en     km
en     km

អ្នក​តាមដាន​បញ្ហា​សង្គម​ថា​ វិធានការ​បង្ហោះ​រូប​ចោរ​ តាម​ហ្វេ​ស​ប៊ុ​ក​ គ្មាន​ប្រសិទ្ធភាព​

Share

​អាជ្ញាធរ​បាន​បង្ហោះ​រូប​ជនល្មើស​ដែល​កំពុង​តាម​រក​ចាប់ខ្លួន​ជា​ច្រើន​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ បណ្តែតប្រទីប​ សំពះ​ព្រះ​ខែ​ និង​អកអំបុក​។​

theif
​ករណី​នេះ​អ្នក​ តាមដាន​បញ្ហា​សង្គម​យល់​ថា​ វិធានការ​នេះ​ គ្មាន​ប្រសិទ្ធភាព​ក្នុង​ការ​បន្ថយ​ការ​លួច​ ឬ​ឆក់​នៅ​ពេល​ប​បុណ្យអុំទូក​បាន​នោះ​ទេ​។​

​ស្នងការ​នគរបាល​ នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​បាន​បង្ហោះ​រូប​ជនល្មើស​ ដែល​កំពុង​តាម​ចាប់ខ្លួន​ ជា​សាធារណៈ​តាម​ Facebook​ ផ្លូវការ​របស់​ខ្លួន​។​

​ការ​បង្ហោះ​រូប​ជនល្មើស​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ គឺជា​វិធានការ​ថ្មី​មួយ​ ក្នុង​ការ​ ការពារ​សន្តិសុខ​ និង​សុវត្ថិភាព​ ជូន​ប្រជាពលរដ្ឋ​ដែល​មក​ទស្សនា​ បុណ្យអុំទូក​ខាង​មុខ​នេះ​។​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ ទូច​ ណា​រ៉ុ​ថ​ ដែល​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ កាលពី​ថ្ងៃ​ទី​០៤​ វិច្ឆិកា​។​

​លោក​ ទូច​ ណា​រ៉ុ​ថ​ បន្ត​ថា​ វិធានការ​ របស់​នគរបាល​បែប​នេះ​ គឺ​នឹង​ជួយ​ ឱ្យ​ប្រជាពលរដ្ឋ​បាន​ស្គាល់​អត្តសញ្ញាណ​ ជនល្មើស​ដែល​ជួយ​ ឱ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ជា​មុន​។​

​ទាក់ទិន​បញ្ហា​នេះ​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដែល​បាន​ថ្លែង​ក្នុង​ពិធី​ ប្រគល់​សញ្ញាបត្រ​ ជូន​គរុ​និស្សិត​ និង​និស្សិត​បច្ចេកវិទ្យា​ នៅ​មជ្ឈមណ្ឌល​សន្និបាត​ និង​ពិព័រណ៍​កោះ​ពេជ្រ​ កាលពី​ថ្ងៃ​ទី​០៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ មាន​ប្រសាសន៍​ថា​ ក្រៅពី​បង្ហាញមុខ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ លោក​ចង់ឱ្យ​យកមុខ​ចោរ​ទៅ​បិទ​តាម​ ទី​សា​រណៈ​បន្ថែម​ទៀត​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បានឃើញ​កាន់តែ​ច្បាស់​ និង​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ក្នុង​ពេល​មក​លេង​បុណ្យអុំទូក​ ជៀសវាង​កុំឱ្យ​ចោរ​ ទាំងនោះ​ឆ្លៀតឱកាស​ ធ្វើ​សកម្មភាព​នៅ​ពេល​មាន​មនុស្ស​ច្រើន​កុះករ​។​

​បែប​នេះ​ក្តី​ លោក​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ យល់​ថា​ វិធានការ​បែប​នេះ​គ្មាន​ប្រសិទ្ធិ​ភាព​នោះ​ទេ​ ព្រោះ​ប្រសិនបើ​សមត្ថកិច្ច​ចង់​ចាប់​ជន​ទាំងនោះ​ ចាប់​បាន​យូ​ណាស់​មក​ហើយ​។​

​សូម​ជម្រាប​ថា​ កាលពី​ថ្ងៃ​ទី​០៧​ វិច្ឆិកា​ ស្នងការ​នគរបាល​ខេត្តកណ្តាល​ បាន​បង្ហោះ​រូប​ជនល្មើស​ ចំនួន​ ចំនួន​៧៨​រូប​ ជា​សាធារណៈ​តាម​ Facebook​ ផ្លូវការ​របស់​ខ្លួន​ ដែល​ភាគច្រើន​ ជា​ចោរលួច​ និង​ឆក់​៕

Share

ព័ត៌មានទាក់ទង

Image