en     km
en     km

លទ្ធផល​ជា​ផ្លូវការ​នៃ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក​គឺ ​៣០៦-២៣២

Share

​វ៉ា​ស៊ី​ន​តោន​៖​លទ្ធផល​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អា​មេ​រិ​ក​ជា​ផ្លូវការ​បង្ហាញ​ថា​ លោក​ ដូ​ណា​ល់​ត្រាំ​ បេក្ខជន​មក​ពី​គណបក្ស​សាធារណរដ្ឋ​បាន​ឈ្នះ​សមាជិក​គណៈ​អ្នកបោះឆ្នោត​ (Members​ of​ the​ electoral​ college​ )​ ចំនួន​ ៣០៦​ ខណៈ​លោកស្រី​ គ្លី​ន​តុ​ន​ ទទួលបាន​តែ​ ២៣២​ សមាជិក​គណៈ​អ្នក បោះឆ្នោត​។​ នេះ​បើ​យ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​ Wikipedia​ របស់​សហរដ្ឋអាមេរិក​ដែល​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​សៅ​រិ៍​ទី​ ១២​ វិច្ឆិកា​ ឆ្នាំ​២០១៦​នេះ​។​

លោកស្រី គ្លីនតុន និងលោក ដូណាល់ត្រាំ (ខាងស្ដាំ)
លោកស្រី គ្លីនតុន និងលោក ដូណាល់ត្រាំ (ខាងស្ដាំ)

​តាម​លទ្ធផល​នេះ​លោក​ ដូ​ណា​ល់​ត្រាំ​ បាន​ក្លាយជា​ប្រធានាធិបតី​លើក​ទី​ ៤៥​នៃ​សហរដ្ឋអាមេរិក​មក​ពី​គណបក្ស​សាធារណរដ្ឋ​ដែល​គេ​ហៅ​ថា​ ក្រុម​ស្ដាំ​និយម​ ។​

​ប្រជាជន​ចេញ​ទៅ​បោះ​ឆ្នោត​

ពលរដ្ឋអាមេរិកចេញទៅបោះឆ្នោតកាលពីថ្ងៃទី ០៨ វិច្ឆិកា ២០១៦
ពលរដ្ឋអាមេរិកចេញទៅបោះឆ្នោតកាលពីថ្ងៃទី ០៨ វិច្ឆិកា ២០១៦

​ប្រជាជន​អា​មេ​រិ​ក​ដែល​មាន​សិទ្ធិ​ ឬ​អាយុ​ចេញ​ទៅ​បោះ​ឆ្នោត​មាន​ចំនួន​ ២៣១​លាន​នាក់​ តែ​ក្នុង​ចំនួន​នេះ​ អ្នក​បាន​ចេញ​ទៅ​បោះ​ឆ្នោត​មាន​ចំនួន​ ១៣១​ លាន​៧​សែន​នាក់​ប៉ុណ្ណោះ​ដែល​ស្មើ​ ៥៦,៩​ភាគរយ​ ។​

​លោកស្រី​គ្លី​ន​តុ​ន​ ឈ្នះ​ការ​បោះ​ឆ្នោត​ប្រជាប្រិយភាព​(Popular​ vote)

vote-clin

​តាម​លទ្ធផល​ បោះ​ឆ្នោត​ លោកស្រី​ ហ៊ី​ល​ឡា​រី​ គ្លី​ន​តុ​ន​ អតីតរដ្ឋមន្ត្រី​ការ​បរទេស​ និង​ជា​បេក្ខជន​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​បាន​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​ ប្រជាប្រិយ​ដែល​គេ​បូក​សរុប​ចេញពី​អ្នកបោះឆ្នោត​គឺ​លោកស្រី​បាន​សន្លឹក​ឆ្នោត​ ៦០​លាន​ ៨​សែន​ ៣​ម៉ឺន​៩៩២២​ ហើយ​លោក​ ដូ​ណា​ល់​ត្រាំ​ បាន​ ៦០​លាន​ ២​សែន​ ៦​ម៉ឺន​ ៥៨៥៨​ គិត​ជា​ភាគរយ​ គឺ​ ៤៧,៨​ភាគរយ​ និង​៤៧,៣​ភាគរយ​។​ តាម​តួលេខ​នេះ​លោកស្រី​ គី្ល​ន​តុ​ន​ ឈ្នះ​លោក​ដូ​ណា​ល់​ត្រាំ​ ជាង​៥​សែន​ ៧​ម៉ឺន​ សន្លឹក​។​

​គណៈ​អ្នកបោះឆ្នោត​ (Members​ of​ the​ electoral​ college​ )​ ចំនួន​ ៥៣៨​

vote-drump

​គណៈ​អ្នកបោះឆ្នោត​ ៥៣៨​ គឺ​ស្មើនឹង​ចំនួន​សរុប​នៃ​ ការ​បូក​ចូល​គ្នា​រវាង​សមាជិក​សភា​ (Congressmen​ )​និង​ ព្រឹទ្ធសភា​ (Senators)​។​ សមាជិក​សភា​មាន​ចំនួន​៤៣៥​បូក​នឹង​សមាជិក​៣​រូប​ទៀត​គេ​ហៅ​ថា​ឯករាជ្យ​ (Independent)​ ហើយ​សមាជិក​ព្រឹទ្ធសភា​ ១០០​រូប​ក្នុង​នោះ​២​រូប​ជា​សមាជិក​រាជ្យ​។ ​តាម​លទ្ធផល​នេះ​គណបក្ស​សាធារណរដ្ឋ​ឈ្នះ​បាន​ទាំង​សមាជិក​សភា​និង​ព្រឹទ្ធសភា​ហើយ​ទាំង​ប្រធានរដ្ឋសភា​និង​ព្រឹទ្ធសភា​ត្រូវ​គណបក្ស​ស្ដាំ​និយម​នេះ​គ្រប់គ្រង​។

យ៉ាងណា​ក៏​ដោយ​លោក​ ដូ​ណា​ល​ត្រាំ​ នឹង​ត្រូវ​បង្ហា ញខ្លួន​នៅ​ចំពោះ​មុខ​សមាជិក​គណៈ​អ្នកបោះឆ្នោត​ទាំង​៥៣៨​រូប​នៅ​ថ្ងៃ​ទី​១៩​ ធ្នូ​ ២០១៦​ មុន​លោក​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ នៅ​ថ្ងៃ​ទី​២០​មក​រា​ ឆ្នាំ​២០១៧​។​ ​លោក​ ដូ​ណា​ល់​ត្រាំ​ ឡើង​កាន់​តំណែង​នេះ​ជំនួស​ប្រធានាធិបតី​ចាំផ្ទះ​លោក​ អូ​បា​ម៉ា​ដែល​ ត្រូវ​ចាក​ចេញពី​តំណែង​បន្ទាប់​ពី​ប្រធានាធិបតី​ស្បែក​ខ្មៅ​រូប​នេះ​បាន​កាន់​តំណែង​ ៨​ឆ្នាំ​មក​ហើយ​៕​ 

Share

ព័ត៌មានទាក់ទង

Image