ភ្នំពេញ៖ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានជួបពិភាក្សាជាមួយតំណាងអង្គការប្រមាណ ១០ កាលពីថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ស្ដីពីការលទ្ធផលនៃរបាយការណ៍អ្នកចុះឈ្មោះបោះឆ្នោត និងសំណើផ្សេងៗរបស់ក្រុមអង្គការសង្គមស៊ីវិល។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលផ្សព្វផ្សាយនៅថ្ងៃទី ០៩ វិច្ឆិកា។
បើតាមសេចក្ដីប្រកាសព័ត៌មានដដែល កិច្ចពិភាក្សានេះដឹកនាំដោយលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប និងអង្គការសង្គមស៊ីវិលចំនួន ១០ ដឹកនាំដោយលោក គល់ បញ្ញា នាយកប្រតិបត្ដិអង្គការខុមហ្វ្រែល។ ក្នុងជំនួបនេះមានរបៀបវារៈនៃកិច្ចពិភាក្សាចំនួន ០៣ ដែលសង្គមស៊ីវិលដាក់សំណើទៅកាន់គណៈក ម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលមានដូចជា៖
-ទី១ ការបង្ហាញរបាយការណ៍ចុះឈ្មោះបោះឆ្នោត ដែលអង្គការខុមហ្វ្រែលបានរកឃើញ។
-ទី២ ផែនការ និងវិធីសាស្ដ្រធ្វើសវនកម្មបញ្ជីបោះឆ្នោត និងក្របខ័ណ្ឌកិច្ចសហប្រតិបត្ដិការ។
-ទី ៣ ការសម្រួលគោលការណ៍សម្រាប់ចេញប័ណ្ណដល់អ្នកសង្កេតការណ៍។
ជុំវិញរបាយការណ៍ចុះឈ្មោះបោះឆ្នោតរបស់អង្គការ ខុមហ្វ្រែល ដែលបានរកឃើញគឺចំណុចមួយចំនួន គ.ជ.ប បានធ្វើការកែសម្រួលរួចអស់ហើយ។ ក៏ប៉ុន្ដែទាក់ទិននឹងសំណើឲ្យ គ.ជ.ប ជួយអ ន្ដរាគមន៍ដើម្បីឲ្យពលករខ្មែរធ្វើការនៅប្រទេ សថៃបានចុះឈ្មោះបោះឆ្នោតនៅតាមការិយាល័យចុះឈ្មោះបោះឆ្នោតដែលស្ថិតក្នុងឃុំ សង្កាត់ តាមបណ្ដោយព្រំដែ នកម្ពុជា ថៃ ត្រង់ចំណុចនេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនអាចជួយអន្ដរាគមន៍បានទេព្រោះ គ.ជ.ប អនុវត្ដទៅតាមច្បាប់។ ប្រការនេះគណៈ កម្មា ធិការជាតិរៀបចំការបោះឆ្នោតបានបញ្ជាក់ថា ពលករទាំងអស់អាចចុះឈ្មោះបោះឆ្នោតបាននៅតាម ឃុំ សង្កាត់ ដែលគាត់មានទីលំនៅ ឬទីសំណាក់នៅក្នុងប្រទេសបាន។ មួយវិញទៀត គ.ជ.ប និងក្រសួងម ហាផ្ទៃក៏បានណែនាំដល់អាជ្ញាធរឃុំ សង្កាត់ឲ្យពង្រឹងការអនុវត្ដនីតិវិធីនិងបែបបទនៃការចេញលិ ខិតបញ្ជាក់ទីលំនៅដើម្បីគោលដៅនៃការចុះឈ្មោះបោះឆ្នោត។ លើសពីនេះ គ.ជ.ប សង្កត់ធ្ងន់ថា ការធ្វើសវនកម្មបញ្ជីបោះឆ្នោតគឺជាការចាំបាច់ណាស់ ដើម្បីបង្កើនជំនឿទុកចិត្ដពីអ្នកបោះឆ្នោតនិងដើម្បីឲ្យដឹងពីភាពពេញលេញ សុក្រឹតភាព និងបច្ចុប្បន្នភាពនៃបញ្ជីបោះឆ្នោត។
ដោយឡែកទាក់ទិននិងនីតិវិធីក្នុងការចេញប័ណ្ណដល់អ្នកសង្កេតការណ៍នៃសមាគម ឬអង្គការមិនមែនរដ្ឋាភិបាល ប ណ្ដាអង្គការសង្គមស៊ីវិលដែលមានអ្នកសង្កេតការណ៍ត្រូវទៅយកប័ណ្ណអ្នកសង្កេត ការណ៍នៅតាម លេខាធិការដ្ឋានរៀបចំការបោះឆ្នោតតាម រាជធានី ខេត្ដ ហើយបំពេញលក្ខខណឲ្យបានត្រឹម ត្រូវបន្ទាប់មកលេខាធិការដ្ឋានររៀបចំការបោះឆ្នោតនិងបោះត្រាលើប័ណ្ណនោះដើម្បីសំគាល់។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបង្ហាញជំនឿថា កិច្ចពិភាក្សាក្របខណ្ឌកិច្ចសហប្រតិ បត្ដិការរវាង គ.ជ.ប និងអង្គការសង្គមស៊ីវិលនេះ គឺជាការខិតខំប្រឹងប្រែងរួមគ្នាមួយដើម្បីជំរុញឲ្យមានការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតនាពេលខាងមុខអាចប្រព្រឹត្ដទៅបានល្អនឹងមានជំនឿទុកចិត្ដពីប្រជា ពលរដ្ឋ។ សូមជម្រាបថា កិច្ចពិភាក្សានេះគឺមានតំណាងអង្គការ ខុមហ្វ្រែល តំណាងអង្គការ NDI តំណាងអង្គការ និចហ្វិច តំណាងអង្គការ អាថហុក និងតំណាងអង្គការសង្គមស៊ីវិលចំនួន ០៦ ផ្សេងទៀតដែលសរុបទាំងអស់មានចំនួន ៥៥រូប៕