en     km
en     km

គ​.​ជ​.​ប​ ទទូច​ឲ្យ​ពលរដ្ឋ​ដែល​គ្រប់​អាយុ​បោះ​ឆ្នោត​រូស​រាន់​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​មុន​ថ្ងៃ​បិត​បញ្ចប់​

Share

​ភ្នំពេញ​៖​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា​ គ​.​ជ​.​ប​ បាន​ចេញ​សេច ក្ដី​អំពាវ នាវ​មួយ​ដែល​ស្នើ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ដែល​គ្រប់​អាយុ​ ១៨​ឆ្នាំ​ឡើង​ទៅ​ ធ្វើ​យ៉ាងណា​រូស​រាន់​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​មុន​ម៉ោង​ ៥៖៣០​នាទី​រសៀល​ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៦​។​

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ ថា គ.ជ.ប
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ ថា គ.ជ.ប

​សេចក្ដី​អំពាវនាវ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ដែល​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​បញ្ជាក់​ថា​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​សូម​អំពាវនាវ​ចំពោះ​ព្រះសង្ឃ​គ្រប់​អង្គ​ប្រ ជាពលរដ្ឋ​គ្រប់​រូប​ដែល​មាន​ជន្មាយុ​គ្រប់​ ១៨​ព្រះ​វស្សា​ឬ​ក៏​គ្រប់១៨​ឆ្នាំ​ឡើង​ទៅ​ គិតដល់​ថ្ងៃ​ទី​០៤​ ខែ មិថុនា​  ឆ្នាំ​២០១៧​សូម​មេត្ដា​និមន្ដ​និង​អញ្ជើញ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​ទាន់​ពេលវេលា​តាម​ការ​កំ ណត់​ខាងលើ​។​ បន្ថែម​ពី​នេះ​ គ​.​ជ​.​ប​ សង្កត់ធ្ងន់​ថា​ ការ​មានឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ឆ្នាំ​២០១៦​នេះ​ គឺ​មាន​សារៈសំខាន​ណាស់​ ព្រោះ​ជា​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ ដើម្បី​បាន​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ ឆ្នាំ​២០១៧​។​ ជាង​នេះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បញ្ជាក់​ទៀត​ថា​ ប្រសិនបើ​ប្រ​ជា​ពលរដ្ឋ​ទាំងអស់​គ្មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ នៅ​ក្នុងដំណើរការ​ចុះ​ឈ្មោះ​​បោះ​ឆ្នោត​រយៈពេល​ ៣​ខែ​នេះ​ទេ​អ្នក​នោះ​នឹង​ពុំ​មាន​សិទ្ធិ​ដើម្បី​បោះ​ឆ្នោត​ឡើយ​។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ តាម​រយៈ​សេចក្ដី​អំពាវនាវ​នេះ​បង្ហាញ​ក្ដី​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ ព្រះសង្ឃ​គ្រប់​អង្គ​ ព្រមទាំង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំ​អស់​ ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​ហើយ​ ប៉ុន្ដែ​មិន​ទាន់​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សូម​មេត្ដា​រូស​រាន់​និមន្ដ​ និង​អញ្ជើញ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​អង្គ​ និង​គ្រប់ៗ​គ្នា​។

​សូម​ជម្រាប​ថា​ ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​គឺ​មាន​រយៈពេល​បី​ខែ​ ចាប់ពី​ថ្ងៃ​ទី​ ០១​ កញ្ញា​ រហូត​ដល់​ថ្ងៃ​ទី​ ២៩​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៦​ វេលា​ម៉ោង​ ៥៖៣០​នាទី​រសៀល​៕

Share

ព័ត៌មានទាក់ទង

Image