en     km
en     km

កិច្ចប្រជុំ​របស់​អនុ​គណកម្មាធិការ​សុវត្ថិភាព​ចរាច​ណ៍​ផ្លូវគោក​នៅ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ចាម​

Share

​កាលពី​ព្រឹក​ថ្ងៃ​ទី​១០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​នេះ​ មាន​កិច្ចប្រជុំ​របស់​អនុ​គណកម្មាធិការ​សុវត្ថិភាព​ច​រា​ ច​ណ៍​ផ្លូវគោក​នៅ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ចាម​។​ មាន​វត្តមាន​ជា​អធិបតី​នៅ​ក្នុង​កិច្ចប្រជុំ​នេះ​គេ​សង្កេត​ឃើញ​មាន​ឯកឧត្តម​ ជឹ​ម​ លាវ​ អភិបាលរង​ខេត្ត​និង​ជា​តំណាង​របស់​ឯកឧត្តម​ អភិបាលខេត្ត​កំពង់ចាម​ ព្រមទាំង​មានការ​ចូលរួម​ពី​មន្ត្រី​តំណាង​មន្ទីរ​នានា​ជុំវិញ​ខេត្ត​ ប្រមាណ​២០​រូប​។​

traffic-kc
កិច្ចប្រជុំ​នេះ​បាន​រៀបចំ​ឡើង​ដោយ​មាន​កិច្ចសហការ​ជាមួយ​កាកបាទក្រហមកម្ពុជា​ និង​អង្គការ​សម្ព័ន្ធ​អន្តរជាតិ​ទប់ស្កាត់​ផល​ប៉ះពាល់​នៃ​គ្រឿង​ស្រវឹង​(IARD)​ដែល​បាន​គាំទ្រ​គម្រោង​សុវត្ថិភាព​ចរាចរណ៍​តាំងពី​ឆ្នាំ​២០១៥​ មក​ម្ល៉េះ​។​

​គោលបំណង​នៃ​ការ​រៀបចំ​កិច្ចប្រជុំ​នេះ​ឡើង​គឺ​ដើម្បី​ធ្វើការ​សម្របសម្រួល​ការងារ​ចរាចរណ៍​នៅ​ក្នុង​ខេត្ត​ និង​ប្រមូល​ធនធាន​និង​ការ​ចូលរួម​ផ្សេង​ទៀត​ រួម​ទាំង​វិស័យ​ឯកជន​ផង​ ដើម្បី​ធ្វើការ​លើក​ស្ទួយ​ចរាចរណ៍​ឲ្យ​កាន់តែ​មាន​ប្រ​សឹ​ទ្ធ​ភាព​ថែម​ទៀត​។​

​ក្នុង​ពេល​ដែល​គ្រោះថ្នាក់​ចរាចរណ៍​បាន​និង​កំពុង​តែ​ក្លាយជា​កង្វល់​ចំពោះ​រាជរដ្ឋាភិបាល​ និង​ចំណោម​ប្រជាពលរដ្ឋ​ផង​នោះ​ គេ​ឃើញ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំង​រដ្ឋាភិបាល​ និង​អង្គការក្រៅរដ្ឋាភិបាល​ ព្រមទាំង​ក្រុមហ៊ុន​ឯកជន​បាន​កើតឡើង​ក្នុង​បំណង​ទប់ស្កាត់​ កាត់​បន្ថយ​ចំនួន​គ្រោះថ្នាក់​ ចំនួន​អ្នក​បាត់បង់​ជីវិត​ ចំនួន​អ្នក​រង​របួស​ និង​ការ​ខាតបង់​ទ្រព្យសម្បត្តិ​ជាតិ​ និង​ឯកជន​។​ ការ​ប្រឹងប្រែង​បាន​ទទួលផល​ក្នុង​   ក​ម្រឹត​មួយ​គួរ​កត់សម្គាល់​។​ តាម​របាយការណ៍​ប្រព័ន្ធ​ព័ត​មាន​ជន​រង​គ្រោះ​និង​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ក្នុង​ខែតុលា​នេះ​ហាក់​បាន​បង្ហាញ​ពី​ការ​ថយ​ចុះ​នូវ​ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​រួច​ទៅ​ហើយ​។​ នេះ​ជា​សញ្ញា​ដ៏​ល្អ​មួយ​ដែល​កើត​ចេញពី​ការ​ចូលរួម​ពី​ស្ថាប័នរដ្ឋ​ អង្គការក្រៅរដ្ឋាភិបាល​  វិស័យ​ឯកជន​ និង​ពី​ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​។​

​គួរ​រម្លឹក​ថា​ថ្មីៗ​នេះ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ចាម​ បាន​រៀបចំ​ការ​អប់រំ​ផ្សព្វផ្សាយ​ចែក​ខិតប័ណ្ណ​អប់រំ​សុវត្ថិភាព​ចរាចរណ៍​ នៅ​តាម​ទីប្រជុំជន​ ផ្សារ​ និង​តាម​ទី​សាធារណៈ​នានា​ក្នុង​ក្រុង​កំពង់ចាម​ និង​ស្រុក​ព្រៃឈរ​។​ យុទ្ធនាការ​នេះ​ ធ្វើ​ឡើង​មុន​ពេល​បុណ្យអុំទូក​ សំពះ​ព្រះ​ខែ​ និង​អកអំបុក​ដែល​នឹង​មក​ដល់​ក្នុង​ពេល​ប៉​ន្មា​ន​ថ្ងៃ​ខាង​មុខ​ ដើម្បី​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​បាន​ជ្រួតជ្រាប​អំពី​បញ្ហា​គ្រោះថ្នាក់​ ដល់​អាយុជីវិត​ជាំ​បិ​សេស​បណ្តាល​មក​ពី​ការ​ពិសា​គ្រឿង​ស្រវឹង​ ហើយ​ទៅ​បើកបរ​ ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​ យោង​តាម​តួលេខ​ ស្ដី​ពី​ការ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​២០១៥​ មាន​គ្រោះថ្នាក់​ចរាចរណ៍​ មាន​ចំនួន​ ៤.៥១៩​លើក​ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ ២.២៣១​នាក់​ គ្រោះថ្នាក់​បណ្ដ​ល​ពី​ការ​បើកបរ​ក្រោយ​ពេល​ពិសា​គ្រឿង​ស្រវឹង​ចំនួន​ ៣៨៧​នាក់​ ។​ ការ​បើកបរ​ក្រោម​ឥទ្ធិពល​ នៃ​គ្រឿង​ស្រវឹង​ គឺជា​មូលហេតុ​ធំ​ទី​២​ នៃ​គ្រោះថ្នាក់​ នាំ​ឲ្យ​មាន​មនុស្ស​ស្លាប់​ ច្រើន​ជាងគេ​ ៕

​សម្រាប់​ព័ត​មាន​បន្ថែម​៖
​លោក​ ខឹ​ម​ សុផល​
​ប្រធាន​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍​ នៃ​កាកបាទក្រហមកម្ពុជា​
​ទូរស័ព្ទ​ ០៧៨​ ៥៣៥​ ៤០៦

Share

ព័ត៌មានទាក់ទង

Image