en     km
en     km

គ្រោះ​រញ្ជួយ​ដី​កម្រិត​ ៦.២​ រ៉ិ​ច​ទ័​របា​ន​វាយប្រហារ​ភាគ​ខាងកើត​ប្រទេស​ជប៉ុន​

Share

ក្រុង​តូ​ក្យូ​ ៖​ គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំងក្លា​មួយ​មនា​កម្រិត​ ៦.២​ រ៉ិ​ច​ទ័​រ​ បាន​វាយប្រហារ​មក​លើ​ភាគ​ខាងកើត​ប្រទេស​ជប៉ុន​ នៅ​ថ្ងៃ​សៅរ៍​ទី​ ១២​ វិច្ឆិកា​នេះ​។​ នេះ​បើ​យោង​តាម​ការ​ស្ទង់​ភូមិសាស្ត្រ​របស់​អា​មេ​រិ​ក​ តែ​យ៉ាងណា​ពុំ​ទាន់​មាន​សេចក្តីរាយការណ៍​បន្ទាន់​នៃ​ការ​ខូចខាត​នេះ​នៅឡើយ​នោះ​ទេ​។​

គំរូផែនទីតំបន់ដែលរងការវាយប្រហារដោយគ្រោះរញ្ជួដី។រូបភាពពីCNA
គំរូផែនទីតំបន់ដែលរងការវាយប្រហារដោយគ្រោះរញ្ជួដី។រូបភាពពីCNA

​គ្រោះ​រញ្ជួយ​ដី​ជម្រៅ​ ៤៤​ គីឡូម៉ែត្រ​កើត​ចេញពី​បាតសមុទ្រ​បាន​វាយប្រហារ​រយៈពេល​ខ្លី​មួយ​ នៅ​ជិត​ឆ្នេរសមុទ្រ​ភាគ​ឦសាន​នៃ​កោះ​ Honshu​ ចំ ងាយ​ប្រហែលជា​ ៣៥០​ គីឡូម៉ែត្រ​ពី​ទីក្រុង​តូ​ក្យូ​។​ តែ​យ៉ាង​គ្មាន​ការ​ព្រមាន​ពីរ​លក​យក្ស​ស៊ូ​ណា​មីនោះ​ទេ​។​

​សូម​រំលឹក​ថា​ រលក​យក្ស​ស៊ូ​ណាមួយ​បាន​កើត​ចេញពី​បាតសមុទ្រ​កាលពី​ខែ​មិ​នា​ ឆ្នាំ​២០១១​ ដោយ​បាន​វាយប្រហារ​មក​លើ​ឆ្នេរសមុទ្រ​ភាគ​ឦសាន​ប្រទេស​ជប៉ុន​ ដែល​បណ្តាល​ឱ្យ​មនុស្ស​ជាង​ ១៨០០០​ នាក់​ស្លាប់​និង​មនុស្ស​មួយ​ចំនួន​ទៀត​បាត់​ខ្លួន​។​ ហេតុការណ៍​ក៏​បង្ក​ជា​វិបត្តិ​នុយក្លេអ៊ែរ​ នៅ​ហ្វូ​គូ​ស៊ី​ម៉ា​ផង​ដែរ​។​

​ហើយ​កាលពី​ខែមេសា​កន្លង​ទៅ​នេះ​ គ្រោះ​រញ្ជួយ​ដី​យ៉ាង​ខ្លាំង​មួយ​ក៏​បាន​វាយប្រហារ​មក​លើ​ខេត្ត​ Kuma​ moto​ ភាគ​ខាងត្បូង​របស់​ប្រទេស​ជប៉ុន​ផង​ដែល​ ហើយ​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​ ៥០​ នាក់​ប​ស្លាប់​ និង​បង្ក​ឱ្យ​មានការ​ខូចខាត​ជា​ច្រើន​៕​ប្រភព​៖CNA

Share

Image
Image
Image