en     km
en     km

កីឡាការិនី​អុំទូក​ ឆ្នាំ​នេះ​ សម្បូរ​ដោយ​ស្ត្រី​មាន​វ័យ​ចំណាស់​ (មានសំឡេង)

Share

កម្ពុជា​មានបុណ្យ​ជាតិ​ជា​ច្រើន​ក្នុង​នោះ​មាន​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ បណ្តែតប្រទីប​ សំពះ​ព្រះ​ខែ​ និង​អកអំបុក​។​ បុណ្យអុំទូក​គឺជា​ពី​បុណ្យ​មួយ​ដ៏​ធំ​ ត្រូវ​ប្រារព្ធ​ឡើង​ នៅ​ថ្ងៃ​១៤-១៥​កើត​ និង​ថ្ងៃ​១​រោច​ ខែកត្តិក​ជា​រៀង​រាល់​ឆ្នាំ​ ។​ ព្រះរាជ​ពិធីបុណ្យ​អុំទូក​ក្នុង​ឆ្នាំ​ ២០១៦​នេះ​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​ ១៣​ ដល់​ថ្ងៃ​ទី​១៥​ ខែ​វិ​ច្ឆ​កា​។​

water-festival11ការ​ ប្រារព្ធ​បុណ្យប្រពៃណី​នេះ​ គឺជា​ការ​សម្ដែង​ដឹងគុណ​ចំពោះ​ គង្គា​ ដែល​បាន​នាំ​ដីល្បាប់​មាន​ ជីវជាតិ​ ដល់​ប្រជា​កសិករ​ខ្មែរ​ និង​ជា​ពិសេស​ រម្លឹក​គុណ​ដល់​ទា​ហ៊ាន​ជើង​ទឹក​ខ្មែរ​សម័យកាល​មុនៗ​ដែល​បាន​ឈ្នះ​សង្គ្រាម​។​

​នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ​មាន​ទូក​ចំនួន​២៥៦​ទូក​ ក្នុង​នោះ​ក៏​មាន​ទូក​របស់​កីឡា​ការ​រិ​នី​ចូលរួម​ប្រកួត​ផង​ដែរ​។​ តែ​អ្វី​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​គឺ​ក្រុម​ស្ត្រី​កីឡាការិនី​ ទាំងនោះ​សុទ្ធសឹងតែ​ជា​ស្ត្រី​ដែល​មាន​វ័យ​ចំណាស់​ ហើយ​ការ​ចូលរួម​របស់​ពួក​គឺ​ចង់​បង្ហាញ​ថា​ស្ត្រី​មិនមែន​ទន់ខ្សោយ​នោះ​ទេ​។​

​ដើម្បី​ជ្រាប​សូម​ស្ដាប់​បទ​យកការណ៍​ ដែល​រៀបចំ​ដោយ​កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ ដូច​តទៅ​៖


water-festival11-2 water-festival11-1

 

Share

Image
Image
Image