អតីតប្រធានាធិបតីប្រទេសប្រស៊ីលលោក Michel Temer ត្រូវបានរដ្ឋអាជ្ញាប្រទេសរបស់លោកបានធ្វើការចោទប្រកាន់ពីបទទទួលប្រាក់សំណូក ករណីពាក់ព័ន្ធនឹងភាគហ៊ុន រកស៊ីមួយចំនួននៅក្នុងប្រទេស។
ការចោទប្រកាន់ទៅលើលោក Michel Temer ត្រូវបានរាយការណ៍មកថា ធ្វើឡើងដោយអតីតប្រធានាធិបតីលោកស្រី Dilma Rousseff ដែលលោកស្រីខ្លួនឯងផ្ទាល់ក៏ជាប់ពាក់ព័ន្ធករណីពុករលួយផងដែរ។
ការដែលរដ្ឋអាជ្ញាចោទប្រកាន់លោក Michel Temer គឺធ្វើឡើងបន្ទាប់ពីប្រជាជនប្រស៊ីលជាច្រើនម៉ឺននាក់ បានទៅធ្វើបាតុកម្មដើម្បីដាក់សម្ពាធឲ្យអតីតប្រធានាធីបតីរូបនេះ ចេញមកទទួលកំហុសពីបទចោទទទួលប្រាក់សំណូក។
រយៈពេលមួយឆ្នាំចុងក្រោយនេះតុលាការប្រទេសប្រេស៊ីល បានធ្វើការចោទប្រកាន់លើមេដឹកនាំរបស់ខ្លួនជាច្រើននាក់ហើយ ករណីពុករលួយ។ ប៉ុន្ដែមុននឹងឈានដល់ការចោទប្រកាន់នេះគឺប្រទេសនៅអាមេរិកឡាទីន បានជួបអំពើរហិង្សាដោយសារការធ្វើបាតុកម្មនេះជាញឹកញាប់។
ការដកហូតតំណែង Dilma Rousseff ដោយសារអំណាចរបស់ព្រឹទ្ធសភា ចំណែកឯលោក Michel Temer នៅមិនទាន់បានព្រឹទ្ធសភាធ្វើការចោទប្រកាន់នៅឡើយទេ៕ ប្រភព BBC