en     km
en     km

ក្រសួងសុខាភិបាល​ប្រាប់​ពលរដ្ឋ​ឱ្យ​ជួយ​អនាម័យ​ អំឡុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​

Share

ភ្នំពេញ៖ ​លោក​ ម៉​ម​ ប៊ុ​ន​ហេង​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ អំពាវនាវ​ដល់​សាធារណៈជន​អនុវត្ត​ អនាម័យ​ស្អាត​ ដើម្បី​បង្ការ​បញ្ហា​សុខភាព​បណ្តាល​មក​ពី​ពុល​ចំណីអាហារ​ និង​ជំងឺឆ្លង​ផ្សេងៗ​ ក្នុង​កំឡុង​ពេល​ចូលរួម​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ អកអំបុក​ បណ្តែតប្រទីប​ និង​សំពះ​ព្រះ​ខែ​ នា​ពេល​ខាង​មុខ​។ ​

health-hand
សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១០​វិច្ឆិកា​ ឆ្នាំ​២០១៦​នេះ​ ដោយ​ប្រាប់​ប្រជាពលរដ្ឋ​ប្រកាន់​គោលការណ៍​ អនាម័យ​មួយ​ចំនួន​ដូច​ជា​៖

-​ប្រើប្រាស់​ទឹក​ស្អាត​ អាហារ​ស្អាត​ និង​ ឆ្អិន​ជា​និច្ច​។​
-​លាងដៃ​នឹង​សាប៊ូ​មុន​ពេល​ទទួល​ចំនីអាហារ​ និង​ក្រោយ​ពី​ការ​បន្ទោបង់​។​
-​លាង​សម្អាត​ផ្លែ​ឈើ​មុន​នឹង​ញ៉ាំ​ជាដើម​។​

​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ អកអំបុក​ បណ្តែតប្រទីប​ និង​សំពះ​ព្រះ​ខែ​ នឹង​ ប្រារព្ធ​ឡើង​ចាប់ពី​ថ្ងៃ​ទី​១៣​ដល់​ថ្ងៃ​ទី​១៥​ខែ​ វិច្ឆិកា​ឆ្នាំ​២០១៦​។​

​កន្លង​មក​ប្រទេស​កម្ពុជា​ បាន​ខក​ខានមិនបាន​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ អកអំបុក​ បណ្តែតប្រទីប​ និង​សំពះ​ព្រះ​ខែ​ ចំនួន​៤​លើក​មក​ហើយ​៖ គឺ​ឆ្នាំ​២០១១​ដោយសារ​ប្រទេស​កម្ពុជា​ជួប​គ្រោះ​ទឹកជំនន់​ ឆ្នាំ​២០១២​ កាន់ទុក្ខ​ការ​យាង​សោយ​ទិវង្គត​ព្រះករុណា​សីហ​នុ​ (​ព្រះ​បរម​រតន​កោដ្ឋ​)​ ឆ្នាំ​២០១៣​ស្ថានភាព​នយោបាយ​កម្ពុជា​ និង​ឆ្នាំ​២០១៥​ ស្ថានភាព​ទឹកទន្លេ​មេគង្គ​ មាន​កម្រិត​ទាប​ពេក​ដែល​មិន​អាច​រៀបចំ​កម្មវិធី​បាន​៕

water-festival-2

Share

Image
Image
Image