ពលរដ្ឋអាមេរិកកាំងដែលមិនបានបោះឆ្នោតគាំទ្រ ដូ ណាល់ត្រាំ កាលពីយប់ថ្ងៃពុធ បានចេញដើរតាមដងផ្លូវនានាទូទាំងប្រទេស ដើម្បីបង្ហាញការព្រួយបារម្ភ ពី ការរើសអើងជាតិសាសន៍។
តាមសេចក្ដីរាយការណ៍របស់បណ្ដាញផ្សាយព័ត៌មាន Channel News Asia ការផ្ទុះបាតុកម្ម គឺ កើតឡើងភ្លាមៗ បន្ទាប់ពីលទ្ធផលបោះឆ្នោតបង្ហាញផ្លូវការថា លោក ដូណាល់ត្រាំ បេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ បានទទួលជ័យជំនះ លើគូរប្រកួតរបស់ខ្លួន គឺ លោកស្រី គ្លីនតុន មកពីគណបក្សប្រជាធិបតេយ្យ។
តាមប្រភពព័ត៌មានដដែល ពលរដ្ឋដែលចេញទៅធ្វើបាតុកម្ម ច្រើនតែពួកនិយមកណ្ដាល ឬពលរដ្ឋស្បែកខ្មៅ និងពលរដ្ឋជាតិសាសន៍ផ្សេងៗ ដោយពួកគេបារម្ភអំពីការផ្ទុះឡើងវិញនៃការរើសអើងជាតិសាសន៍ ការរឹតបន្តឹងច្បាប់អន្ដោប្រវេសន៍ និងការប្រឆាំងអន្ដោប្រវេសន៍ ម៉ូស្លីម។
សេចក្ដីរាយការណ៍បានឱ្យដឹងទៀតថា សាលារៀនដែលពលរដ្ឋនិយមកណ្ដាលភាគច្រើនបានបិទនៅថ្ងៃនេះ។ តែយ៉ាងណាក៏ដោយ លោក ដូណាល់ត្រាំ បានហៅជ័យជម្នះរបស់លោកបានមកពីការផ្សះផ្សាជាតិ៕ ប្រភព CNA