en     km
en     km

អាជ្ញាធរ​បន្ត​ស្វែងរក​អ្នក​បាត់​ខ្លួន​ ករណី​ទូក​ ង​ ប៉ះទង្គិច​ជាមួយ​ទូក​ទេសចរណ៍​

Share

ភ្នំពេញ ៖ ​អាជ្ញា​ធរមាន​សមត្ថកិច្ច​កំពុង​បន្ត​ស្វះ​ស្វែងរក​ចំណុះ​ទូក​ចំនួន​ពីរ​នាក់​ ដែល​បាន​បាត់​ខ្លួន​ក្នុង​ហេតុការណ៍​ទូក​ទេសចរណ៍​មួយ​គ្រឿង​ ប៉ះទង្គិច​គ្នា​ជាមួយ​ទូក​ ង​ បណ្តាល​ឱ្យ​លិច​នៅ​មុខ​បរមរាជវាំង​ កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ ទី​១១​ វិច្ឆិកា​ ម្សិលមិញ​។

ទូកងដែលប៉ះទង្គិចជាមួយទូកទេសចរណ៍វៀតណាម ត្រូវបានទាញយកមកអែបក្បែរច្រាំង។រូបភាពពីFresh News
ទូកងដែលប៉ះទង្គិចជាមួយទូកទេសចរណ៍វៀតណាម ត្រូវបានទាញយកមកអែបក្បែរច្រាំង។រូបភាពពីFresh News

​ចំណុះ​ទូក​ ង​ ដែល​បាត់​ខ្លួន​ទាំង​ពីរ​ម្នាក់​នោះ​ ម្នាក់​មានឈ្មោះ​ សុខ​ ចាន់​ជេ​ស្ដា​ អាយុ​ ៣៦​ ឆ្នាំ​ និង​ម្នាក់​ទៀត​ឈ្មោះ​ ឈឺ​ន​ ច​ន​ អាយុ​ ១៨​ ឆ្នាំ​។​ ចំណែក​ចំណុះ​ទូក​ផ្សេង​ទៀត​ ត្រូវ​បាន​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា​។​

​បើ​តាម​អភិបាល​ខណ្ឌដូនពេញ​ លោក​ គួ​ច​ ចំរើន​ បាន​ឲ្យ​ដឹង​ថា​ អាជ្ញាធរ​មិន​ទាន់​រក​ឃើញ​ចំណុះ​ទូក​ទាំង​ពីរ​នោះ​នៅឡើយ​ទេ​ នៅ​ព្រឹក​ថ្ងៃ​ទី​ ១២​ ខែ​ វិច្ឆិកា​នេះ​។​ លោក​ថា​ អាជ្ញាធរ​បាន​ដាក់​កម្លាំង​ជា​ច្រើន​ ដើម្បី​ស្វែងរក​ឲ្យ​អ្នក​បាត់​ខ្លួន​នោះ​ឱ្យ​ឃើញ​។​

តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ ហេតុការណ៍​នេះ​បណ្ដាល​មក​ពី​ទូក​ទេសចរណ៍​មួយ​គ្រឿង​ដែល​គេ​ដឹង​ថា​ ជា​ទូក​ទេសចរណ៍​របស់​វៀតណាម​ បាន​បុក​ពីក្រោយ​ទូកង​ដែល​កំពុង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ ខណៈ​ទូកង​កំពុង​អុំ​ចេញពី​ត្រើយម្ខាង​ក្បែរ​សណ្ឋាគារ​សុខា​ ទៅ​កាន់​ត្រើយ​ខាងលិច​មុខ​ព្រះ​បរមរាជវាំង​ ជាទី​ដែល​ពួក​គេ​ត្រូវ​សំចត​ត្រៀម​ចូលរួម​ប្រណាំង​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​។

សូមបញ្ជាក់ថា ទូកង​ដែល​រង​គ្រោះ​ក្នុង​ហេតុការណ៍​នោះ​មានឈ្មោះ​ថា​ "​រស្មី​ស្រី​ស្រស់​ដា​ញ់​ទិព្វ​សែន​ជ័យ​"​ជា​ទូកង​មក​ពី​វត្ត​អម្ព​វ័​ន្ត​ ស្ថិត​នៅ​សង្កាត់​ព្រែក​ថ្មី​ ខណ្ឌ​ច្បារ​អំពៅ​ ហើយ​ទូកង​នេះ​មាន​ចំណុះ​ទូក​ ៥៧​នាក់​ និង​មាន​ប្រវែង​ ២៩​ម៉ែត្រ​៕

Share

ព័ត៌មានទាក់ទង

Image