en     km
en     km

​វិភាគ​៖​ លោក​ ដូ​ណា​ល់​ត្រាំ​ ប្រើ​យុទ្ធសាស្ត្រ​ជាតិនិយម​ នាំ​ឱ្យ​លោក​ក្លាយជា​ប្រធានាធិបតី​ (មានសំឡេង)

Share

​ទំនង​មិនមែន​ជា​រឿង​ចៃដន្យ​ទេ​ លោក​ ដូ​ណា​ល់​ត្រាំ​ បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​អា​មេ​រិ​ក​ លើក​ទី​៤៥​ តាម​រយៈ​ការ​បោះ​ឆ្នោត​ កាលពី​ថ្ងៃ​ទី​៨​ វិច្ឆិកា​ ដែល​ប្រជាជន​អា​មេ​រិ​កបាន​ទម្លាក់​សន្លឹក​ឆ្នោត​ផ្ដល់​ឱកាស​អោយ​លោក​ ដឹកនាំ​ប្រទេស​។

trump-suppoterយោង​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ ពលរដ្ឋ​អា​មេ​រិ​ក​កាំ​ង​ស្បែក​ ស​ ជិត​៦០​ភាគរយ​ បោះ​ឆ្នោត​ជូន​លោក​ ដូ​ណា​ល់​ត្រាំ​ ខណៈ​ដែល​លោកស្រី​ គ្លី​ន​តុ​ន​ ទទួល​បានការ​គាំទ្រ​ពី​ពលរដ្ឋ​ស្បែក​ ស​ ៣៧​ភាគរយ​។​ ប៉ុន្ដែ​ពលរដ្ឋ​អា​មេ​រិ​ក​កាំ​ង​ស្បែក​ខ្មៅ​ ៨​ភាគរយ​ប៉ុណ្ណោះ​ បោះ​ឆ្នោត​ឱ្យ​លោក​ដូ​ណា​ល់​ត្រាំ​។​ ចំណែក​៨៨​ភាគរយ​ទៀត​បោះ​ឆ្នោត​ឱ្យ​លោកស្រី​ គ្លី​ន​តុ​ន​។​

​លោក​ ដូ​ណា​ល់​ត្រាំ​ ត្រូវ​បាន​អ្នកវិភាគ​មួយ​ចំនួន​មើលឃើញ​ថា​ ការ​ឃោសនា​របស់​លោក​  ពោរពេញ​ ដោយ​ការ​បំផុស​ជាតិនិយម​ ច្រើន​ជាង​លោកស្រី​ គ្លី​ន​ តុ​ន​។​

​លោកស្រី​ គ្លី​ន​តុ​ន​ ដែល​ទទួល​បានការ​គាំទ្រ​ពី​ជនជាតិ​អា​មេ​រិ​ក​ស្បែក​ខ្មៅ​៨៨​ភាគរយ​នោះ​ ក៏​ត្រូវ​បាន​អ្នកវិភាគ​មើលឃើញ​ថា​ លោកស្រី​ ប្រើប្រាស់​យុទ្ធនាការ​របស់​ខ្លួន​ មិនសូវ​និយាយ​ចំៗ​ទេ​ ចំពោះ​បញ្ហា​ជាតិនិយម​នោះ​ទេ​។​

​លោក​ ដូ​ណា​ល់​ត្រាំ​ ទទួល​បានការ​គាំទ្រ​ គឺ​ដោយសារ​លោក​ប្រើប្រាស់​វោហា​សាស្ដ្រ​ សំដៅ​ទៅ​លើ​ជាតិ​សាសន៍​ដទៃ​ដែល​មក​រស់នៅ​លើ​ទឹកដី​អា​មេ​រិ​ក​ ហើយ​សូ​ម្បី​តែ​ជនជាតិ​អា​មេ​រិ​ក​ស្បែក​ខ្មៅ​ ក៏​លោក​ដូ​ណា​ល់​ត្រាំ​ រិះគន់​ផង​ដែរ​។​ ក្រៅពី​នេះ​ លោក​ក៏​បាន​ប្រកាស​ថា​ នឹង​ពិនិត្យ​មើល​ច្បាប់​អន្ដោប្រវេសន៍​ និង​ច្បាប់​សញ្ជាតិ​ឡើង​វិញ​ គឺ​ ប្រយោជន៍​ដើម្បី​រឹត​បន្តឹង​ការ​ហូរ​ចូល​ជនអន្ដោប្រវេសន៍​មក​រស់នៅ​អា​មេ​រិ​ក​។​

​យុទ្ធនាការ​របស់​លោក​មួយទៀត​នោះ​ គឺ​ លោក​និយាយ​អំពី​ការ​ធ្វើ​ របង​ព្រំដែន​ឃា​ឃាំង​ មិន​អោយ​ជន​ចំណាកស្រុក​ ម៉ិចស៊ិក​ ឆ្លង​ចូល​ទឹកដី​អា​មេ​រិ​កបាន​ទៀត​ឡើយ​។​ បន្ថែម​លើ​នេះ​ លោក​បាន​វាយប្រហារ​លើ​ក្រុម​ ម៉ូ​ស្លី​ម​ ដែល​ជា​អ្នក​បង្ក​ឲ្យ​មាន​អំពើ​ភេរវកម្ម​ នៅ​អា​មេ​រិ​ក​។​ លោក​ថា​ នឹង​ទប់ស្កាត់​ពួក​ម៉ូ​ស្លី​ម​ មក​ពី​អាហ្វ្រិក​ មិន​អោយ​ចូល​ទឹកដី​អា​មេ​រិ​ក​ឡើយ​។​

​ជាមួយ​គ្នា​នេះ​ លោក​បាន​យល់​ស្រប​ជាមួយ​សភា​គណបក្ស​សាធារណរដ្ឋ​ ចំពោះ​ការ​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​អា​មេ​រិ​ក​មាន​សិទ្ធិ​កាន់​អាវុធ​ ដើម្បី​ការពារ​ខ្លួន​ និង​គ្រប់គ្រង​ផ្ទះសម្បែង​។​

​ទំនង​ដូចនេះ​ហើយ​ បានជា​ពលរដ្ឋ​អា​មេ​រិ​ក​កាំ​ង​ស្បែក​ ស​ រហូត​ទៅ​ដល់​៦០​ភាគរយ​ បោះ​ឆ្នោត​គាំទ្រ​លោក​ដូ​ណា​ល់​ត្រាំ​ អោយ​បាន​ក្លាយជា​ប្រធានាធិបតី​ជាតិនិយម​ របស់​សហរដ្ឋអាមេរិក​ ។​

​តាម​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ លោក​ ដូ​ណា​ល់​ត្រាំ​ ទទួល​បាន​គណប្រតិភូ​ ២៧៩​។​ រីឯ​ លោកស្រី​ គ្លី​ន​តុ​ន​ ទទួល​បាន​ ២២៨​ ប្រតិភូ​។​ លទ្ធផល​នេះ​ បាន​នាំ​អោយ​គណបក្ស​សាធារណរដ្ឋ​ ឈ្នះ​ បាន​ទាំង​រដ្ឋសភា​ និង​ព្រឹទ្ធសភា​។​

​ជ័យជម្នះ​របស់​លោក​ត្រាំ​ នាំ​អោយ​ជនជាតិ​អា​មេ​រិ​ក​កាំ​ង​ស្បែក​ខ្មៅ​ និង​ពលរដ្ឋ​ស្បែក​ស​ និយម​កណ្ដាល​ សោកស្ដាយ​ដែល​លោកស្រី​ គ្លី​ន​តុ​ន​ ដែល​ មិន​អាច​ក្លាយជា​ប្រធានាធិបតី​៕

 

Share

Image
Image
Image