en     km
en     km

អ្នក​ន​យោ​យ​កំពូល​កម្ពុជា​ អបអរ​ចំពោះ​លោក​ ដូ​ណា​ល់​ត្រាំ​ ខណៈ​សម្តេច​ឌឺដង​ឱ្យ​លោក​ សម​ រ​ង្ស៊ី​

Share

​ភ្នំពេញ​ ៖​ បន្ទាប់​ពី​លទ្ធផល​បោះ​ឆ្នោត​បាន​ប្រកាស​ថា​ លោក​ ដូ​ណា​ល់​ ត្រាំ​ ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​អា​មេ​រិ​ក​ អ្នក​ន​បោយ​កំពូលៗ​នៃ​ប្រទេស​កម្ពុជា​បាន​បង្ហាញ​ការ​សារ​ទរ​ ចំពោះ​ជ័យ​ជំនះ​នេះ​។​

បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូ ណាល់ត្រាំ
បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូ ណាល់ត្រាំ

​សម្តេច​នាយ​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដែល​បាន​ប្រកាស​អបអរ​ចំពោះ​ជ័យ​ជំនះ​របស់​លោក​ ដូ​ណា​ល់​ត្រាំ​ តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​បាន​សរសេរ​ថា​៖«​ អបអរសាទរ​ ឯកឧត្តម​ ដូ​ណា​ល់​ ត្រាំ​ (Donald​ Trump)​ ដែល​បាន​ទទួល​ជោគជ័យ​សំរាប់​ការ​បោះ​ឆ្នោត​ជា​ប្រ​ធា​ធិ​បតី​អា​មេ​រិ​ក​»​។​

​ក្រៅពី​សម្តែង​ការ​អបអរ​ចំពោះ​ ជ័យ​ជំនះ​របស់​លោក​ ដូ​ណា​ល់​ត្រាំ​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ក៏​បាន​បញ្ចេញ​សារ​ឌឺដង​មួយ​ដែល​ទំនង​ចង់​សំដៅ​ទៅ​លោក​ សម​ រ​ង្ស៊ី​ ដែល​ធ្លាប់​លើក​ឡើង​ថា​ សម្តេច​ និង​លោក​ ត្រាំ​ មាន​ច​រិ​ក​ដូច​គ្នា​។​

​សម្តេច​បាន​សរសេរ​ថា​៖«​ប៉ុន្មាន​ថ្ងៃមុន​ នៅ​ពេល​ដែល​ខ្ញុំ​បង្ហាញ​នូវ​ការ​គាំទ្រ​របស់ខ្ញុំ​ ចំពោះ​ ឯកឧត្តម​ មាន​មនុស្ស​មួយ​ចំនួន​បាន​ចេញ​មក​វាយ ប្រហារ​ខ្ញុំ​ រហូត​ចោទ​ ឯកឧត្តម​ ថា​ជា​មនុស្ស​ផ្តាច់​ការ​ទើប​មាន​មនុស្ស​ដូច​ខ្ញុំ​ទៅ​គាំទ្រ​។​ពេល​នេះ​អ្វីៗ​ច្បាស់​ហើយ​ គឺ​ប្រជាជន​អា​មេ​រិ​ក​ត្រូវការ​ឯក ឧត្តម​ដឹកនាំ​ ហើយ​ការ​គាំទ្រ​របស់ខ្ញុំ​ក៏​មិន​ខុស​ដែរ​»​។​

​ចំណែក​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​សេរ​សេរ​ថា​ នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា​ ៖«​អបអរសាទរ​ចំពោះ​ជ័យ​ជំនះ​ដ៏​ធំធេង​របស់​គណបក្ស​សាធារណរដ្ឋ​នៅ​សហរដ្ឋអាមេរិក​ ដែល​ឈ្នះ​ទាំង​ក្នុង​រដ្ឋសភា​ ទាំង​ក្នុង​ព្រឹទ្ធសភា​ ជា​ពិសេស​ជ័យ​ជំនះ​របស់​លោក​ ដូ​ណា​ល់​ត្រាំ​ ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ ស​.​រ​.​អា​ ទី​ ៤៥​ នេះ​»​។​

​មេដឹកនាំ​គណបក្សប្រឆាំង​រូប​នេះ​ បាន​សរសេរ​បន្ត​ថា៖​ «​មុន​នេះ​បន្តិច​លោកស្រី​ ហ៊ី​ល​ឡា​រី​ គ្លី​ន​តុ​ន​ ដែល​ជា​បេក្ខជន​ប្រធានាធិបតី​ មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​បាន​ប្រកាស​ទទួល​ ស្គាល់​ជ័យ​ជំនះ​របស់​ លោក​ត្រាំ​ ហើយ​។​ ខ្ញុំ​ជឿជាក់​ថា​ គោលនយោបាយ​របស់​គណបក្ស​សាធារណរដ្ឋ​ដែល​អោយ​តម្លៃ​ទៅ​លើ​សិទ្ធិ​ សេរីភាព​របស់​មនុស្ស​ ជា​ពិសេស​ដែល​ខ្ញុំ​ផ្ទាល់​បាន​ធ្លាប់​ និង​តែងតែ​ទទួល​បាន​នូវ​កិច្ច​សហប្រតិបត្តិការ​កន្លង​មក​សម្រាប់​ប្រទេស​កម្ពុជា​ និង​ប្រជាពលរដ្ឋ​ខ្មែរ​នោះ​ប្រាកដជា​នឹង​បន្ត​អោយ​កាន់តែ​កក់ក្តៅ​ និង​រឹង​មាំ​ថែម​ទៀត​ជា​មិន​ខាន​។​»

​លោក​បណ្ឌិត​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​យល់​ថា​ នេះ​ជា​រឿង​ធម្មតា​ដែល​អ្នកនយោបាយ​តែង​ជូនពរ​គ្នា​ ទៅ​វិញ​ទៅ​មក​ នៅ​ពេល​ដែល​អ្នក​ណា​ម្នាក់​ជាប់​ជា​អ្នកដឹកនាំ​ប្រទេស​ គឺ​ប្រទេស​ដទៃ​ទៀត​តែងតែ​ថ្លែង​នៅ​ការ​អបអរ​សារ​ទរ​។​

លោក​បន្ត​ថា​ បើ​ទោះបី​អ្នកនយោបាយ​ទាំងនោះ​ថ្លែង​នូវ​ការ​អបអរសាទរ​ក៏​ដោយ​ ក៏​មិន​ប្រាកដ​ថា​អ្នកដឹកនាំ​នោះ​ គាំទ្រ​ម្នាក់​នោះ​ទេ​ តែ​វា​ជា​ភាសា​ការទូត​។​

​ទាក់ទង​នឹង​ការ​ជាប់​ឆ្នោត​របស់​លោក​ ដូ​ណា​ល់​ត្រាំ​ លោក​ មាស​ នី​ យល់​ថា​នេះ​គឺជា​បំណង​ប្រពល​រដ្ឋ​អា​មេ​រិ​ក​ដែល​ចង់​ផ្លាស់​បក្ស​ដឹកនាំ​ ព្រោះ​គណបក្ស​ប្រជាធិបតេយ្យ​ របស់​លោក​ គ្លី​ន​ តុ​ន​បាន​ដឹកនាំ​ពីរ​អាណត្តិ​មក​ហើយ​ ប៉ុន្តែ​កំណែ​ទម្រង់ការ​ផ្លាស់​មាន​តិចតួច​ ទើប​ពលរដ្ឋ​សាកល្បង​ចង់​ធ្វើការ​ផ្លាស់​ប្តូរ​ ទៅ​បក្ស​ផ្សេង​វិញ​។​

​លោក​បន្ត​យ៉ាងណាមិញ​ បើ​ទោះបីជា​គេ​មើល​ ឃើញ​ថា​ លោក​ត្រាំ​មាន​ច​រិ​ក​ផ្តាច់​ការ​បន្តិច​មែន​ ប៉ុន្តែ​នៅ​ក្នុង​សង្គម​អា​រិ​ក​ប្រ​ធា​ធិ​បតី​នីមួយៗ​មិន​អាច​យក​អំណាច​របស់​ខ្លួន​ទៅ​ធ្វើ​អ្វី​បាន​តាម​ចិត្ត​នោះ​ទ​។​  

​លោក​មាស​ នី​មាន​ ប្រសាសន៍​បន្ថែម​ថា​ ការ​បោះ​ឆ្នោត​នៅ​អា​មេ​រិ​ក​នៅ​ខណៈ​នេះ​ ក៏​អាច​ឆ្លុះ​បញ្ចុះ​ពី​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​នៅ​ឆ្នាំ​២០១៧​ និង​២០១៨ ​ខាង​មុខ​ម​បាន​ដែរ​ ដែល​អាច​នឹង​មានការ​ផ្លាស់​ប្តូរ​។​ លោក​ មាស​ នី​៖«​អ​ញ្ចឹ​ង​ក្នុង​នោះ​មាន​អ្នកខ្លះ​ ក៏​គេ​មានគំនិត​វិជ្ជមាន​មក​លើ​នយោបាយ​នៅ​ស្រុក​យើង​អាច​ជា​ការ​លើកទឹកចិត្ត​ឱ្យ​មេដឹកនាំ​ផ្តាច់​ការ​មានការ​សប្បាយចិត្ត​ដោយសារ​តែ​មាន​អ្នក​ផ្តាច់​ច្រើន​ច្រើន​ឡើង​មក​ទៀត​ ក៏​ប៉ុន្តែ​សម្រាប់ទស្សនៈ​ខ្ញុំ​ ក៏​មើលឃើញ​ពី​ទស្សនៈ​វិជ្ជមាន​ ព្រោះ​អ្វី​ដែល​ប្រជាពលរដ្ឋ​បោះ​គាំទ្រ​លោក​ត្រាំ​គឺជា​សញ្ញា​មួយ​ ដែល​បង្ហាញ​ថា​ពលរដ្ឋ​អា​មេ​រិ​ក​កាំ​ង​គេ​មិន​ពេញ​នឹង​របប​ប្រព័ន្ធ​គ្រប់គ្រង​សព្វថ្ងៃ​ អ​ញ្ចឹ​ង​គេ​ចង់​សាកល្បង​មេដឹកនាំ​ថ្មី​មួយទៀត​ដែល​អាច​ផ្លាស់​ប្តូរ​សង្គម​អា​មេ​រិ​ក​ មិន​ចង់​មិន​ចង់​ នឹង​មានការ​ឆ្លុះ​បញ្ចាំង​ទៅ​លើ​ការ​បោះ​ឆ្នោត​នៅ​ក្នុងស្រុក​ខ្មែរ​យើង​ នៅ​ឆ្នាំ​២០១៧​ ២០១៨​ ខាង​មុខ​វា​អាច​ថា​ ការ​ផ្លាស់​ប្តូរ​អាច​កើត​មាននៅ​ក​ស្រុក​ខ្មែរ​យើង​។​»​

​សូម​ជម្រាប​ផង​ដែរ​ថា​ កាលពី​ព្រឹក​ថ្ងៃ​ទី​០៣​ ខែវិច្ឆិកា​  ក្នុង​ពេល​អញ្ជើញ​ធ្វើ​ ប​ឋ​កថា​ស្តី​ពី​ ការ​ដឹកនាំ​បញ្ជា​ កម្លាំង​ សភាពការណ៍​ជាតិ​ អន្តរជាតិ​ និង​បញ្ហា​ផ្សេងៗ​ នៅ​បណ្ឌិតសភា​នគរបាល​កម្ពុជា​ សម្តេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ បាន​ថ្លែង​ថាបើ​លោក​ត្រាំ​ ជាប់​ឆ្នោត​ ពិភពលោក​នឹង​ប្រែប្រួល​ទៅ​ល្អ​ប្រសើរ​ ដោយ​គ្មាន​សង្គ្រាម​ ព្រោះ​លោក​ ដូ​ណា​ល់​ត្រាំ​ ជា​ពាណិជ្ជករ​។​ ប៉ុន្តែ​ប្រសិនបើ​លោកស្រី​ ហ៊ី​ល​ឡា​រី​ គ្លី​ន​តុ​ន​ ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​វិញ​ ពិភពលោក​អាច​នឹង​មាន​សង្គ្រាម​។​ ម្យ៉ាងទៀត​ បើ​លោកស្រី​ គ្លី​ន​តុ​ន​ ជាប់​ឆ្នោត​ ទំនាក់ទំនង​អា​មេ​រិ​ក​ និង​រុ​ស្ស៊ី​ គ្មាន​ភាពល្អ​ប្រសើរ​ ផ្ទុយ​ទៅ​វិញ​ បើ​លោក​ត្រាំ​ ជាប់​ឆ្នោត​ ទំនាក់ទំនង​ រុ​ស្ស៊ី​ និង​អា​មេ​រិ​ក​ នឹង​ក្លាយជា​មិត្ត​យ៉ាង​ល្អ៕

Share

ព័ត៌មានទាក់ទង

Image