loader

​ភាព​មិន​ប្រក្រតី​កើត​ឡើងជា​ច្រើន​ ខណៈ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជិត​បិទ​បញ្ចប់​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ រក​ឃើញ​ថា​ កំហុស​ទិន្នន័យ​ដែល​ផ្ទៀងផ្ទាត់​រួច​មាន​ ចំនួន​ច្រើន​ តែ​ មួយ​ចំនួន​បាន​ដោះស្រាយ​។​ ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នឹង​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​ ២៩​ ខែ​ វិច្ឆិកា​ ពោល​គឺ​ នៅ​សល់​ ១៨​ ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ខណៈ​ការ​ចុះ​ឈ្មោះ​ បាន​ជិត​៧​លាន​នាក់​។​ ចំណែក​អ្នក​សង្កេតការណ៍​ គិត​ថា​ គ​.​ជ​.​ប​ ត្រូវ​ ពន្យារពេល​ ចុះ​ឈ្មោះ​បោះ​ឆ្នោត​ មួយ​រយៈ​ទៀត​។​ លោក​ ធូ​វី​រៈ​ រាយការណ៍​៖

 

nec-11លោក​ ឌុ​ច​ សុ​ន​ សមាជិក​គណៈកម្មាធិការ​ ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ បាន​ថ្លែង​ថា​ កំហុស​ទិន្នន័យ​ដែល​ផ្ទៀងផ្ទាត់​រួច​មាន​ ចំនួន​ជាង​ ២១​ ម៉ឺន​ករណី​ ក្នុង​នោះ​រួម​មាន​ ទិន្នន័យ​ខុស​អត្ត​ញ្ញាណ​ប័ណ្ណ​ ឬ​ខុស​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ជាង​ ២​ម៉ឺន​ ៣​ពាន់​ ករណី​ ខុស​លេខ​អត្តសញ្ញាណប័ណ្ណ​ជាង​២​ម៉ឺន​ ៥​ពាន់​ករណី​ ខុស​នាមខ្លួន​ ជាង​ ៧​ ម៉ឺន​ ករណី​ ខុស​នាមត្រកូល​ជាង​ ៥​ម៉ឺន​ ករណី​ ខុស​ភេទ​ជាង​ ១​ ម៉ឺន​ ៦​ពាន់​និង​ ករណី​ ខុស​ ថ្ងៃ​ ខែ​ ឆ្នាំ​ជាង​ ៣​ម៉ឺន​។​

​លោក​ ឌុ​ច​ សុ​ន​៖«​កំហុស​ឆ្គ​ង់​ទាំង​មិន​គួរ​ឲ្យ​ខុស​សោះ​ ហេតុ​អ្វី​មិន​គួរ​ឲ្យ​ខុស​ ព្រោះថា​ នៅ​ពេល​សហការី​កុំព្យូទ័រ​ វាយ​ឈ្មោះ​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ត្រូវ​មើល​លើ​ម៉ូនីទ័រ​កុំព្យូទ័រ​ ឃើញ​ឈ្មោះ​ ថ្ងៃខែ​ឆ្នាំ​ កំណើត​ លេខ​ អត្តសញ្ញាណប័ណ្ណ​ ភេទ​ តែ​នៅ​តែ​ខុស​ទៀត​…….»​។​

​លោក​ថ្លែង​ដូចនេះ​ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តី​ពី​«​ដំណើរការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​តាម​ឃុំ​ សង្កាត់​ លទ្ធផល​បណ្តោះអាសន្ន​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​អញ្ជើញ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ព្រោះ​ជិត​ដល់​កាលបរិច្ឆេទ​បញ្ចប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​»​ នៅ​ព្រឹក​ថ្ងៃ​ទី​ ១១​ ខែ​ វិ​ឆ្ឆិ​កា​ ឆ្នាំ​២០១៦​។​

​ចំណែក​លោក​ ម៉ៅ​ សុភា​រិ​ទ្ធ​ អគ្គលេខាធិការ​រង​ គ​.​ជ​.​ប​ បាន​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ថា​ កំហុស​ទិន្នន័យ​ចំនួន​ជាង​ ២១​ ម៉ឺន​ករណី​គឺ​ បាន​កែតម្រូវ​រួចរាល់​ហើយ​ ពោល​គឺ​គ្មាន​ការ​លុប​ចោល​ ឬ​ហៅ​មក​ចុះ​ឈ្មោះ​ឡើង​វិញ​ទេ​។​

​លោក​ ម៉ៅ​ សុភា​រិ​ទ្ធ​ បាន​បន្ត​ថា​ គ​.​ជ​.​ប​ បាន​រក​ឃើញ​ថា​ អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មានឈ្មោះ​ស្ទួន​ជិត​ ២​ម៉ឺន​នាក់​ នៅ​ក្នុង​ចំណោម​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ប្រមាណ​ជាង​ ជាង​៦​លាន​នាក់​។​ ក្នុង​ចំណោម​នោះ​ គ​.​ជ​.​ប​ បាន​សម្រេច​លុបឈ្មោះ​ ជាង​ ៣​ ពាន់​នាក់​។​

លោក ម៉ៅ សុភារិទ្ធ អគ្គលេខាធិការរង គ.ជ.ប
លោក ម៉ៅ សុភារិទ្ធ អគ្គលេខាធិការរង គ.ជ.ប

​អគ្គលេខាធិការ​រង​ គ​.​ជ​.​ប​ រូប​នេះ​ បាន​បញ្ចា​ក់ថា​ ឈ្មោះ​ស្ទួន​នេះ​គឺ​ ដោយសារ​ ការ​ចុះ​ឈ្មោះ​សាកល្បង​ កំហុស​ការ​សរសេរ​លេខ​ការិយាល័យ​ខុស​ ការ​ផ្លាស់​ទីលំនៅ​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ អត្តសញ្ញាណប័ណ្ណ​តែ​មួយ​ តែ​ប្រើ​ដោយ​មនុស្ស​ពីរ​នាក់​។​

​លោក​ ម៉ៅ​ សុភា​រិ​ទ្ធ​៖«​ក្នុង​ចំណោម​ ១៩​ នាក់​ ឈ្មោះ​ដែល​នឹង​ត្រូវ​លុប​ ហើយនឹង​ធ្វើការ​បិទ​ផ្សាយ​នៅ​ពេល​បញ្ជី​នោះ​ បោះ​ឆ្នោត​ដំបូង​នេះ​គឺ​ ៣២៩៦​ នាក់​នោះ​ទេ​»​។​

​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នឹង​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​ ២៩​ ខែ​ វិច្ឆិកា​ ពោល​គឺ​ នៅ​សល់​ ១៨​ ថ្ងៃ​ទៀត​។​ លទ្ធផល​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បណ្តោះអាសន្ន​មាន​ចំនួន​ ជាង​ ៦​ លាន​នាក់​ ខណៈ​ដែល​អ្នក​មិន​ទាន់​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​ចំនួន​ជាង​ ២​លាន​នាក់​។​

​ទោះជា​ អ្នក​មិន​ទាន់​មក​ចុះ​ឈ្មោះ​ មាន​ចំនួន​ ច្រើន​ ក៏​ដោយ​ ក៏​មិន​ត្រូវ​ ពន្យារពេល​ដែរ​ ។​ លោក​ ទេព​ នី​ ថា​ អគ្គលេខាធិការ​ គ​.​ជ​.​ប​ បាន​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ថា​ ពុំ​មាន​គម្រោង​ពន្យារពេល​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ទេ​ បើសិន​ក្នុង​ករណី​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មិន​គ្រប់​ចំនួន​ នៅ​ពេល​ គ​.​ជ​.​ប​ បិទ​បញ្ចប់​កាលបរិច្ឆេទ​នៅ​ថ្ងៃ​ទី​ ២៩​ វិច្ឆិកា​ ខាង​មុខ​នេះ​។​តែ​ជាមួយ​គ្នា​នេះ​ លោក​ សំ​ គ​ន្ធា​មី​ នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អ​ព្យា​ក្រឹត្យ​ និង​យុត្តិធម៌​ ដើម្បី​ការ​បោះ​ឆ្នោត​ ដោយ​សេរី​ និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ ហៅ​ថា​ និក​ហ្វិ​ក​ មាន​ប្រសាសន៍​ថា​ ប្រសិនបើ​ក្នុង​ពេល​ ១៨​ ថ្ងៃនេះ​ចុង​ក្រោយ​នៃ​ដំណើរការ​បោះ​ឆ្នោត​ មាន​សន្ទុះ​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​ច្រើន​ សង្គម​ស៊ី​វិល​នឹង​ដាក់​ខិ​លិ​ត​ស្នើ​សុំ​ឲ្យ​គ​.​ជ​.​ប​ ពន្យា​ពេល​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ តែបើ​ក្នុង​រយៈ​ដូច​គ្នា​នេះ​ ចំនួន​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​ថយ​ចុះ​ អង្គការ​សង្គម​ស៊ី​វិល​មិន​ស្នើ​សុំ​ឡើយ​។​

​លោក​ សំ​ គ​ន្ធា​មី​ ព្រួយបារម្ភ​ថា​ អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នឹង​មិន​គ្រប់​ចំនួន​ ខណៈ​ជាង​ ២​ ខែ​ កន្លង​មក​គឺ​ ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បាន​តែ​ជាង​ ៦​ លាន​នាក់​ ខណៈ​ដែល​អ្នក​គ្រប់​អាយុ​បោះ​ឆ្នោត​ មាន​ចំនួន​៩​លាន​៦​សែន​នាក់​។​ លោក​ គ​ន្ធា​មី​ សង្កេត​ឃើញ​ថា​ ការ​ផ្សព្វផ្សាយ​អំពី​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ នៅ​មាន​កម្រិត​នៅឡើយ​។​

​លោក​ សំ​ គ​ន្ធា​មី​៖«​យើង​សន្ទុះ​ប៉ុន្មាន​ថ្ងៃ​ទៀត​ ខ្ញុំ​រំពឹង​ថា​ មិន​អាច​ចុះ​ចំនួន​ដែល​ គ​.​ជ​.​ប​ ធ្វើការ​ប៉ានស្មាន​ ដែល​យក​ទិន្នន័យ​ជា​មូលដ្ឋាន​ ៩.៦​ លាន​នាក់​ គឺ​មិន​អស់​ទេ​ ដោយសារ​បងប្អូន​ពលករ​ចំណាក់ស្រុក​ និង​ការ​ផ្សព្វផ្សាយ​គាត់​មិនសូវ​ទទួល​បាន​ព​ត៌​មាន​នេះ​ជា​កត្តា​ប្រឈម​»​។​

​ចាប់តាំងពី​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​រហូត​មក​ដល់​ពេល​នេះ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ បាន​ទទួល​ពាក្យបណ្តឹង​ចំនួន​ ៨១​ ករណី​។​ ក្នុង​ចំណោម​នេះ​ ក្រុមប្រឹក្សា​ឃុំ​សង្កាត់​បាន​ដោះស្រាយ​បាន​ ចំនួន​ ៤០​ ករណី​ និង​នៅ​សល់​ ១​ ករណី​ ក្នុង​ចំណោម​ ៤១​ ករណី​។​

​ចំណែក​ ៤០​ ករណី​ទៀត​គឺ​ ស្ថិត​នៅ​ក្នុង​ដៃ​ គ​.​ជ​.​ប​ ដោយ​ដោះស្រាយ​បាន​ ចំនួន​ ៣២​ ករណី​ ហើយ​ករណី​នៅ​សេសសល់​ទៀត​កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរការ​នៅឡើយ​។​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ នឹង​បង្កើន​ ការ​ផ្សព្វផ្សាយ​ នៅ​តាម​ស្ថានីយ៍​វិទ្យុ​ និង​ទូរទស្សន៍​ ដើម្បី​ជម្រុញ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​គ្រប់​គ្នា​៕ ​

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x