វ៉ាស៊ីនតោន៖ ប្រធានាធិបតីទើបជាប់ឆ្នោតថ្មីនៃសហរដ្ឋអាមេរិកលោក ដូណាល់ត្រាំ បាននិយា យថា ផែនការណ៍ ១០០ថ្ងៃរបស់លោកគឺរៀបចំត្រួតពិនិត្យជនអន្ដោប្រវេសន៍ណាដែលខុសច្បា ប់ឲ្យចេញពីអាមេរិក។ នៅក្នុងបទសម្ភាសន៍ជាមួយបណ្ដាញផ្សាយព័ត៌មាន CBS លោក ដូណាល់ត្រាំ ដែលជនជាតិស្បែកសភាគច្រើនចាត់ទុកថា ជាអ្នកជាតិនិយមអាមេរិកបាននិយាយថា អាទិភាពនៃការឡើងកាន់អំណាចរបស់លោកគឺលោកត្រូវពិនិត្យមើលកំណត់ហេតុឧក្រឹដ្ឋកម្មដែលទាក់ទងទៅនឹងជនអន្ដោប្រវេសន៍និងឈ្មួញរត់ពន្ធគ្រឿងញៀន ដែលលោកថាបានបំផ្លា ញវប្បធម៌និងបង្កឲ្យអសន្ដិសុខសង្គមអាមេរិក។
តាមរយបាយការណ៍របស់សភាអាមេរិកនិងក្រសួងអន្ដោប្រវេសន៍គឺរកឃើញជនអន្ដោប្រវេសន៍ ១សែន ៧ម៉ឺន ៨ពាន់នាក់ជាជនឧក្រឹដ្ឋគឺក្នុងចំណោមអន្ដោប្រវេសន៍ខុសច្បាប់ចំនួន ៣លាននាក់ទៀតដែលក្រុ មទាំងនេះគឺសុទ្ធតែប្រឈមនឹងការបណ្ដេញចេញពីអាមេរិក។
លោក ត្រាំ បាននិយាយទៀតថា លោកមិនរើសអើងជាតិសាសន៍អ្វីនោះទេប៉ុន្ដែលោកត្រូវពិនិត្យមើលការគ្រប់គ្រងច្បាប់អន្ដោប្រវេសន៍ឡើងវិញ។ អន្ដោប្រវេសន៍ដែលចូលទៅនៅអាមេរិកច្រើនជាងគេគឺជនជាតិ មិកស៊ិក។
កាលពីក្នុងរដូវរកសម្លេងឆ្នោតលោក ដូណាល់ត្រាំ បានព្រមានថាផែនការណ៍ ១០០ថ្ងៃរបស់លោកគឺពិនិត្យមើលការសង់របងបេតុងជាប់ព្រំដែនប្រទេស មិកស៊ិក គឺប្រយោជន៍មិនឲ្យជនជាតិប្រទេសនេះចូលទឹកដីអាមេរិកបានដោយងាយនោះទេ។
ទាក់ទិននិងរឿងនេះមេកដឹកនាំ មិកស៊ិក និយាយថា គេមិនជំទាស់និងការសង់របងនេះទេប៉ុន្ដែរដ្ឋាភិ បាលមិកស៊ិកមិនត្រូវចំណាយលុយអ្វីដើម្បីធ្វើរឿងនេះឡើយ។ នៅសហរដ្ឋអាមេរិកមិនមានតែជាតិសាសន៍ មិកស៊ិក មួយនោះទេដែលត្រូវបានគេរាប់ថាជាជនអន្ដោប្រវេសន៍ក្នុងនោះក៏មានជាតិសាសន៍ជាច្រើនទៀតដែរ ដូចជា បណ្ដាប្រទេសនៅអាស៊ីមួយចំនួន។
លោក ដូណាល់ត្រាំ នឹងចូលកាន់តំណែងប្រធានាធិបតីអាមេរិកបន្ទាប់ពីលោកឈ្នះឆ្នោតលើលោកស្រី គ្លីនតុន នៅថ្ងៃទី ២០ មករា ឆ្នាំ ២០១៧៕ ប្រភព៖BBC