នៅទីបំផុតម្ចាស់សេតវិមានថ្មី សម្រាប់ឆ្នាំ២០១៧ និង៣ឆ្នាំទៅមុខទៀត គឺ លោក ដូ ណាល់ត្រាំ មហាសេដ្ឋីអចលនទ្រព្យ នឹងគ្រួសាររបស់លោក។
តាមបណ្ដាញផ្សាយព័ត៌មាន BBC លោកដូណាល់ត្រាំ នឹងនាំសមាជិកគ្រួសារ របស់លោក ១១រូប មករស់នៅក្នុងសេតវិមាន នៅទីក្រុងវ៉ាស៊ីនតោន ស្របពេលដែល ប្រធានាធិបតី អូបាម៉ា ក៏ត្រៀមនាំប្រពន្ធកូនរបស់លោក ចាកចេញពីសេតវិមាន ទៅនៅផ្ទះរបស់លោកវិញដែរ។
លោក អូបាម៉ា កាលពីថ្ងៃម្សិលមិញបានអបអរសាទរជ័យជម្នះរបស់លោក ដូណាល់ត្រាំ។ ខណៈលោក សម្ដែងការសោកស្ដាយចំពោះលោកស្រី គ្លីន តុន ដែលមិនបានជាប់ឆ្នោត។ លោកអូបាម៉ា បានប្រាប់អ្នកសារព័ត៌មានថា លោកនឹងទៅរស់នៅប្រទេសកាណាដា មួយរយៈ ហើយនៅថ្ងៃនេះ ម្ចាស់សេតវិមាន៨ឆ្នាំនេះ បានអញ្ជើញលោក ដូណាល់ត្រាំ អោយមកកាន់សេតវិមាន ដើម្បីសំណេះសំណាលគ្នាមុនលោកចាកចេញ។
លោក អូបាម៉ា ត្រូវចាកចេញពីសេតវិមាននៅថ្ងៃទី២០ មករា ២០១៧ ហើយ លោក ដូណាល់ត្រាំ ត្រូវនាំប្រពន្ធកូនរបស់គាត់មកនៅជំនួសលោក អូបាម៉ា។
នេះជាដំណើរការចាប់ផ្ដើមផ្ទេរអំណាចមួយផងដែរ នៅសហរដ្ឋអាមេរិក ដែលធ្វើឡើងតាមបែបផែនប្រជាធិបតេយ្យ៕