en     km
en     km

​អ្នកវិភាគ​៖​ជ័យជម្នះ​របស់​ លោក​ដូ​ណា​ល់​ត្រាំ​នឹង​ឆ្លុះ​បញ្ចាំង​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​ ពី​បញ្ហា​ជាតិនិយម​នៅ​កម្ពុជា​ (មានសំឡេង)

Share

​ភ្នំពេញ​៖​ ជ័យជម្នះ​របស់​លោក​ ដូ​ណា​ល់​ត្រាំ​ ដែល​ត្រូវ​បាន​អ្នកវិភាគ​អា​មេ​រិ​កថា​ ជា​អ្នក​ជាតិនិយម​គឺជា​ការ​បាន​មក​ពី​ពលរដ្ឋ​អា​មេ​រិ​កាំ​ង​ស្នេហា​ជាតិ​ និង​ពលរដ្ឋ​មួយ​ចំនួន​ទៀត​ដែល​ចង់​ឲ្យ​មានការ​ផ្លាស់​ប្ដូរ​ ប្រព័ន្ធ​គ្រប់គ្រង​របស់​បក្ស​តែ​មួយ​។​

លោក ដូណាល់ត្រាំ
លោក ដូណាល់ត្រាំ

ជ័យជម្នះ​របស់​មហាសេដ្ឋី​អចលនទ្រព្យ​រូប​នេះ​នាំ​ឲ្យ​ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​អ្នកដឹកនាំ​ និង​អ្នកនយោបាយ​យ៉ាងច្រើន​នៅ​ទូ​ទាំង​ពិភពលោក​។​ ដែល​ក្នុង​នោះ​មាន​ទាំង​អ្នកនយោបាយ​ល្បីៗ​នៅ​កម្ពុជា​ផង​ដែរ​។​ លោក​ ដូ​ណា​ល់​ត្រាំ​ បាន​ទទួល​ជ័យជម្នះ​លើ​លោកស្រី​ គ្លី​ន​តុ​ន​ ដែល​ជា​អ្នកនយោបាយ​និយម​កណ្ដាល​។​ នៅ​ក្នុង​យុទ្ធនា​ការណ៍​រក​សំឡេង​ឆ្នោត​ដ៏​ក្ដៅ​គ​កុក​រយៈពេល​ជិត​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ​ អ្វី​ដែល​នាំ​ឲ្យ​លោក​ ដូ​ណា​ល់​ត្រាំ​ ឈ្នះ​ឆ្នោត​គឺ​មហាសេដ្ឋី​រូប​នេះ​បាន​ទាក់ទាញ​អ្នកគាំទ្រ​ខ្លួន​ចេញ​ ពី​វណ្ណៈ​ទាប​របស់​អា​មេ​រិ​ក​ គឺ​ក្រុម​សហគមន៍​ដែល​មាន​ធនធាន​មធ្យម​ដោយសារ​តែ​លោក​ប្រើ​វោហារសាស្ដ្រ​ជាតិនិយម​ ប្រឆាំង​និង​ការ​ជ្រៀតចូល​ខុសច្បាប់​ដោយ​ជនអន្ដោប្រវេសន៍​នៃ​ប្រទេស​ផ្សេងៗ​ទៀត​។​

​ជាមួយ​គ្នា​នេះ​លោក​ ត្រាំ​ បាន​សន្យា​សើរើ​ច្បាប់​អន្ដោប្រវេសន៍​ និង​ច្បាប់​សញ្ជាតិ​ឡើង​វិញ​។​ យ៉ាងណា​ក៏​ដោយ​លោក​ក៏​បាន​អំពាវនាវ​ឲ្យ​មានការ​ឯកភាព​ជាតិ​នៅ​ជុំវិញ​ខ្លួន​លោក​ផង​ដែរ​។​ តែ​បែប​នេះ​ក្ដី​អ្នក​និយម​កណ្ដាល​អា​មេ​រិ​ក​ និង​ពួក​ស្បែក​ខ្មៅ​ ភាគច្រើន​បាន​ចេញ​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្ដមាន​របស់​លោក​ធ្វើ​ជា​ប្រធានាធិបតី​។​
​តើ​ជ័យជម្នះ​របស់​លោក​ ដូ​ណា​ល់​ត្រាំ​ ដែល​ប្រើប្រាស់​យុទ្ធសាស្ដ្រ​ជាតិនិយម​អាច​ឆ្លុះ​បញ្ចាំង​ ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ឆ្នាំ​២០១៨​ ដែរ​ឬទេ​?

​ត្រង់​ចំណុច​នេះ​វិទ្យុ​ស្ដ្រី​បាន​សុំ​ពន្យល់​និង​វិភាគ​ របស់​អ្នកវិភាគ​នយោបាយ​នៅ​កម្ពុជា​ ដោយ​ពួក​គេ​យល់​ស្រប​ថា​ ការ​បំផុស​ជាតិនិយម​របស់​លោក​ ដូ​ណា​ល់​ត្រាំ​ ពិតជា​នាំ​ឲ្យ​មហាសេដ្ឋី​រូប​នេះ​ បាន​ទទួល​ជ័យជម្នះ​ពិតមែន​។​ ពួក​គាត់​ថា​ ការ​ឃោសនាបោះឆ្នោត​ឆ្នាំ​ ២០១៨​ ពិតជា​បង្ហាញ​ពី​ឆន្ទៈ​ជាតិនិយម​របស់​ប្រជាជន​កម្ពុជា​ជា​ថ្មី​ម្ដងទៀត​ ប៉ុន្ដែ​ពួក​គាត់​យល់​ថា​ អ្នកនយោបាយ​ត្រូវ​គិត​ថា​ ការ​ឃោសនា​បំផុស​ជាតិនិយម​គឺ​ត្រូវ​តែ​យក​គោលការណ៍​ឯកភាព​ជាតិ​ និង​គោលការណ៍​ប្រជាធិបតេយ្យ​ជា​ផែនទី​ នៃ​ការ​តម្រង់​ទិស​នយោបាយ​របស់​ខ្លួន​ ជា​ជាង​ការ​ឃោសនា​បង្ក​ឲ្យ​មានការ​គុំ​គួ​ន​ជាតិ​សាសន៍​។​ តទៅ​នេះ​សូម​ស្ដាប់​សម្រង់​វិភាគ​ដែល​រៀបរៀង​ដោយ​លោក​ លៀ​ ស៊ី​ណា​ ៖

 

​ជា​រឿង​ចម្លែក​ណាស់​ដែល​អ្នកជំនួញ​មាន​ប្រាក់​ស្ដុក​ស្ដម​ម្នាក់​ នៃ​ប្រទេស​អា​មេ​រិ​ក​ បាន​ដណ្ដើម​ជ័យ​លា​ភី​ពី​ប្រជាជន​ហើយ​មាន​វាសនា​ធ្វើ​ម្ចាស់​សេត​វិមាន​។​ មហាសេដ្ឋី​ ដូ​ណា​ល់​ត្រាំ​ ជា​ការ​ពិត​លោក​មិន​ធ្លាប់​កាន់​ការងារ​រដ្ឋការ​ម្ដងណា​ទេ​គឺ​សូ​ម្បី​តែ​សមាជិក​សភា​ ឬ​ព្រឹទ្ធសភា​ក៏​លោក​មិន​ធ្លាប់​មាន​ដែរ​។​

​ចុះ​ហេតុ​អ្វី​បានជា​បុគ្គល​មាន​ច​រិ​ក​ឆេវឆាវ​រូប​នេះ​ បែរជា​ប្រជាជន​អា​មេ​រិ​ក​ ផ្ដល់​សេចក្ដី​ទុកចិត្ដ​ឲ្យ​ក្លាយជា​មេដឹកនាំ​របស់​ខ្លួន​ទៅ​វិញ​?​

​គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ​បើ​គេ​និយាយ​ពី​ឆន្ទៈ​របស់​ពលរដ្ឋ​អា​មេ​រិ​ក​ ដែល​គេ​រើស​លោក​ ដូ​ណា​ល់​ត្រាំ​ ជា​ប្រធានាធិបតី​របស់​ខ្លួន​ ព្រោះ​ប្រទេស​បិតា​ប្រជាធិបតេយ្យ​ពិភពលោក​មួយ​នេះ​ ផ្ដល់​សិទ្ធិ​គ្រប់គ្រាន់​ដល់​ប្រជាជន​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​សម្រេច​រឿង​អ្វីមួយ​ឲ្យ​ស្រប​នឹង​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​នេះ​។​ លោក​ ដូ​ណា​ល់​ត្រាំ​ បាន​ទទួល​ការ​គាំទ្រ​ឬ​ការ​បោះ​ឆ្នោត​ឲ្យ​ ពី​ប្រជាជន​អា​មេ​រិ​ក​ស្បែក​ស​ ច្រើន​ជាង​លោកស្រី​ គ្លី​ន​តុ​ន​ គឺ​៥៣​ភាគរយ​ ទល់​និង​ ៤២​ភាគរយ​។​ ប្រជាជន​ស្បែក​ស​ អា​មេ​រិ​ក​ គឺជា​សំឡេង​ភាគច្រើន​របស់​ប្រទេស​នេះ​។​ សហគមន៍​នេះ​មាន​ភាព​លើសលប់​លើ​ពួក​ចំណាកស្រុក​ស្បែក​ខ្មៅ​។​

​ពួក​ស្បែក​ស​ ជ្រើសរើស​លោក​ ដូ​ណា​ល់​ត្រាំ​ ធ្វើ​ជា​ប្រធានាធិបតី​ដោយ​ទម្លាក់​គណបក្ស​មួយ​ និយម​ដោយ​ពួក​ស្បែក​ខ្មៅ​របស់​លោកស្រី​ គ្លី​ន​តុ​ន​ នោះ​គឺ​ផ្ដើម​ឲ្យ​មានការ​ចោទសួរ​អំពី​ជាតិនិយម​ផ្ទៃក្នុង​របស់​ប្រជាជន​អា​មេ​រិ​ក​ ដែល​មិន​គាំទ្រ​គោលនយោបាយ​បើកចំហ​ឲ្យ​ជាតិ​សាសន៍​ដទៃ​មក​ទទួលផល​ប្រយោជន៍​របស់​ពួក​គេ​ឡើយ​។​ ត្រង់​ចំណុច​នេះ​ហើយ​ដែល​អ្នកវិភាគ​ខ្មែរ​មើលឃើញ​ថា​ ជ័យជម្នះ​របស់​លោក​ ដូ​ណា​ល់​ត្រាំ​ ពិតជា​ផ្ដើម​ចេញពី​សហគមន៍​ស្បែក​ស​ អា​មេ​រិ​ក​ដែល​ស្នេហា​ជាតិ​។​

​តើ​ការ​បង្ហាញ​ជាតិនិយម​របស់​ពលរដ្ឋ​ខ្មែរ​អា​មេ​រិ​កាំ​ង​ស្បែក​ស​ ដូចនេះ​អាច​ជា​ការ​ឆ្លុះ​បញ្ចាំង​ដែរ​ទេ​ចំពោះ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ឆ្នាំ​ ២០១៧​ ឆ្នាំ​ ២០១៨?

លោក​ គឹ​ម​ សុខ​ អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​ និង​នយោបាយ
លោក​ គឹ​ម​ សុខ​ អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​ និង​នយោបាយ

​លោក​ គឹ​ម​ សុខ​ អ្នក​តាមដាន​ការ​អភិវឌ្ឍ​សង្គម​និង​នយោបាយ​យល់​ស្រប​ចំពោះ​ការ​រក​ឃើញ​ថា​ លោក​ ដូ​ណា​ល់​ត្រាំ​ បាន​ឈ្នះ​ឆ្នោត​ដូចនេះ​គឺ​មួយ​ផ្នែក​បាន​មក​ពី​ការ​បំផុស​ជាតិ​សាសន៍​និយម​ដែល​លោក​ថា​ ពលរដ្ឋ​ហាក់​មិន​ទុកចិត្ត​ ស្ត្រី​ ដែល​និយម​ កណ្ដាល់​។​

​លោក​ គឹ​ម​ សុខ​៖«​ការ​ឈ្នះ​ឆ្នោត​របស់​គាត់​ហ្នឹង​វា​ហាក់​ស្ថិត​ក្នុង​ស្មារតី​ នៃ​ជនជាតិ​អា​មេ​រិ​ក​ដែល​មិន​ទុកចិត្ដ​ស្ដ្រី​ ហើយ​ចំណុច​ទី​២​ ការ​ឈ្នះ​ឆ្នោត​របស់​លោក​ ដូ​ណា​ល់​ត្រាំ​ ហាក់ដូចជា​សណ្ឋាន​ការ​បោះ​ឆ្នោត​ប្រឆាំង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ស្បែក​ខ្មៅ​ម្នាក់​ ពីព្រោះ​លោក​ បា​រាក់​ អូ​បា​ម៉ា​ គាត់​គាំទ្រ​លោកស្រី​ គ្លី​តុ​ន​ ដូច្នេះ​ហើយ​យើង​មើល​តែ​ទិន្នន័យ​ចុង​ក្រោយ​ដែល​អ្នកបោះឆ្នោត​ស្បែក​ស​ បោះ​ឆ្នោត​ឲ្យ​លោក​ ដូ​ណា​ល់​ត្រាំ​ ហ្នឹង​គឺ​ភាគច្រើន​បំផុត​គឺ​ហាក់​បង្ហាញ​ថា​ ជា​ការ​បោះ​ឆ្នោត​ប្រឆាំង​ប្រធានាធិបតី​ស្បែក​ខ្មៅ​»​។​

​ទាក់ទង​ប្រទេស​កម្ពុជា​វិញ​ ជា​ពិសេស​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ក្រុម​ ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​ ២០១៧​ និង​បោះ​ឆ្នោត​ សភា​ ឆ្នាំ​ ២០១៨​  លោក​ គឹ​ម​ សុខ​ គិត​ថា​អ្នកនយោបាយ​ជាតិនិយម​ និង​ក្រុម​ជាតិ​ និយម​ ច្បាស់​ជា​ រិះគន់​ ក្រុម​ម្ខាង​ទៀត​ ដោយ​ លើក​ពី​ បញ្ហា​ជាតិ​ធំៗ​ មក​ធ្វើ​យុទ្ធសាស្ត្រ​ ដំ​ណើ្ដ​ម​សន្លឹក​ឆ្នោត​ ។​តែ​លោក​ថា​ ត្រូវ​អនុវត្ត​ទៅ​តាម​ គន្លង​ប្រជាធិបតេយ្យ​ដោយ​គិត​បញ្ហា​ជាតិ​រួម​គ្នា​។​

​លោក​ គឹ​ម​ សុខ​៖«​ហើយ​បើ​យើង​ប្រកួតប្រជែង​គ្នា​ និង​រិះគន់​គ្នា​ យើង​រិះគន់​លើ​ស្មារតី​ជាតិ​រួម​ពិតមែន​ហើយ​វា​មានការ​ប៉ះពាល់​ខ្លះទៅ​ដល់​ការ​វាយប្រហារ​ បុ​គ្ក​ល​ប៉ុន្ដែ​កុំ​គ្រាន់តែ​យក​ករណី​បុគ្គល​ មក​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​ចងគំនុំ​គ្នា​ ប៉ុន្ដែ​យើង​យក​បញ្ហា​បុគ្គល​ក្ដី​ បញ្ហា​ជាតិ​ក្ដី​មក​រិះគន់​គ្នា​ប្រកបដោយ​សេចក្ដី​ថ្លៃថ្នូរ​ និង​ការ​វែកញែក​តាម​បែប​សង្គម​ប្រជាធិបតេយ្យ​ ឲ្យ​ប្រជារាស្ដ្រ​គាត់​វែកញែក​ដោយ​ខ្លួនឯង​ ប៉ុន្ដែ​សុំ​ធ្វើ​ក្នុង​ក្របខ័ណ្ឌ​ប្រជាធិបតេយ្យ​ និង​បើកចំហ​ហើយ​បើកឱកាស​ឲ្យ​ពលរដ្ឋ​ស្ដាប់​នឹង​វាយតម្លៃ​ដោយ​ខ្លួន​គា​ត់​»​។​

​តាម​លទ្ធផល​បោះ​ឆ្នោត​ គឺ​លោកស្រី​គ្លី​ន​តុ​ន​ បាន​ឈ្នះ​លោក​ ដូ​ណា​ល់​ត្រឹម​ លើ​ ប្រជាប្រិយភាព​ ដោយ​ លោក​ ទទួល​បាន​ សំឡេង​ ឆ្នោត​ច្រើន​ជាង​លោក​ ដូ​ណា​ល់​ត្រាំ​ ជាង​១០​ម៉ឺន​សន្លឹក​។​ តែ​លោកស្រី​ឈ្នះ​បាន​២០​ រដ្ឋ​ ខណៈ​លោក​ ដូ​ណា​ល់​ត្រាំ​ ឈ្នះ​បាន​ ៣០​រដ្ឋ​។​ នាំ​ឱ្យ​លោកស្រី​ចាញ់​ ការ​បោះ​ឆ្នោត​។​ ប្រជាជន​អា​មេ​រិ​ក​ នៅ​តាម​រដ្ឋ​នៅ​ឆ្ងាយ​ពី​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ ដែល​ ជា​សហគមន៍​ ស្បែក​ស​ និង​ មាន​ទ្រព្យសម្បតិ្ត​ធ​ម្យ​ម​ ភាគច្រើន​ គាំទ្រ​ លោក​ ដូ​ណា​ល់​ ត្រាំ​។​ តាម​ បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ ពលរដ្ឋ​អា​មេ​រិ​ក​ ស្បែក​ស​ ជិត​ ៦០​ភាគរយ​ បោះ​ឆ្នោត​ គាំទ្រ​ លោក​ ត្រាំ​ ខណៈ​លោកស្រី​គ្លី​ន​តុ​ន​ ទទួល​បាន​ ការ​គាំទ្រ​ ៣៧​ភាគរយ​។​  តែ​ពួក​ស្បែក​ខ្មៅ​ គាំទ្រ​ លោក​ត្រាំ​ ៨​ភាគរយ​ប៉ុណ្ណោះ​ ខណៈ​ គាំទ្រ​ លោកស្រី​គ្លី​ន​តុ​ន​ ៨៨​ភាគរយ​។​

​លោក​ ឡុ​ង​គឹ​ម​ ឃ​ន​ អ្នក​សិក្សា​គោ​លន​យោ​ប​ការ​បរទេស​និង​ ច្បាប់​អន្តរជាតិ​ យល់​ថា​ ការ​បោះ​ឆ្នោត​ដែល​នាំ​ឱ្យ​ពិភពលោក​ ភ្ញាក់​ដ៏​ខ្លាំង​នេះ​ គឺ​ខុស​ពី​ការ​បោះ​ឆ្នោត​អាណត្តិ​មុន​ ដែល​ លោក​ថា​ ប្រជាជន​អា​មេ​រិ​ក​ ភាគច្រើន​តាំងខ្លួន​ សន្លឹក​ឆ្នោត​របស់​ពួក​គេ​ ក៏​ជា​តំណាង​ឱ្យ​ពលរដ្ឋ​ប្រទេស​ទន់ខ្សោយ​ ដែរ​។​ លោក​ថា​ការ​បោះ​ឆ្នោត​ជ្រើសរើស​បាន​មេដឹកនាំ​ ប្រជាធិបតេយ្យ​ និង​គោរព​សិ​ទិ្ធ​មនុស្ស​ គឺ​មេដឹកនាំ​នោះ​ មិន​ត្រឹម​ពង្រឹង​ ប្រជាធិបតេយ្យ​ ក្នុង​ប្រទេស​នោះ​ទេ​ តែ​ជា​ការ​ជួយ​ជំរុញ​ ប្រជាធិបតេយ្យ​ ប្រទេស​ មួយ​ចំនួន​លើ​ពិភពលោក​ដែរ​។​ លោក​ គិត​ថា​ការ​បោះ​ឆ្នោត​ ៨​វិច្ឆិកា​ ឆ្នាំ​២០២៦​នេះ​ បង្ហាញ​ថា​ពលរដ្ឋ​អា​មេ​រិ​ក​ ត្រូវការ​មេដឹកនាំ​ជួយ​ពលរដ្ឋ​ខ្លួនឯង​ច្រើន​ជាង​ពលរដ្ឋ​ប្រទេស​ដទៃ​ គឺ​មាន​ន័យ​ថា​ ជា​ឆន្ទៈ​ជាតិ​របស់​ពលរដ្ឋ​អា​មេ​រិ​ក​ ។​

លោក ឡុង គឹមឃន អ្នកសិក្សាពីគោលនយោបាយ ការបរទេស
លោក ឡុង គឹមឃន អ្នកសិក្សាពីគោលនយោបាយ ការបរទេស

លោក​ ឡុ​ង​ គឹ​ម​ឃ​ន​៖«​ក៏​ប៉ុន្ដែ​ការ​បោះ​ឆ្នោត​លើក​នេះ​ក៏​បង្ហាញ​នូវ​មុខមាត់​ផ្សេង​ទៀត​របស់​ប្រជាជន​អា​មេ​រិ​កាំ​ង​ គឺ​គេ​ខ្វល់​អំពី​ជីវភាព​របស់​គេ​ជាង​ គេ​ខ្វល់​អំពី​ផលប្រយោជន៍​របស់​គេ​ ជាងគេ​ខ្វល់​អំពី​ស្រុក​ទេស​គេ​ជាង​ ដូច្នេះ​អ្នក​ណា​យ៉ាងម៉េច​នៅ​ក្នុង​ពិភពលោក​ហ្នឹង​ គេ​ដូច​ជា​មិន​ខ្វល់ខ្វាយ​ទេ​ ក៏​ប៉ុន្ដែ​គេ​ហាក់ដូចជា​មានគំនិត​ជាតិនិយម​ខ្លាំង​ហើយ​គិតគូ​អំពី​ផលប្រយោជន៍​របស់​ជាតិ​គេ​ជាង​ពេល​ណា​ណា​ទាំងអស់​»​។​

​ប្រទេស​កម្ពុជា​ នឹង​មានការ​បោះ​ឆ្នោត​សំខាន់​ចំនួន​ ២​ គឺ​នៅ​ឆ្នាំ​ ២០១៧​ និង​ ២០១៨​ ដែល​ ការ​បោះ​ឆ្នោត​ លើក​នេះ​ ត្រូវ​បាន​អ្នក​សង្កេតការណ៍​ថា​ មាន​សារសំខាន់​ ព្រោះ​ជា​ការ​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​ ចូក​រួម​ធ្វើ​សេចក្ដីសម្រេច​ នូវ​ការ​ជ្រើសរើស​តំណាង​របស់​ខ្លួន​។​

​លោក​ ឡុ​ង​ គឹ​ម​ឃ​ន​ គិត​ថា​ព្រឹត្តិការណ៍​ នៅ​ឆ្នាំ​២០១៨​ គឺ​ ពលរដ្ឋ​ខ្មែរ​ត្រូវ​ចេះ​ប្រើ​ឆន្ទៈ​របស់​ខ្លួន​ ឱ្យ​ចំ​គោលបំណង​របស់​ ខ្លួន​ និង​ បញ្ហា​ របស់​ជាតិ​ ។​

​លោក​ ឡុ​ង​ គឹ​ម​ឃ​ន​៖«​យើង​ងាក​មក​មើល​ប្រទេស​កម្ពុជា​យើង​វិញ​ ពេល​ដែល​យើង​បោះ​ឆ្នោត​រើស​មេដឹកនាំ​ប្រទេស​យើង​គឺ​យើង​មិន​បាន​គិតដល់​ថ្នាក់​បោះ​រើស​មេដឹកនាំ​ជា​ពិភពលោក​អី​ទេ​ ព្រោះ​ប្រទេស​យើង​តូច​ ជា​ប្រទេស​ទន់ខ្សោយ​ប្រទេស​ក្រីក្រ​ប្រជាជន​តិច​។​ ដូច្នេះ​យើង​ទៅ​បោះ​ឆ្នោត​រើស​តំណាងរាស្ដ្រ​ អ​ញ្ចឹ​ង​ដល់​ថា​យើង​គួរ​គិត​យ៉ាងម៉េច​ យក​អី​ជា​គំរូ​ ខ្ញុំ​ថា​ប្រជាពលរដ្ឋ​ខ្មែរ​គាត់​គួរ​គិតគូរ​អំពី​សុខទុក្ខ​ ហើយនឹង​ផលប្រយោជន៍​របស់​គាត់​ គ្រួសារ​របស់​គាត់​ និង​ប្រទេស​ជាតិ​របស់​គាត់​។​ ខ្ញុំ​ចង់​មាន​ន័យ​ថា​ បើ​អ្នក​ណា​ទៅ​អំពាវនាវ​ឱ្យ​គាត់​បោះ​ឆ្នោត​ទៅ​ដើម្បី​បាន​អំណោយ​ និង​បោះ​ឆ្នោត​ទៅ​នឹង​កើតសង្គ្រាម​  បោះ​ឆ្នោត​ ឱ្យ​បាន​លុយកាក់​ គឺ​បោះបង់​ឆន្ទៈ​ហើយ​»​។​

​ការ​បោះ​ឆ្នោត​សភា​ កាលពី​ឆ្នាំ​ ២០១៣​ អ្នកនយោបាយ​ខ្មែរ​ជា​ពិសេស​គណបក្សប្រឆាំង​ដឹកនាំ​ដោយ​លោក​ សម​ រ​ង្ស៊ី​ និង​លោក​ កឹ​ម​ សុខា​ បាន​បញ្ចេញ​វោហា​សាស្ដ្រ​នយោបាយ​របស់​ពួក​គេ​យ៉ាង​ខ្លាំង​ ដោយ​បំផុសបំផុល​ពលរដ្ឋ​កម្ពុជា​ ឲ្យ​ចេះ​ការពារ​ទឹកដី​ធនធាន​រ៉ែ​ធម្មជាតិ​ ហើយ​ប្រឆាំង​ប្រទេស​ណា​ដែល​បំពារបំពាន​ ធិ​ប​តេ​យ្យ​ភាព​កម្ពុជា​។​ យុទ្ធសាស្ដ្រ​នេះ​គឺ​គេ​ឃើញ​គណបក្សប្រឆាំង​ដណ្ដើម​ បាន​អ​សនៈ​ពី​បក្ស​កាន់​អំណាច​បាន​យ៉ាងច្រើន​ហើយ​មិនតែប៉ុណ្ណោះ​ពលរដ្ឋ​បាន​ចូលរួម​ជួយ​គណបក្ស​នេះ​យ៉ាង​ខ្លាំង​ផង​ដែរ​។​ ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​ ត្រូវ​បាន​អ្នកវិភាគ​គិត​ថា​ គណបក្ស​ដែល​អះអាង​ថា​ ខ្លួនឯង​ជា​ជាតិនិយម​នោះ​អាច​នឹង​ប្រើប្រាស់​យុទ្ធសាស្ដ្រ​ ដដែល​នេះ​ជា​ថ្មី​ម្ដងទៀត​៕

Share

ព័ត៌មានទាក់ទង

Image