en     km
en     km

មិន​ដល់​ឆ្នាំ​២០២៥​ទេ​ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​នឹង​ក្លាយទៅជា​ទីក្រុង​សិន​ជិន​

Share

​ប្រទេស​ចិន​៖​ មន្ត្រី​ចិន​អះអាង​ថា​ផែនការ​ឧ​ស្សហកម្ម​ ឆ្នាំ​២០១៥​ -២០២៥​ នៅ​កម្ពុជា​ និង​តាម​យុទ្ធសាស្ដ្រ​ខ្សែក្រវាត់​មួយ​ ផ្លូវ​មួយ​ របស់​ប្រទេស​ចិន​ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​នៅ​កម្ពុជា​នឹង​ប្រែ​ក្លាយជា​ទីក្រុង​សិន​ជិន​ ដ៏​ឆាប់​។​ នេះ​បើ​តាម​សេចក្ដីរាយការណ៍​ ពី​អ្នករាយការណ៍​ព័ត៌មាន​របស់​វិទ្យុ​ស្ដ្រី​FM102​ រាយការណ៍​ពី​ប្រទេស​ចិន​។​

china-plan
តាម​សេចក្ដីរាយការណ៍​ដដែល​ គឺ​ លោក Cao Jian Jiang អគ្គនាយកក្រុមហ៊ុន​ Hodo Group បាន​លើក​ឡើង​ថា​ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​នេះ​ នឹង​ប្រែ​ក្លាយជា​ទីក្រុង​សិន​ជិន​ នៃ​ប្រទេស​កម្ពុជា​ ដែ​មាន​លក្ខណៈ​ជឿនលឿន​ទាំង​សក្តានុពល​លើ​វិស័យសេដ្ឋកិច្ច​ និង​វិស័យ​ឧស្សាហកម្ម​។​

​តាម​អ្នករាយការណ៍​ព័ត៌មាន​  តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​នៅ​ក្រុងព្រះសីហនុ​ដែល​ មាន​ទំហំ​ដី​១​ពាន់​១១៣​ហិ​កតា​  គឺ​ គម្រោង​មួយ​នេះ​ អនុវត្ត​បាន​ចំនួន​៥​គីឡូម៉ែត្រ​ការេ​ហើយ​។​

​បច្ចុប្បន្ន​គម្រោង​មួយ​នេះ​ បាន​ទាក់ទាញ​វិនិយោគិន​ចិន​អោយ​ចូល​វិនិយោគ​ មាន​ចំនួន​ ១០៣​ សហគ្រាស​ ហើយ​មាន​និយោជិត​ចំនួន​ ១​ម៉ឺន​៦​ពាន់​នាក់​ ។​

​ទិស​ដៅ​អនុវត្ត​ក្នុង​គម្រោង​មួយ​នេះ​នៅ​ពេល​អនាគត​ នឹង​សម្រេច​បាន​ចំនួន​៣០០​សហគ្រាស​  មក​វិនិយោគ​  ហើយ​និង​មាន​និយោជិត​ ធ្វើការ​ចំនួន​ ៨​ ម៉ឺន​ទៅ​១០​ម៉ឺន​នាក់​៕

Share

Image
Image
Image