en     km
en     km

លោក​ សម​ រ​ង្ស៊ី​ អបអរសាទរ​លោក​ ដូ​ណា​ល់​ត្រាំ​ ជាប់​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក​

Share

​ភ្នំពេញ​៖​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សម​ រ​ង្ស៊ី​ បាន​សម្ដែង​ការ​អបអរសាទរ​លោក​ ដួ​ណា​ល់​ត្រាំ​ ដែល​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​អា​មេ​រិ​ក​លើក​ទី​៤៥​ តាម​រយៈ​ការ​បោះ​ឆ្នោត​ដ៏​ស្វិតស្វាញ​បំផុត​ ។​

លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ
លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ

លិខិត​របស់​លោក​ សម​ រ​ង្ស៊ី​ ដែល​វិទ្យុ​ស្ត្រី​ទទួល​បាន​ នៅ​យប់​ថ្ងៃ​ពុធ​ទី​ ៩​វិច្ឆិកា​នេះ​ បាន​ រៀបរាប់​ថា​៖«​ក្នុង​នាម​ខ្ញុំ​ជា​អ្នកតំណាង​រាស្ត្រ​ជាប់​ឆ្នោត​នៃ​ប្រជាជន​កម្ពុជា​ខ្ញុំ​ចូលរួម​អបអ​សាទរ​លោក​ ដូ​ណា​ល់​ត្រាំ​ បាន​ជាប់​ធ្វើ​ជា​ប្រធានាធិបតី​អា​មេ​រិ​ក​ ដែល​ជា​ប្រទេស​គំរូ​នៃ​ប្រជាធិបតេយ្យ​ពិភពលោក​»​

​លោក​ សម​ រ​ង្ស៊ី​ បាន​សរសេរ​ក្នុង​លិខិត​លោក​ទៀត​ថា​ បើ​គិតដល់​លទ្ធផល​បោះ​ឆ្នោត​ជា​ផ្លូវការ​និង​ចុង​ក្រោយ​នេះ​គឺ​សហរដ្ឋអាមេរិក​ពិតជា​នៅ​តែ​ជួយ​លើក​ស្ទួយ​តម្លៃ​សិទ្ធិ​មនុស្ស​ ប្រជាធិបតេយ្យ​  យុត្តិធម៌​ និង​នីតិរដ្ឋ​។

​លោក​ បន្ត​ថា​៖«​​ខ្ញុំ​ជឿជាក់​ថា​ នឹង​ពុំ​មានការ​ផ្លាស់​ប្ដូរ​ជំហរ​និង​នយោបាយ​អា​មេ​រិ​ក​សម្រាប់​កម្ពុជា​ដែល​ជា​រដ្ឋ​មួយ​នៅ​បន្ត​ ធ្វើ​ឱ្យ​ឈឺចាប់​ចំពោះ​សិទ្ធិ​មនុស្ស​  ប្រជាធិបតេយ្យ​ យុ​តិ្ត​ធម៌​ និង​ នីតិរដ្ឋ​។​ ប្រទេស​មួយ​នេះ​ នៅ​តែ​ស្ថិត​នៅ​ក្រោម​ ការ​គ្រប់គ្រង​ច្បាប់​ របស់​បក្ស​តែ​មួយ​ បុរស​តែ​ម្នាក់​ គឺ​ខុស​ពី​អា​មេ​រិ​ក​ជា​រដ្ឋ​មាន​លទ្ធិប្រជាធិបតេយ្យ​យ៉ាង​សកម្ម​ និង​មាន​ តុល្យភាព​អំណាច​ការពារ​មិន​ឱ្យ​មានការ​បំពាន​អំណាច​ឡើយ​»​ ។​donal-trump2

​លិខិត​របស់​ប្រធាន​គណបក្សប្រឆាំង​ល្បី​មួយ​រូប​នេះ​ ធ្វើ​ឡើង​ស្រប​ពេល​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​សម្ដេច​ ហ៊ុន​ សែន​ បាន​ចូលរួម​អបអរសាទរ​លោក​ ដូ​ណា​ល់​ត្រាំ​ ដែល​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​អា​មេ​រិ​ក​។​ លោក​ ដូ​ណា​ល់​ត្រាំ​ បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ​ បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ដោយ​ទទួល​បាន​សំឡេង​គណៈប្រតិភូ​ចំនួន​ ២៧៨​ឈ្នះ​លោកស្រី​ គ្លី​ន​តុ​ន​ បេក្ខជន​ មក​ពី​គណបក្ស​ប្រជា ធិបតេយ្យ​។​ ចំណែក​លោកស្រី​ គ្លី​ន​តុ​ន​ ទទួល​បាន​ ២១៨​គណៈប្រតិភូ​។​លោក​ ដូ​ណា​ល់​ត្រាំ​ នឹង​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ ២០​ មក​រា​ ឆ្នាំ​២០១៧៕​

Share

Image
Image
Image