en     km
en     km

សង្គម​ស៊ី​វិល​ស្នើ​ឱ្យ​ក្រសួង​ផ្អាក​ការ​បូម​ខ្សាច់​មួយ​រយៈ​ ដោយសារ​រក​ឃើញ​ករណី​មួយ​ចំនួន​ (មានសំឡេង)

Share

​បន្ទាប់​ពី​មាន​ភាព​ចម្រូងចម្រាស់​ទៅ​លើ​ទិន្នន័យ​នៃ​ការ​នាំ​ចេញ​ខ្សាច់​ទៅ​ក្រៅប្រទេស​ ក្រុម​អង្គការ​សង្គម​មួយ​ចំនួន​ដែល​ធ្វើ​ទាក់ទង​នឹង​ធនធានធម្មជាតិ​ និង​តម្លាភាព​ បាន​ស្នើ​ឱ្យ​ក្រសួង​រ៉ែ​ និង​ថាមពល​ បញ្ឈប់​ការ​នាំ​បូម​ខ្សាច់​បណ្តោះអាសន្ន​សិន​ ជា​ពិសេស​ខ្សាច់​សមុទ្រ​។​

លោកសន ជ័យ
លោក សន ជ័យ

​នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​ សន​ ជ័យ​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ បន្ទាប់​ពី​លោក​បាន​ចូលរួម​ កិច្ចប្រជុំ​ ជាមួយ​ក្រសួង​ ថាមពល​ និង​រ៉ែ​ នៅ​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​នេះ​ ។​ យ៉ាងណា​ លោក​ថា​ ក្រសួង​ មិន​ទាន់​ឆ្លើយ​ចំពោះ​ស្នើ​សុំ​ន​ទេ​។​ កញ្ញា ឆេង​ ណា​តា​ រាយការណ៍​បន្ត​៖

 

​ការ​ស្នើ​ឱ្យ​ពិចារណា​ ក្នុង​ការ​ផ្អាក​ការ​បូម​ខ្សាច់​នេះ​ ដើម្បី​ឱ្យ​ក្រសួង​រក​ដោះស្រាយ​លើ​ភាព​ចម្រូងចម្រាស់​ និង​ធ្វើ​ឱ្យ​ប្រព័ន្ធ​នៃ​ការ​បូម​ខ្សាច់​ និង​នាំ​ខ្សាច់​ចេញ​មាន​ភាព​ម៉ត់ចត់​ជាង​មុន​ ប្រយោជន៍​ដើម្បី​គ្រង់​គ្រង​ ប្រាក់​ចំ​ណួ​ល​ ឱ្យ​បាន​ត្រឹមត្រូវ​។​

​ក្នុង​ចំណោម​ជាង​១០​ អង្គការ​ ដែល​បាន​ចូលរួម​ប្រជុំ​ គឺ​លោក​ សន​ជ័យ​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​មាន​ប្រសាសន៍​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ករណី​នេះ​ ភាព​មិន​ប្រក្រតី​ ហើយ​។​

«​ពីព្រោះ​អី​ឥលូវ​នេះ​ យើង​កំពុង​ស្ថិត​ក្នុង​រឿងអាស្រូវ​នាំ​ខ្សាច់​ចេញ​ មិន​ប្រ​ក្រី​តី​»​។​

​វិទ្យុ​ស្ត្រី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក​ ឌិ​ត​ ទីណា​ អ្នកនាំពាក្យ​ក្រសួង​រ៉ែ​ និង​ថាមពល​បាន​ទេ​នៅ​ថ្ងៃនេះ​។​ ប៉ុន្តែ​បើ​ការ​ឱ្យ​ដឹង​ពី​លោក​សន​ ជ័យ​ ក្រសួង​មិន​ទាន់​បាន​ឆ្លើយ​តប​តាម​សំណើរ​សង្គម​ស៊ី​វិល​នោះ​ទេ​ ដោយ​រង​ចាំ​របាយការណ៍​លម្អិត​ពី​ ខេត្តកោះកុង​ជា​មុន​សិន​។​

​ការ​បើក​កិច្ចប្រជុំ​រវាង​ក្រសួង​ រ៉ែ​ និង​ថាមពល​ ជាមួយ​អង្គការ​សង្គម​ស៊ី​វិល​ ដែល​មានការ​ចូលរួម​ជាង​១០​អង្គការ​ នៅ​នាយកដ្ឋាន​ប្រេងកាត​ ដើម្បី​បំភ្លឺ​ជុំវិញ​ភាព​មិន​ប្រក្រតី​នៃ​អាជីវកម្ម​នាំ​ខ្សាច់​ចេញ​ទៅ​ក្រៅប្រទេស​ និង​ប្រាក់​ចំណូល​ពី​អាជីវកម្ម​នេះ​ បន្ទាប់​ពី​សង្គម​ស៊ី​វិល​ចំនួន​៤៧​ កាលពី​ថ្ងៃ​ទី​៣១​ តុលា​ បាន​រួម​គ្នា​ដាក់​លិខិត​ចំហ​មួយ​ទៅ​រដ្ឋមន្ត្រីក្រសួង​រ៉ែ​ និង​ថាមពល​ ឱ្យ​ចេញ​មុខ​បកស្រាយ​ជុំវិញ​រឿង​កម្ពុជា​ បាត់​លុយ​ជាង​ ៧៥០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ពី​ការ​នាំ​ចេញ​ខ្សាច់​ទៅ​លក់​នៅ​សិង្ហ​បុរី​ក្នុង​អំឡុង​ឆ្នាំ​២០០៧​ ដល់​ឆ្នាំ​២០១៥​។​

​លិខិត​ចំហរ​របស់​សង្គម​ស៊ី​វិល​ដែល​បាន​ដាក់​ទៅ​ក្រសួង​បាន​បញ្ជាក់​ថា​ ក្នុង​រយៈពេល​៨​ឆ្នាំ​ដូច​គ្នា​ ទិន្នន័យ​របស់​ក្រសួងពាណិជ្ជកម្ម​ និង​ទិន្នន័យ​របស់​ប្រទេស​សឹ​ង្ហ​បុរី​ខុស​គ្នា​ឆ្ងាយ​។​ ទិន្នន័យ​ពី​ក្រសួងពាណិជ្ជកម្ម​ បាន​បញ្ជាក់​ថា​ កម្ពុជា​បាន​នាំ​ខ្សាច់​ចេញ​ក្នុង​បរិមាណ​សរុប​ចំនួន​ប្រមាណ​២,៨​លាន​ ក្នុង​តម្លៃ​៥,៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ទៅ​កាន់​ប្រទេស​សិង្ហ​បុរី​នៅ​ចន្លោះ​ឆ្នាំ​២០០៧​ និង​ឆ្នាំ​២០១៥​ ។​ ប៉ុន្តែ​យោង​តាម​ទិន្នន័យ​ស្ថិតិ​ពាណិជ្ជកម្ម​លើ​ទំនិញ​របស់​អង្គ​សហប្រជាជាតិ​ បាន​ ឱ្យ​ដឹង​ថា​ចំនួន​ខ្សាច់​ដែល​សិង្ហ​បុរី​នាំ​ចូល​ពី​កម្ពុជា​ មាន​ចំនួន​៧២,៨​លាន​តោន​ ។​

​ចំពោះ​បញ្ហា​នេះ​ លោក​សន​ ជ័យ​ ដែល​បាន​ចូល​ក្នុង​កិច្ចប្រជុំ​ បានឱ្យ​ដឹង​ថា​ រដ្ឋាភិបាល​ហាក់​មិន​បាន​បដិសេធ​ តួលេខ​ ដែល​ចេញ​ដោយ​ប្រទេស​សិង្ហ​បុរី​ និង​របាយ​ការ​របស់​អង្គការសហប្រជាជាតិ​នោះ​ទេ​ ដោយ​រដ្ឋាភិបាល​មិន​ទាន់​យល់​ឱ្យ​បាន​ស៊ីជម្រៅ​ទៅ​លើ​ការ​កត់ត្រា​របស់​សឹ​ង្ហ​បុរី​។​ តែ​យ៉ាងណា​លោក​ថា​ ក្រសួង​នៅ​តែ​ អះអាង​ថា​តួលេខ​ខ្សាច់​ដែល​បាន​នាំ​ចេញ​មាន​ត្រឹមតែ​ជាង​២​លាន​ប៉ុណ្ណោះ​ ដែល​តួលេខ​នេះ​នៅ​តែ​ជា​ច​ម្ង​ល់​ដដែល​របស់​អង្គការ​សង្គម​ស៊ី​វិល​។​

​បែប​នេះ​ក្តី​លោក​ថា​ រដ្ឋាភិបាល​បាន​សហការ​ជាមួយ​សង្គម​ស៊ី​វិល​ និង​ជំរុញ​ឱ្យ​សង្គម​ស៊ី​វិល​ ស្វែងរក​ភស្តុ​តាង​បន្ថែម​ទៀត​ពី​បញ្ហា​ចម្រូងចម្រាស់​ និង​ភាព​មិន​ប្រក្រតី​នៃ​ការ​នាំ​ខ្សាច់​ចេញ​ផង​ដែរ​៕ ​

Share

ព័ត៌មានទាក់ទង

Image