en     km
en     km

ជនជាតិ​អា​មេ​រិ​ក​ស្បែក​ស​ ជិត​៦០​ភាគរយ​បោះ​ឆ្នោត​ឲ្យ​លោក​ ត្រាំ​ ធ្វើ​ជា​ប្រធានាធិបតី​

Share

​វ៉ា​ស៊ី​ន​តោន​៖​ ទីបំផុត​លោក​ ដូ​ណា​ល​ត្រាំ​ ដែល​បាន​ក្លាយជា​ប្រធានាធិបតី​អា​មេ​រិ​ក​ លើក​ទី​៤៥​ គឺ​ដោយ សារ​ពលរដ្ឋ​អា​មេ​រិ​ក​ស្បែក​សបាន​នាំ​គ្នា​បោះ​ឆ្នោត​ឱ្យ​លោក​គឺ​រហូត​ទៅ​ដល់​ ៥៨​ភាគរយ​ដែល​ធ្វើ​ឱ្យ​លោក​ឈ្នះ​លោកស្រី​ គ្លី​ន​តុ​ន​។​

លោក ដូណាល់ត្រាំ ប្រធានាធិបតីទើបជាប់ឆ្នោត
លោក ដូណាល់ត្រាំ ប្រធានាធិបតីទើបជាប់ឆ្នោត

​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ បាន​ចុះ​ផ្សាយ​ថា​ លោក​ ដូ​ណា​ល់​ត្រាំ​ ទទួល​បាន​សំឡេង​ ឆ្នោត​ច្រើន​ជាង​លោកស្រី​ គ្លី​ន​តុ​ន​ គឺ​ដោយសារ​ពួក​ស្បែក​ស​ ៥៨​ភាគរយ​ បោះ​ឆ្នោត​ឲ្យ​ លោក​និង​ ៣៧​ភាគរយ​បោះ​ឱ្យ​លោកស្រី​ គ្លី​ន​តុ​ន​។​  ចំណែក​ ពួក​ស្បែក​ខ្មៅ​បោះ​ឆ្នោត​ឲ្យ​លោក​ ដូ​ណា​ល់​ត្រាំ​ ៨​ភាគរយ​  និង​បោះ​ឆ្នោត​ឱ្យ​លោកស្រី​ គ្លី​ន​តុ​ន​ ៨៨​ភាគរយ​ ។​

​តាម​ប្រភព​ដដែល​ ប្រជាជន​អា​មេ​រិ​ក​ជាង​ ១២០​លាន​នាក់​ បាន​ចេញ​ទៅ​បោះ​ឆ្នោត​ ហើយ​ ក្នុង​នោះ​ លោក​ ត្រាំ​ ទទួល​បានការ​គាំទ្រ​ពី​បុរស​មាន​ ៥៣​ភាគរយ​ និង​លោកស្រី​ គ្លី​ន​តុ​ន​ ទទួល​បាន​ ៤១​ភាគរយ​។​ ចំណែក​ស្រី្ត​វិញ​បោះ​ឆ្នោត​ឲ្យ​លោក​គឺ​ស្ដ្រី​មាន​ ៥៤​ភាគរយ​ និង​៤២​ភាគ​បោះ​ឆ្នោត​ឱ្យ​លោក​ ដូ​ណា​ល់​ត្រាំ​៕

Share

ព័ត៌មានទាក់ទង

Image