កម្ពុជាមានបុណ្យជាតិជាច្រើនក្នុងនោះមានព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។ បុណ្យអុំទូកគឺជាពីបុណ្យមួយដ៏ធំ ត្រូវប្រារព្ធឡើង នៅថ្ងៃ១៤-១៥កើត និងថ្ងៃ១រោច ខែកត្តិកជារៀងរាល់ឆ្នាំ ។ ព្រះរាជពិធីបុណ្យអុំទូកក្នុងឆ្នាំ ២០១៦នេះនឹងចាប់ផ្តើមពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆកា។
ការ ប្រារព្ធបុណ្យប្រពៃណីនេះ គឺជាការសម្ដែងដឹងគុណចំពោះ គង្គា ដែលបាននាំដីល្បាប់មាន ជីវជាតិ ដល់ប្រជាកសិករខ្មែរ និងជាពិសេស រម្លឹកគុណដល់ទាហ៊ានជើងទឹកខ្មែរសម័យកាលមុនៗដែលបានឈ្នះសង្គ្រាម។
នៅក្នុងឆ្នាំ២០១៦នេះមានទូកចំនួន២៥៦ទូក ក្នុងនោះក៏មានទូករបស់កីឡាការរិនីចូលរួមប្រកួតផងដែរ។ តែអ្វីធ្វើឱ្យមានការចាប់អារម្មណ៍គឺក្រុមស្ត្រីកីឡាការិនី ទាំងនោះសុទ្ធសឹងតែជាស្ត្រីដែលមានវ័យចំណាស់ ហើយការចូលរួមរបស់ពួកគឺចង់បង្ហាញថាស្ត្រីមិនមែនទន់ខ្សោយនោះទេ។
ដើម្បីជ្រាបសូមស្ដាប់បទយកការណ៍ ដែលរៀបចំដោយកញ្ញា ច្រឹក ស្រីអូន ដូចតទៅ៖