en     km
en     km

ដូ​ណា​ល់​ត្រាំ​៖​ ខ្ញុំ​មិន​យក​ប្រាក់ខែ​មួយ​ឆ្នាំ​៤០​ម៉ឺន​ដុ​លា្ល​រ​ទេ​ គឺ​ខ្ញុំ​យក​ទៅ​ជួយ​ផ្នែក​មនុស្សធម៌​

Share

លោក​ដូ​ណា​ល់​ត្រាំ​ ប្រធានាធិបតី​ទើប​ជាប់​ឆ្នោត​ នៃ​ប្រទេស​អា​មេ​រិ​ក​ បាន​និយាយ​ថា​ប្រាក់ខែ​ របស់​លោក​ ក្នុង​មួយ​ឆ្នាំ​ ៤០​ម៉ឺន​ដុល្លារ​  ដែល​ ជា​ប្រាក់​ពលកម្ម​ក្នុង​ឋានៈ​លោក​ជា​ ម្ចាស់​សេត​វិមាន​  លោក​ នឹង​ផ្ទេរ​ប្រាក់​ខែ​នេះ​ ចូល​ទៅ​មូលនិធិ​មនុស្សធម៌​។​

លោក ដូណាល់ត្រាំ និង ក្រុមគ្រួសារ
លោក ដូណាល់ត្រាំ និង ក្រុមគ្រួសារ

លោក​ ដូ​ណា​ល់​ត្រាំ​៖«​ជាដំបូង​ ខ្ញុំ​សូម​ប្រាប់​អស់លោក​ថា​ ខ្ញុំ​ជាប់​ឆ្នោត​ ជា​ប្រធានាធិបតី​ គឺ​ ខ្ញុំ​ មិន​ទទួលយក​ប្រាក់ខែ​ របស់ខ្ញុំ​ទេ​។​ សម្រាប់​ខ្ញុំ​លុយ​នេះ​ មិន​ច្រើន​ទេ​»​។​    

​លោក​ដូ​ណា​ល់​ត្រាំ​ គឺជា​មហា​សេ​ដី្ឋ​អចលនទ្រព្យ​ ដោយ​មាន​ទឹកប្រាក់​សរុប​ ៤​ពាន់​១០០​លាន​ដុ​លា្ល​រ​។​ នេះ​បើ​ យោង​តាម​ ទស្សនាវដ្ដី​ Forbes​ Magazine​។​

​តាម​ទស្សនាវដ្ដី​នេះ​ លោក​ ដូ​ណា​ល់​ត្រាំ​ គឺជា​ប្រធានាធិបតី​អា​មេ​រិ​ក​ ដំបូង​គេ​ ដែល​បាន​ ប្រកាស​ មិន​ទទួលយក​ប្រាក់ខែ​ របស់​ខ្លួន​ ហើយ​ សុខចិត្ត​យក​ទៅ​ ជួយ​ផ្នែក​មនុស្សធម៌​៕​


Share

ព័ត៌មានទាក់ទង

Image