លោក សម រង្ស៊ី អំពាវនាវឲ្យពលរដ្ឋចុះឈ្មោះបោះឆ្នោត ខណៈដែលរកឃើញថា អ្នកមិនទាន់ទៅចុះឈ្មោះ មានដល់ប្រមាណជា ២លាន៨សែននាក់។
លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងដែលធំជាងគេនៅកម្ពុជា បានអំពាវនាវឲ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតថែមទៀត ដែលលោកថា ពលរដ្ឋមិនទាន់ទៅចុះឈ្មោះបោះឆ្នោតមាន ប្រមាណជា ២លាន៨សែននាក់ និងពលរដ្ឋបាន ទៅចុះឈ្មោះបោះឆ្នោតមានចំនួត្រឹម៦សែន៩លាននាក់ ។
តាមរយៈ ហ្វេសប៊ុក ដែលបានសរសេរនៅថ្ងៃនេះ លោក សម រង្ស៊ី បានបញ្ជាក់ទៀតថា តាមតួលេខរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប គឺ គិតមកដល់ថ្ងៃនេះ ពលរដ្ឋបានចុះឈ្មោះបោះឆ្នោតមានចំនួនត្រឹមតែ ៦លាន ៩សែននាក់ នៅសល់ប្រមាណជិត ២លាន ៨សែននាក់ទៀត ដែលមិនទាន់បានចុះឈ្មោះ។
លោក សម រង្ស៊ី បាន សុំអោយពលរដ្ឋដែលបានចុះឈ្មោះរួចហើយ ជួយក្រើនរម្លឹក និងជួយណែនាំអ្នកនៅជុំវិញខ្លួន ណាមិនទាន់បានចុះឈ្មោះនៅឡើយ ឲ្យទៅចុះឈ្មោះឱ្យទាន់មុនថ្ងៃបិទបញ្ចប់។
គិតមកដល់ថ្ងៃទី ១០ វិចិ្ឆកានេះ គឺ នៅសល់តែ ១៩ថ្ងៃទៀតប៉ុណ្ណោះ គ.ជ.ប នឹងបិទការិយាល័យចុះឈ្មោះបោះឆ្នោត ៕