en     km
en     km

​ក្រសួង​សាធារណការ​ត្រៀម​បង្គន់​ជាង​ ៤០០​ និង​រថយន្ត​បូ​ប​លូ​ ៨​ គ្រឿង​ នៅ​ថ្ងៃ​បុណ្យអុំទូក​

Share

​ភ្នំពេញ​ ៖​ ព្រះរាជ​ពិធីបុណ្យ​អុំទូក​ បណ្តែតប្រទីប​ អកអំបុក​ និង​សំពះ​ព្រះ​ខែ​ នឹង​ចាប់ផ្តើម​ធ្វើ​នៅ​ថ្ងៃ​ទី​អាទិត្យ​ទី​១៣​ស្អែក​នេះ​ ខណៈ​ក្រសួង​សាធារ ណការ​ និង​ដឹក​ជញ្ជូន​ រាជធានី​ភ្នំពេញ​ ដាក់​ឲ្យ​ប្រើប្រាស់​បង្គន់​សាធារណៈ​ចំនួន​ ៤២២​ បង្គន់​ នៅ​ទី​តាំំ​ង​ ២៤​ កន្លែង​។​

សកម្មភាពចុះសំអាតដែលមន្ត្រីនៃក្រសួងសាធារណការ ដាក់បញ្ជា។
សកម្មភាពចុះសំអាតដែលមន្ត្រីនៃក្រសួងសាធារណការ ដាក់បញ្ជា។

​បើ​យោង​តាម​ទំព័រ​ហ្វ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បន្ថែម​ទៀត​ថា​ ក្រៅពី​បង្គន់​ជិត​ជាង​ ៤០០​ បង្គន់​ ក្រសួង​ក៏​បាន​សង​បង្គន់​អនាម័យ​ថ្មី​ ៤​ កន្លែង​ទៀត​ គឺ​ ស្ថិត​នៅ​សួនច្បារ​វត្ត​បទុម​វ​តី​ សួន​ក្រម​ង៉ុ​យ​ សួន​កំពង់ចម្លង​អរិយ​ក្សត្រ​ រួចរាល់​ហើយ​ដែរ​។​

​បើ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដដែល​ បាន​បញ្ជាក់​ថា​ មន្ទីរ​សាធារណការ​ក៏​បាន​ត្រៀមកម្លាំង​ជិត​ ៣០០​នាក់​ ដើម្បី​បោស​សំរាម​ និង​ត្រៀម​រថយន្ត​បូម​លូ​ និង​លាង​សម្អាត​ចំនួន​ ៨​ គ្រឿង​។​

​លើស​ពី​នេះ​ មន្ទីរ​សាធារណការ​ កំពុង​រៀបចំ​ កែរ​លម្អ​ភ្លើង​តាម​ដងផ្លូវ​ និង​សួនច្បារ​វិមាន​ឯករាជ្យ​ សួន​មាត់ទន្លេ​ជ្រោយចង្វារ​ ភ្លើង​ព្រះ​អង្គ​ដ​ង្កើ​ និង​តម្លើង​បង្គោល​ភ្លើង​ហ្វា​មួយ​ចំនួន​ទៀត​៕

Share

ព័ត៌មានទាក់ទង

Image