en     km
en     km

ពលរដ្ឋ​អា​មេ​រិ​ក​កាំ​ង​និយម​កណ្ដាល​ព្រួយបារម្ភ​ ពី​ការ​រើសអើង​ជាតិ​សាសន៍​

Share

​ពលរដ្ឋ​អា​មេ​រិ​ក​កាំ​ង​ដែល​មិន​បាន​បោះ​ឆ្នោត​គាំទ្រ​ ដូ​ ណា​ល់​ត្រាំ​ កាលពី​យប់​ថ្ងៃ​ពុធ​ បាន​ចេញ​ដើរ​តាម​ដងផ្លូវ​នានា​ទូ​ទាំង​ប្រទេស​ ដើម្បី​បង្ហាញ​ការ​ព្រួយបារម្ភ​ ពី​ ការ​រើសអើង​ជាតិ​សាសន៍​។​

usa-acti
តាម​សេចក្ដីរាយការណ៍​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ Channel​ News​ Asia​ ការ​ផ្ទុះ​បាតុកម្ម​ គឺ​ កើតឡើង​ភ្លាមៗ​ បន្ទាប់​ពី​លទ្ធផល​បោះ​ឆ្នោត​បង្ហាញ​ផ្លូវការ​ថា​ លោក​ ដូ​ណា​ល់​ត្រាំ​ បេក្ខជន​ប្រធានាធិបតី​ មក​ពី​គណបក្ស​សាធារណរដ្ឋ​ បាន​ទទួល​ជ័យ​ជំនះ​ លើ​គូរ​ប្រកួត​របស់​ខ្លួន​ គឺ​ លោកស្រី​ គ្លី​ន​តុ​ន​ មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​។​

​តាម​ប្រភព​ព័ត៌មាន​ដដែល​ ពលរដ្ឋ​ដែល​ចេញ​ទៅ​ធ្វើ​បាតុកម្ម​ ច្រើន​តែ​ពួក​និយម​កណ្ដាល​ ឬ​ពលរដ្ឋ​ស្បែក​ខ្មៅ​ និង​ពលរដ្ឋ​ជាតិ​សាសន៍​ផ្សេងៗ​ ដោយ​ពួក​គេ​បារម្ភ​អំពី​ការ​ផ្ទុះ​ឡើង​វិញ​នៃ​ការ​រើសអើង​ជាតិ​សាសន៍​  ការ​រឹត​បន្តឹង​ច្បាប់​អន្ដោប្រវេសន៍​ និង​ការ​ប្រឆាំង​អន្ដោប្រវេសន៍​ ម៉ូ​ស្លី​ម​។​

​សេចក្ដីរាយការណ៍​បានឱ្យ​ដឹង​ទៀត​ថា​ សាលារៀន​ដែល​ពលរដ្ឋ​និយម​កណ្ដាល​ភាគច្រើន​បាន​បិទ​នៅ​ថ្ងៃនេះ​។​ តែ​យ៉ាងណា​ក៏​ដោយ​ លោក​ ដូ​ណា​ល់​ត្រាំ​ បាន​ហៅ​ជ័យជម្នះ​របស់​លោក​បាន​មក​ពី​ការ​ផ្សះផ្សា​ជាតិ​៕ ប្រភព CNA

Share

Image
Image
Image