en     km
en     km

រដូវរំហើយ​នឹង​ចូល​មក​ដល់​នៅ​ក្នុង​ស​ប្ដា​ហ៍​ទី​៣​ នៃ​ខែវិច្ឆិកា​ ឆ្នាំ​២០១៦​នេះ

Share

ភ្នំពេញ៖ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ចេញ​សេចក្តី​ប្រកាស​ព្យាករណ៍​ពី​អាកាសធាតុ​នៅ​កម្ពុជា​ ចាប់ពី​ថ្ងៃ​ទី​១០​ដល់​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ ដោយ​បញ្ជាក់​ថា​ នៅ​រយៈពេល​នេះ​ នៅ​កម្ពុជា​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម​ ខណៈ​រដូវរំហើយ​នឹង​ចូល​មក​ដល់​នៅ​ស​ប្តា​ហ៍​ទី​៣​ ខែវិច្ឆិកា​នេះ​។​

cool-weather
តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​ ចុះ​នៅ​ថ្ងៃ​ទី​១១​ ខែតុលា​ ឆ្នាំ​២០១៦​ដដែល​នេះ​ ក៏​បញ្ជាក់​បន្ថែម​ថា​  បន្ទាប់​ពី​បាន​តាមដាន​លើ​ស្ថានភាព​អាកាសធាតុ​រួច​មក​ ឃើញ​ថា​ សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន​ បាន​ និង​កំពុង​បន្ដ​រំកិល​ចុះ​មក​ទិស​ខាងត្បូង​ និង​ឈាន​ទៅ​គ្របដណ្ដប់​លើ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ខ្យល់មូសុង​ឦសាន​ នឹង​ចាប់ផ្ដើម​មាន​ឥទ្ធិ​ព​លើ​ព្រះរាជាណាចក្រ​កម្ពុជា​ ចាប់ពី​ចុង​ស​ប្ដា​ហ៍​ទី​២​ នៃ​ខែវិច្ឆិកា​នេះ​តទៅ​ ។​

​យោង​លើ​ស្ថានភាព​នេះ​ ការ​ព្យាករ​អាកាសធាតុ​ បាន​បង្ហាញ​ដូច​ខាងក្រោម​ ៖
១.​តំបន់​ខ្ពង់រាប​ខាងជើង​ និង​ឦសាន​ មាននៅ​សល់​ភ្លៀង​តិចតួច​។​
២.​តំបន់​វាលទំនាប​កណ្ដាល​៖
-​ខេត្តកំពង់ឆ្នាំង​ ពោធិ៍សាត់​ បាត់ដំបង​ ប៉ៃលិន​ បន្ទាយ​មាន​ជ័យ​ សៀមរាប​ និង​ខេត្តកំពង់ធំ​ នៅ​មាន​ភ្លៀង​តិច​។​
-​រាជធានី​ភ្នំពេញ​ ខេត្តស្វាយរៀង​ ព្រៃវែង​ កណ្ដាល​ កំពង់ស្ពឺ​ តាកែវ​ និង​បណ្ដា​ខេត្ត​នៅ​ជាប់មាត់​សមុទ្រ​ កំរិត​ទឹកភ្លៀង​នៅ​បន្ដ​មាន​ពី​តិច​ទៅ​មធ្យម​៕

Share

Image
Image
Image