វ៉ាស៊ីនតោន ៖ នៅទីបំផុត ពលរដ្ឋអាមេរិកកាំងអាចនឹងរកមេដឹកនាំថ្មីរបស់ខ្លួនឃើញ ជំនួសលោក អូបាម៉ា គឺមហាសេដ្ឋីអចលនទ្រព្យលោក ដូណាល់ត្រាំ បានដើរសរសៀរដល់របងសេតវិមានហើយ។
តាមទីភ្នាក់ងារសារព័ត៌មាន AP ឱ្យដឹងថា លោក ដូណាល់ត្រាំ ទទួលបានអាសនៈសភា និងព្រឹទ្ធសភា ២៧៨ គឺនៅសល់តែ ៥ អាសនៈទៀតប៉ុណ្ណោះ លោកនឹងដើរចូល់ទ្វារវិមានប្រធានាធិបតី គឺ សេតវិមានរបស់សហរដ្ឋអាមេរិក។ ចំណែកលោកស្រី គ្លីន តុន ទទួលបានអាសនៈ ២១៨ ។
ខណៈនេះ ប្រជាជនអាមេរិកដែលបោះឆ្នោតគាំទ្រលោក ត្រាំ បានសប្បាយរីករាយដោយដឹងថា ជ័យជំនះពិតប្រាកដ គឺ បានទៅលើលោកដូណាល់ ត្រាំ។ ស្របពេលដែលអ្នកគាំទ្រលោកស្រី គ្លីន តុន សម្រក់ទឹកភ្នែក៕ប្រភព៖BBC
Post Views: 174