ប្រទេសចិន៖ មន្ត្រីចិនអះអាងថាផែនការឧស្សហកម្ម ឆ្នាំ២០១៥ -២០២៥ នៅកម្ពុជា និងតាមយុទ្ធសាស្ដ្រខ្សែក្រវាត់មួយ ផ្លូវមួយ របស់ប្រទេសចិន តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនៅកម្ពុជានឹងប្រែក្លាយជាទីក្រុងសិនជិន ដ៏ឆាប់។ នេះបើតាមសេចក្ដីរាយការណ៍ ពីអ្នករាយការណ៍ព័ត៌មានរបស់វិទ្យុស្ដ្រីFM102 រាយការណ៍ពីប្រទេសចិន។
តាមសេចក្ដីរាយការណ៍ដដែល គឺ លោក Cao Jian Jiang អគ្គនាយកក្រុមហ៊ុន Hodo Group បានលើកឡើងថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ នឹងប្រែក្លាយជាទីក្រុងសិនជិន នៃប្រទេសកម្ពុជា ដែមានលក្ខណៈជឿនលឿនទាំងសក្តានុពលលើវិស័យសេដ្ឋកិច្ច និងវិស័យឧស្សាហកម្ម។
តាមអ្នករាយការណ៍ព័ត៌មាន តំបន់សេដ្ឋកិច្ចពិសេសមួយនៅក្រុងព្រះសីហនុដែល មានទំហំដី១ពាន់១១៣ហិកតា គឺ គម្រោងមួយនេះ អនុវត្តបានចំនួន៥គីឡូម៉ែត្រការេហើយ។
បច្ចុប្បន្នគម្រោងមួយនេះ បានទាក់ទាញវិនិយោគិនចិនអោយចូលវិនិយោគ មានចំនួន ១០៣ សហគ្រាស ហើយមាននិយោជិតចំនួន ១ម៉ឺន៦ពាន់នាក់ ។
ទិសដៅអនុវត្តក្នុងគម្រោងមួយនេះនៅពេលអនាគត នឹងសម្រេចបានចំនួន៣០០សហគ្រាស មកវិនិយោគ ហើយនិងមាននិយោជិត ធ្វើការចំនួន ៨ ម៉ឺនទៅ១០ម៉ឺននាក់៕