ទីក្រុងតូក្យូ ៖ រដ្ឋមន្ត្រីការបរទេសលោក ហ្វូមីអូ គីស៊ីដា(Fumio Kishida)បានឱ្យដឹងនៅថ្ងៃអាទិត្យទី ១៣ ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe មានគោលបំណងដើម្បីបញ្ជាក់ពីសារៈសំខាន់នៃសម្ព័ន្ធភាពរវាងជប៉ុន និង U.S នៅពេលដែលលោក អាបេ ជួបជាមួយប្រធានា ធិបតីអាមេរិកដែលទើបជាប់ឆ្នោតថ្មីគឺលោក Donald Trump នៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយនេះ។
លោក Kishida បានប្រាប់ទូរទស្សន៍ NHK ថា៖«ជំនួបរវាងមេដឹកនាំទាំងពីរនឹងក្លាយជាកិច្ចប្រជុំសំខាន់ដើម្បីកសាងការជឿទុកចិត្ត»។ លោកបន្តថា៖«យើងចង់ប្រើប្រាស់ឱកាសនេះដើម្បីបញ្ចូលពីសារៈសំខាន់នៃសម្ព័ន្ធភាពរវាងជប៉ុន និង U.S ផងដែរ»។
លោក Kishida បានរំលឹកឡើងវិញនូវជំហរយូរអង្វែងរបស់ជប៉ុនថា ជំនួបរវាងលោក អាបេ និងលោក ត្រាំ គឺមិនមានផែនការគ្រប់គ្រងអាវុធនុយ ក្លេអ៊ែរនោះទេ។ ក្នុងអំឡុងពេលធ្វើយុទ្ធនាការរបស់លោក Trump កាលពីពេលកន្លងទៅ ដែលលោកត្រាំបានបើកចំហលទ្ធភាពដែលថាជប៉ុន គឺជាប្រទេសតែមួយគត់ដែលធ្លាប់ទទួលរងការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរមួយ និងជាប្រទេសដែលអាចទទួលយកការផលិតអាវុធនុយក្លេអ៊ែរបាន៕ប្រភព៖CNA