loader

​បទ​សម្ភាសន៍​ ៖​ ពិធីបុណ្យ​អុំទូក​គឺជា​ការ​រម្លឹក​គុណ​ដល់​ទ័ពជើងទឹក​នៃ​មហា​កំពូល​បុរស​ខ្មែរ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​ ៧​

រូបភាពបង្ហាញពីចម្បាំងរវាងកងទ័ពខ្មែរនិងប្រទេសចំប៉ា។រូបភាពteveta.org ភ្នំពេញ ៖ ​លោក​សាស្ដ្រាចារ្យ​ប្រវត្ដិសាស្ដ្រ​ សំបូរ​ មា​ណ្ណា​រ៉ា​ មាន​ប្រសាសន៍​ថា​ ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ​ គឺជា​ទំនៀមទម្លាប់​របស់​ប្រទេស​កម្ពុជា​តាំង​បូរាណ​កាល​មក​ម្ល៉េះ​។​ ការ​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​ គឺ​ដើម្បី​រម្លឹក​នឹក​គុណ​ដល់​កងទ័ពជើងទឹក​ដ៏​អង់អាច​ក្លាយ​ហ៊ាន​របស់​ខ្មែរ​កាលពី​សម័យ​មុន​ដែល​ច្បាំង​យកជ័យ​ជម្នះ​ បង្ក្រាប​អស់​សត្រូវ​ទាំងពួង​នៅ​លើ​ផ្ទៃ​ទឹក​ដែល​មក​ឈ្លានពាន​ទឹកដី​កម្ពុជា​។​ លោក​សាស្ត្រាចារ្យ​ពន្យល់​ថា​ កងទ័ពជើងទឹក​កម្ពុជា​ដែល​មាន​ឬ​ទិ្ធ​ខ្លាំងពូកែ​ គឺ​កងទ័ពជើងទឹក​នៃ​សម័យ​ អង្គរ​ នៃ​មហា​កំពូល​បុរស​ខ្មែរ​ គឺ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​ ៧​ ។​

រូបភាពបង្ហាញពីចម្បាំងរវាងកងទ័ពខ្មែរនិងប្រទេសចំប៉ា។រូបភាពteveta.org
រូបភាពបង្ហាញពីចម្បាំងរវាងកងទ័ពខ្មែរនិងប្រទេសចំប៉ា។រូបភាពteveta.org

រូបភាពបង្ហាញពីចម្បាំងរវាងកងទ័ពខ្មែរនិងប្រទេសចំប៉ា។រូបភាពteveta.org ​លោក​សាស្ដ្រាចារ្យ​ឲ្យ​ដឹង​ទៀត​ថា​ ការ​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អ៊ុំ​ទូក​នេះ​ ដើម្បី​ស្វែងរក​អ្នក​ដែល​មាន​ថ្វីដៃ​អុំទូក​ខ្លាំង​ជាងគេ​មក​ធ្វើ​ជា​ទ័ពជើងទឹក​ដើម្បី​ច្បាំ​ជាមួយ​សត្រូវ​។​ នៅ​សម័យ​សង្គ្រាម​ផ្ទៃ​កម្ពុជា​ រវាង​ព្រះបាទ​ ច័ន្ទ​រាជា​ និង​ សេ្ដ​ច​ កន​ គឺ​ ព្រះបាទ​ ច័ន្ទ​រាជា​ ក៏​ប្រើ​កងទ័ពជើងទឹក​ដែរ​ តែ​តិច​ជាង​កងទ័ពជើងគោក​ ។​

រូបភាពបង្ហាញពីចម្បាំងរវាងកងទ័ពខ្មែរនិងប្រទេសចំប៉ា។រូបភាពteveta.org បន្ថែម​ពី​នេះ​លោក​ថា​ ព្រះរាជ​ពិធី​នេះ​មាន​អត្ថន័យ​យ៉ាង​ធំធេង​ណាស់​ សម្រាប់​ប្រទេស​កម្ពុជា​ ដែល​បង្ហាញ​ពី​ការ​ទទួល​ពរ​ជ័យ​ពី​ទឹក​អ​ម្រិ​ត​ដែល​ហូរ​ចាក​ពី​ភ្នំ​គូលែន​មក​ប្រោះ​ព្រហ្ម​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​។​ ជាង​នេះ​ក៏​បង្ហាញ​ពី​អត្ថន័យ​សាមគ្គីភាព​គ្នា​ក្នុង​សង្គម​ ហើយ​ក៏​មាន​អត្ថន័យ​ជា​ប្រវត្ដិ សាស្ដ្រ​ពី​ការ​រូប​រួម​គ្នា​រវាង​ថ្នាក់លើ​និង​ថ្នាក់​ក្រោម​ក្នុង​ការ​ការពារ​ប្រទេស​ជាតិ​ផង​ដែរ​។​

រូបភាពបង្ហាញពីចម្បាំងរវាងកងទ័ពខ្មែរនិងប្រទេសចំប៉ា។រូបភាពteveta.org ​តទៅ​សូម​ស្ដាប់​បទ​សម្ភាសន៍​វគ្គ​មួយ​ រវាង​លោក​ លៀ​ ស៊ី​ណា​ ជាមួយ​លោក​សាស្ដ្រាចារ្យ​ សំបូរ​ មា​ណ្ណា​រ៉ា​ ដូច​តទៅ​៖

 

ពិធីប្រណាំងទូកងសម័យសង្គមរាស្ត្រនិយម ឆ្នាំ១៩៦៨។រូបភាពឯកសាររបស់Cambodia Daily
ពិធីប្រណាំងទូកងសម័យសង្គមរាស្ត្រនិយម ឆ្នាំ១៩៦៨។រូបភាពឯកសាររបស់Cambodia Daily


0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

សាស្ដ្រាចារ្យចម្រៀងបុរាណ៖ ធនធានអ្នកច្រៀងបុរាណមានមិនដល់១០នាក់ផងដែលអាចប្រើការបានកម្ពុជា

គេតែងតែលឺចម្រៀងបុរាណនៅតាមពិធីបុណ្យជាតិនានា ជា[...]

បទយកការណ៍៖ យុទ្ធនាការ១៦ថ្ងៃនៃទិវាសិទ្ធិមនុស្សឆ្នាំនេះផ្តោតលើ«ស្ត្រីរួមគ្នាដើម្បីសិទ្ធិការងារ»និង«ការផ្សព្វផ្សាយបញ្ហាហឹង្សាលើស្រី្តដោយប្រុងប្រយ័ត្ន»

ភ្នំពេញ៖ ទិវាសិទ្ធិមនុស្សឆ្នាំ២០២២នេះ ស្ថាប័ន[...]

បទយកការណ៍៖ អាណាព្យាបាលមកលើកទឹកចិត្តកូននៅមុខមណ្ឌលប្រឡងចង់ឃើញកូនៗទទួលបានជោគជ័យចេញពីសមត្ថភាពពិតប្រាកដ

ភ្នំពេញ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូម[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x