ក្រុងតូក្យូ ៖ គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយមនាកម្រិត ៦.២ រ៉ិចទ័រ បានវាយប្រហារមកលើភាគខាងកើតប្រទេសជប៉ុន នៅថ្ងៃសៅរ៍ទី ១២ វិច្ឆិកានេះ។ នេះបើយោងតាមការស្ទង់ភូមិសាស្ត្ររបស់អាមេរិក តែយ៉ាងណាពុំទាន់មានសេចក្តីរាយការណ៍បន្ទាន់នៃការខូចខាតនេះនៅឡើយនោះទេ។
គ្រោះរញ្ជួយដីជម្រៅ ៤៤ គីឡូម៉ែត្រកើតចេញពីបាតសមុទ្របានវាយប្រហាររយៈពេលខ្លីមួយ នៅជិតឆ្នេរសមុទ្រភាគឦសាននៃកោះ Honshu ចំ ងាយប្រហែលជា ៣៥០ គីឡូម៉ែត្រពីទីក្រុងតូក្យូ។ តែយ៉ាងគ្មានការព្រមានពីរលកយក្សស៊ូណាមីនោះទេ។
សូមរំលឹកថា រលកយក្សស៊ូណាមួយបានកើតចេញពីបាតសមុទ្រកាលពីខែមិនា ឆ្នាំ២០១១ ដោយបានវាយប្រហារមកលើឆ្នេរសមុទ្រភាគឦសានប្រទេសជប៉ុន ដែលបណ្តាលឱ្យមនុស្សជាង ១៨០០០ នាក់ស្លាប់និងមនុស្សមួយចំនួនទៀតបាត់ខ្លួន។ ហេតុការណ៍ក៏បង្កជាវិបត្តិនុយក្លេអ៊ែរ នៅហ្វូគូស៊ីម៉ាផងដែរ។
ហើយកាលពីខែមេសាកន្លងទៅនេះ គ្រោះរញ្ជួយដីយ៉ាងខ្លាំងមួយក៏បានវាយប្រហារមកលើខេត្ត Kuma moto ភាគខាងត្បូងរបស់ប្រទេសជប៉ុនផងដែល ហើយបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៥០ នាក់បស្លាប់ និងបង្កឱ្យមានការខូចខាតជាច្រើន៕ប្រភព៖CNA