en     km
en     km

ការ​ពង្រាយ​កំលាំង​ជាង​១​ម៉ឺន​នាក់​ដើម្បី​ការពារ​សុ​វត្តិភាព​ល​រដ្ឋ​ក្នុង​អំឡុង​ថ្ងៃ​បុណ្យអុំទូក​

Share

ភ្នំពេញ៖ដើម្បី​ត្រៀម​រង់ចាំ​អន្ដរាគមន៍​រាល់​បញ្ហា​ប្រឈម​នានា​ ដែល​កើត​មាន​ឡើងជា​យថាហេតុ​ទាំង​ជើង​គោក​ និង​ជើង​ទឹក​ក៏​ដូច​ជា​រក្សា​សន្ដិសុខ​និង​សណ្ដាប់ធ្នាប់​ដល់​បងប្អូន​ពលរដ្ឋ​ខ្មែរក៏​ដូច​ជា​ទេស ចរណ៍​បរទេស​និង​កីឡា​អុំទូក​ផង​ដែល​មក​កំសាន្ដ​នៅ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​អភិបាល​ខណ្ឌ ដូនពេញ​លោក​ គួ​ច​ ចំរើន​ បានឱ្យ​ដឹង​ថា​ សមត្ថកិច្ច​ជាង​១​ម៉ឺន​នាក់​ ត្រូវ​បាន​ដាក់​ពង្រាយ​ជុំវិញ​ច្រក​ចេញចូល​នៅ​រាជធានី​ភ្នំពេញ​ ក្នុង​អំឡុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ​។

ទិដ្ឋភាពប្រជាពលរដ្ឋមកកំសាន្តក្នុងឪកាសបុណ្យអុំទូក នៅមុខព្រះបរម រាជវាំង។
ទិដ្ឋភាពប្រជាពលរដ្ឋមកកំសាន្តក្នុងឪកាសបុណ្យអុំទូកនៅមុខព្រះបរម រាជវាំង។

​លោក​អភិបាល​ខណ្ឌ​បន្ត​ថា​ រយៈ​បុណ្យ​ ៣​ថ្ងៃនេះ​កម្លាំង​សមត្ថកិច្ច​ដែល​ដាក់​ពង្រាយត្រូវ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​គ្រប់យ៉ាង​ដោយ​ទប់ស្កាត់យ៉ាងណា​កុំឱ្យ​ឧបទ្ទវហេតុ​ អ្វី​កើតឡើង​ឡើយ​។​ វិធានការ​នេះ​ ក៏​ធ្វើ​ឡើ ង​តាម​កា​រប​ផ្ដល់​អនុសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល​ផង​ដែរ​។​ ជុំវិញ​រឿង​នេះ​ សូម​ស្ដាប់​បទ​សម្ភាសន៍​រវាង​ កញ្ញា​ ជុំ​ ជោគ​ជាតា​ និង​លោក​ គួ​ច​ ចំរើន​ អភិបាល​ខណ្ឌដូនពេញ​ដូច​តទៅ​៖

 

Share

Image
Image
Image