en     km
en     km

សមត្ថកិច្ច​ដាក់​បំរាម​រថយន្ដ​ធំៗ​ បើក​ចូល​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​បុណ្យអុំទូក​

Share

​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចេញ​បំរាម​ ហាមឃាត់​មិន​ឱ្យ​រថយន្ដ​ធុន​ធ្ងន់​ និង​រថយន្ដ​ដឹក​ទំនិញ​គ្រប់​ប្រភេទ​ ធ្វើ​ចរាចរ​ចេញចូល​ ក្នុង​រាជធានី​ភ្នំពេញ​  ចាប់ពី​ថ្ងៃ​ទី​១២​ ដល់​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​។​ នេះ​បើ​តាម​លិខិត​ជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

truck-camតាម​លិខិត​ជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចុះ​នៅ​ថ្ងៃ​ទី​០៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ ដដែល​ បាន​ដាក់​ចេញ​បំរាម​ដូចនេះ​៖

​ទី​១.​ ហាម​រថយន្ដ​ធន​ធ្ងន់​ រថយន្ដ​ដឹក​ទំនិញ​គ្រប់​ប្រភេទ​ រថយន្ដ​បេតុង​ ធ្វើ​ចរាចរ​ចេញចូល​ ក្នុង​រាជធានី​ភ្នំពេញ​ និង​ផ្អាក​ការដ្ឋាន​សំណង់​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​ ចាប់ពី​ថ្ងៃ​ទី​១២​ ដល់​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​។​
​ទី​២.​ហាម​រថយន្ដឈ្នួល​ដឹក​អ្នកដំណើរ​ និង​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ ធ្វើ​ចរាចរ​ចេញចូល​ក្នុង​រាជធានី​ភ្នំពេញ​ ចាប់ពី​ម៉ោង​១០​ព្រឹក​ ដល់​ម៉ោង​១០​យប់​ ពី​ថ្ងៃ​ទី​១២​ រហូត​ដល់​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​។​
​និង​ទី​៣.​ក្នុងអំឡុងពេល​ហាមឃាត់​នេះ​ រថយន្ដ​ទាំងអស់​ដែល​ចរាចរ​ ចូល​ក្នុង​រាជធានី​ភ្នំពេញ​រថយន្ដ​ធន​ធំ​ រថយន្ដ​ដឹក​ទំនិញ​គ្រប់​ប្រភេទ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​១​ ត្រូវ​ពង្វាង​តាម​ផ្លូវ​ថៃ​ហ្គឺ​រ​ ឆ្ពោះទៅ​ស្ពាន​ព្រែក​សំរោង​ និង​រថយន្ដ​ដឹក​អ្នកដំណើរ​គ្រប់​ប្រភេទ​ ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ ត្រូវ​ចូល​ចត​ក្នុង​បរិវេណ​វត្ត​និរោធ​រង្សី​ វិទ្យាល័យ​ច្បារ​អំពៅ​ ចំណតរថយន្ដ​ច្បារ​អំពៅ​ និង​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣៦៩​ គឺ​ខាងត្បូង​វត្ត​ព្រែក​ប្រា​។​
​ផ្លូវជាតិ​លេខ​២​ ៖​ ចំពោះ​រថយន្ដ​ធំៗ​រយ​ន្ដ​ដឹក​ទំនិញ​ ត្រូវ​ចូល​ចត​នៅ​ចំណត​ចាក់​អង្រែ​ក្រោម​ និង​ក្នុង​បរិវេណ​អនុ​វិទ្យាល័យ​ចាក់​អង្រែ​លើ​ និង​រថយន្ដ​ដឹក​អ្នកដំណើរ​គ្រប់​ប្រភេទ​ ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ ត្រូវ​ចូល​ចត​ក្នុង​ទីធ្លា​វត្ត​ចាក់​អង្រែ​ក្រោម​ និង​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ​ ក្នុង​តំបន់​អភិវឌ្ឍ​បឹង​ជើងឯក​។​

​ចំពោះ​ផ្លូវជាតិ​លេខ​៣​ និង​ផ្លូវជាតិ​លេខ​៤៖​ ចំពោះ​រថយន្ដ​ធន​ធំ​ រថយន្ដ​ដឹក​ទំនិញ​គ្រប់​ប្រភេទ​ត្រូវ​ចូល​ចត​នៅ​ចំណតរថយន្ដ​ចោម​ចៅ​ និង​រថយន្ដ​ដឹក​អ្នកដំណើរ​គ្រប់​ប្រភេទ​ ម៉ូត​សណ្ដោង​រ៉ឺ​ម៉ក​ត្រូវ​ឈប់​ចត​មិន​ឱ្យ​ហួស​ស្ដុ​បណត​ប្រ៊ី​ត​ឡើយ​។​
​ផ្លូវជាតិ​លេខ​៥៖​ ចំពោះ​រថយន្ដ​ធុន​ធំ​ ត្រូវ​បង្វែង​ទិស​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទំនប់​កប់​ស្រូវ​ ឬ​ចូល​ចត​នៅ​ចំណត​គីឡូម៉ែត្រ​លេខ​៩​ និង​រថយន្ដ​ដឹក​អ្នកដំណើរ​ ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ ត្រូវ​ចូល​ចត​នៅ​សាលា​ដែក​ ដោយ​មិន​ឱ្យ​ចូល​ហួស​ផ្លូវ​លេខ​៦៨​ឡើយ​។​

​ផ្លូវជាតិ​លេខ​៦៖​ ចំពោះ​រថយន្ដ​ធុន​ធំ​ត្រូវ​បង្វែង​ទិស​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន​ព្រែក​ព្នៅ​ តាម​ផ្លូវ​ទំនប់​កប់​ស្រូវ​ ឬ​ចូល​ចត​នៅ​ចំណត​ជ្រោយចង្វារ​ ទីធ្លា​វត្ត​គៀន​ឃ្លាំង​ និង​សាលា​បឋម​សិក្សា​ព្រែក​លៀប​។​
​ផ្លូវ​២១៧​ ៖​ ចំពោះ​រថយន្ដ​ធុន​ធំ​ រថយន្ដ​ដឹក​ទំនិញ​ត្រូវ​ចត​នៅ​ខាងត្បូង​ស្ពាន​ម័​ល។
​ផ្លូវ​ចោម​ចៅ​៖​ ចំពោះ​រថយន្ដ​ដឹក​អ្នកដំណើរ​ និង​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ ដែល​ចូល​តាម​ផ្លូវ​លេខ​២១៧​ ត្រូវ​ចូល​ចត​នៅ​សាលា​បឋម​សិក្សា​ស្ទឹង​មាន​ជ័យ​។​
​ផ្លូវ​លេខ​៥៩៨​ និង​មហាវិថី​ឧកញ៉ា​ ម៉ុង​ ឬ​ទ្ធី​ ៖​ ចំពោះ​រថយន្ដ​ដឹក​អ្នកដំណើរ​ និង​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ ត្រូវ​បង្វែរ​ចូល​តាម​ផ្លូវ​តូចៗ​ មិន​ឱ្យ​ចូល​ហួស​មហាវិថី​ គឺ​ម​ អ៊ី​ល​ស៊ុ​ង​ និង​ចត​នៅ​បរិវេណ​បឹង​កក់​។​

​សូម​ជម្រាប​ថា​ ការ​ហាម​មិន​ឱ្យ​រថយន្ដ​ធុន​ និង​រថយន្ដ​ដឹក​ទំនិញ​ធ្វើ​ចរាចរ​ចេញចូល​នៅ​ពេល​នេះ​ គឺ​  ដើម្បី​ជួយ​សម្រួល​ដល់​ការ​កកស្ទះ​ចរាចរ​ ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ និង​សាធារណជន​  នៅ​ថ្ងៃ​បុណ្យអុំទូក​ ។​

​ពិធីបុណ្យ​អុំទូក​ បណ្ដែតប្រទីប​ អកអំបុក​ និង​សំពះ​ព្រះ​ខែ​ និង​ចាប់ផ្ដើម​ប្រារព្ធ​នៅ​ថ្ងៃ​ទី​១៣​  ១៤​ ១៥​វិច្ឆិកា​ ខាង​មុខ​នេះ​  ហើយ​ពិធី​មួយ​នេះ​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​ និងមាន​មនុស្ស​ជាច្រើនមុឺននាក់​ចូលរួម​ផង​ដែរ​៕

water-festival-3

Share

Image
Image
Image