ភ្នំពេញ៖នាយករដ្ឋមន្ត្រីកម្ពុជាសម្តេច ហ៊ុន សែន បានបង្ហោះនៅលើគេហទំព័រហ្វេសប៊ុករបស់សម្ដេចថា ដោយសារតែសន្តិភាពនេះហើយទើបធ្វើឱ្យមានឱកាសប្រារព្ឋពិធីបុណ្យប្រពៃណីជា តិរួមទាំងមានឱកា សអភិវឌ្ឍន៍ប្រទេសដ៏អភ័ព្វនេះឱ្យរីកចម្រើនខ្ពស់មុខខ្ពស់មាត់ដូចសព្វថ្ងៃ។
ការលើកទ្បើងដូចនេះខណៈប្រទេសកម្ពុជាកំពុងតែចូលរួមអបអរសាទរពិធីបុណ្យអុំទូក បណ្តែតប្រ ទីប អកអំបុក និងសំពះព្រះខែ ដែលមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៣-១៥ ខែវិច្ឆិកា ឆ្នាំ២០១៦។
សម្តេច ហ៊ុន សែន ក៏បានអរគុណទៅដល់ជនរួមជាតិដែលបានចូលរួមថែរក្សានិងពង្រឹងសន្តិភាពនៅក្នុងប្រទេស ជាងនេះសម្ដេចអរគុណអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ឋគ្រប់លំដាប់ថ្នាក់ទាំង អស់ដែលបានចូលរួមពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ទាំងនៅក្នុងរាជធានីភ្នំពេញនិងនៅតាមបណ្តាខេត្តដើម្បីប្រជា ពលរដ្ឋនិងទេសចរណ៍បរទេសបានសប្បាយរីករាយនៅក្នុងពិធីបុណ្យដ៏មហោឡាប្ញក្សនេះ។ យោងតាមគេ ហទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន ដដែលបង្ហោះជាសាធារណៈនៅព្រឹកថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០១៦នេះបានឱ្យដឹងថា នៅថ្ងៃដំបូងនៃពិធីបុណ្យអុំទូកកាលពីម្សិលមិញគឺបានប្រព្រឹត្តិទៅប្រកបដោយបរិ យាកាសសប្បាយរីករាយយ៉ាងអធិកអធមក្រៃលែង។ កន្លែងកំសាន្តមួយចំនួនដែលបងប្អូនប្រជាពលរដ្ឋនិងទេសចរណ៍បរទេសអាចចូលរួមកំសាន្តសប្បាយបានគឺនៅតាមបណ្តោយមាត់ ទន្លេមុខព្រះបរមរាជវាំង វត្តបទុមវតី និងនៅកោះពេជ្រជាដើម។ តាមគេហទំព័រដដែលបន្ថែមទៀតថា នៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះដូច្នេះកុំភ្លេចចូលរួមកំសាន្តសប្បាយនៅក្នុងថ្ងៃទី២ នៃពិធីបុណ្យអុំទូកនៅមុខព្រះបរមរាជវាំងនៅថ្ងៃនេះ។
សូមជម្រាបថា ពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៣-១៥ ខែ វិច្ឆិកា ២០១៦៕