en     km
en     km

លោក​ សម​ រ​ង្ស៊ី​ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជា​ថ្មី​

Share

​លោក​ សម​ រ​ង្ស៊ី​ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ខណៈ​ដែល​រក​ឃើញ​ថា​ អ្នក​មិន​ទាន់​ទៅ​ចុះ​ឈ្មោះ​ មាន​ដល់​ប្រមាណ​ជា​ ២​លាន​៨​សែន​នាក់​។​

រូបភាពពី facebook លោក សម រង្ស៊ី
រូបភាពពី facebook លោក សម រង្ស៊ី

​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្សប្រឆាំង​ដែល​ធំ​ជាងគេ​នៅ​កម្ពុជា​ បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថែម​ទៀត​ ដែល​លោក​ថា​ ពលរដ្ឋ​មិន​ទាន់​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​ ប្រមាណ​ជា​ ២​លាន​៨​សែន​នាក់​  និង​ពលរដ្ឋ​បាន​ ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​ចំ​នួ​ត្រឹម​៦​សែន​៩​លាន​នាក់​ ។​

​តាម​រយៈ​ ហ្វេ​ស​ប៊ុ​ក​ ដែល​បាន​សរសេរ​នៅ​ថ្ងៃនេះ​ លោក​ សម​ រ​ង្ស៊ី​  បាន​បញ្ជាក់​ទៀត​ថា​  តាម​តួលេខ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ គ​.​ជ​.​ប​ គឺ​  គិត​មក​ដល់​ថ្ងៃនេះ​  ពលរដ្ឋ​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​ចំនួន​ត្រឹមតែ​ ៦លាន ៩​សែន​នាក់​ នៅ​សល់​ប្រមាណ​ជិត​ ២លាន ៨សែន​នាក់​ទៀត​ ដែល​មិន​ទាន់​បាន​ចុះ​ឈ្មោះ​។​

​លោក​ សម​ រ​ង្ស៊ី​ បាន​ សុំ​អោយ​ពលរដ្ឋ​ដែល​បាន​ចុះ​ឈ្មោះ​រួច​ហើយ​ ជួយ​ក្រើនរម្លឹក​ និង​ជួយ​ណែនាំ​អ្នក​នៅ​ជុំវិញ​ខ្លួន​ ណា​មិន​ទាន់​បាន​ចុះ​ឈ្មោះ​នៅឡើយ​ ឲ្យ​ទៅ​ចុះ​ឈ្មោះ​ឱ្យទាន់​មុន​ថ្ងៃ​បិទ​បញ្ចប់​។​

​គិត​មក​ដល់​ថ្ងៃ​ទី​ ១០​ វិ​ចិ្ឆ​កា​នេះ ​ គឺ​ នៅ​សល់​តែ​ ១៩ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ គ​.​ជ​.​ប​ នឹង​បិទ​ការិយាល័យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ៕​

Share

Image
Image
Image