​ ដោយសារ​តែ​សន្តិភាព​នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​មានឱកាស​ប្រារ​ព្ឋ​ពិធីបុណ្យ​ប្រពៃណី​ជា តិ​រួម​ទាំង​មានឱកា ស​អភិវឌ្ឍន៍​ប្រទេស​ដ៏​អភ័ព្វ​នេះ​ឱ្យ​រីក​ចម្រើន​ខ្ពស់​មុខ​ខ្ពស់​មាត់​ដូច​សព្វថ្ងៃ​។​

ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក
ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក​ និង​សំពះ​ព្រះ​ខែ

​ការ​លើក​ទ្បើ​ង​ដូចនេះ​ខណៈ​ប្រទេស​កម្ពុជា​កំពុង​តែ​ចូលរួម​អបអរសាទរ​ពិធីបុណ្យ​អុំទូក​ បណ្តែតប្រ ទីប​ អកអំបុក​ និង​សំពះ​ព្រះ​ខែ​ ដែល​មាន​រយៈពេល​៣​ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃ​ទី​១៣-១៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​។​

​សម្តេច​ ហ៊ុន​ សែន​ ក៏​បាន​អរគុណ​ទៅ​ដល់​ជនរួមជាតិ​ដែល​បាន​ចូលរួម​ថែរក្សា​និង​ពង្រឹង​សន្តិភាព​នៅ​ក្នុង​ប្រទេស​ ជាង​នេះ​សម្ដេច​អរគុណ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ និង​ស្ថាប័ន​ពាក់​ព័​ន្ឋ​គ្រប់​លំដាប់ថ្នាក់​ទាំង អស់​ដែល​បាន​ចូលរួម​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​ទាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​និង​នៅ​តាម​បណ្តា​ខេត្ត​ដើម្បី​ប្រជា ពលរដ្ឋ​និង​ទេសចរណ៍​បរទេស​បាន​សប្បាយ​រីករាយ​នៅ​ក្នុង​ពិធីបុណ្យ​ដ៏​មហោឡា​ប្ញ​ក្ស​នេះ​។​ យោង​តាម​គេ ហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​ ហ៊ុន​ សែន​ ដដែល​បង្ហោះ​ជា​សាធារណៈ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ ខែ វិច្ឆិកា​ ឆ្នាំ​២០១៦​នេះ​បានឱ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ដំបូង​នៃ​ពិធីបុណ្យ​អុំទូក​កាលពី​ម្សិលមិញ​គឺ​បាន​ប្រព្រឹត្តិ​ទៅ​ប្រកបដោយ​បរិ យាកាស​សប្បាយ​រីករាយ​យ៉ាង​អធិកអធម​ក្រៃ​លែង​។​ កន្លែង​កំសាន្ត​មួយ​ចំនួន​ដែល​បងប្អូន​ប្រជាពលរដ្ឋ​និង​ទេសចរណ៍​បរទេស​អាច​ចូលរួម​កំសាន្ត​សប្បាយ​បាន​គឺ​នៅ​តាម​បណ្តោយ​មាត់ ទន្លេ​មុខ​ព្រះ​បរមរាជវាំង​ វត្ត​បទុម​វ​តី​ និង​នៅ​កោះ​ពេជ្រ​ជាដើម​។​ តាម​គេហទំព័រ​ដដែល​បន្ថែម​ទៀត​ថា​ នៅ​សល់​តែ​២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ដូច្នេះ​កុំ​ភ្លេច​ចូលរួម​កំសាន្ត​សប្បាយ​នៅ​ក្នុង​ថ្ងៃ​ទី​២​ នៃ​ពិធីបុណ្យ​អុំទូក​នៅ​មុខ​ព្រះ​បរមរាជវាំង​នៅ​ថ្ងៃនេះ​។

​សូម​ជម្រាប​ថា​ ពិធីបុណ្យ​អុំទូក​ បណ្តែតប្រទីប​ អកអំបុក​ និង​សំពះ​ព្រះ​ខែ​ ប្រព្រឹត្តិ​ទៅ​រយៈពេល​៣​ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃ​ទី​១៣-១៥​ ខែ​ វិច្ឆិកា​ ២០១៦៕

Share

Image
Image
Image