en     km
en     km

អ​តី​តប្រធានាធិបតី​សាធារណរដ្ឋ​ភាគច្រើន​បោះ​ឆ្នោត​ឲ្យ​លោកស្រី​ គ្លី​ន​តុ​ន​

Share

​វ៉ា​ស៊ី​ន​តោន​ ៖​ អតីត​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ​ បាន​បោះ​ឆ្នោត​ឲ្យ​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​លោកស្រី​ គ្លី​ន​តុ​ន​ ដែល​ជា​រឿង​ដ៏​គួរ​ឲ្យ​ចម្លែក​បំផុត​ក្នុង​ប្រ​វត្ស​សាស្ដ្រ​អា​មេ​រិ​ក​។​

លោកស្រី ហ៊ីលឡារី គ្លីនតុន បេក្ខជន​ប្រធានា ធិបតី​ មក​ពី​គណបក្ស​ប្រ ជាធិបតេយ្យ
លោកស្រី ហ៊ីលឡារី គ្លីនតុន បេក្ខជន​ប្រធានា ធិបតី​ មក​ពី​គណបក្ស​ប្រ ជាធិបតេយ្យ

​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ CNN​ រាយការណ៍​ថា​ អតីត​ប្រធានាធិបតី​ George​ W.Bush​ និង​ភរិយា​របស់​លោក​បាន​អះអាង​ថា​ ពួក​គេ​បាន​បោះ​ឆ្នោត​ឲ្យ​លោកស្រី​ គ្លី​តុ​ន​ ដែល​ជា​លើក​ដំបូង​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រ​ធានា​ធីប​តី​សហរដ្ឋអាមេរិក​។​ អ្នកនាំពាក្យ​សម្រាប់​អតីត​ប្រធានាធិបតី​  George​ W.Bush​ បាន​និយាយ​ថា​ ពី​មុន​លោក​ George​ W.Bush​ គិត​ថា​បោះ​ឆ្នោត​អនុបវាទ​ ឬ​ក៏​មិន​ចេញ​ទៅ​បោះ​ឆ្នោត​ទេ​ តែ​ពេល​នេះ​ជា​ការ​ដោះ​ដូរ​ជំហរ​ឡើង​វិញ​។​

តាម​ព័ត៌មាន​មិន​ត្រឹមតែ​លោក​ George​ W.Bush​ នោះ​ទេ​ ដែល​បោះ​ឆ្នោត​ដូរ​គណបក្ស​ទៅ​គាំទ្រ​លោកស្រី​ គ្លី​ន​តុ​ន​ គឺ​នៅ​មាន​អតីត​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ​មួយ​ចំនួន​ទៀត​ រួម​ទាំង​មន្ដ្រីជាន់ខ្ពស់​នៃ​គណបក្ស​នេះ​ផង​ ក៏​បោះ​ឆ្នោត​គាំទ្រ​លោកស្រី​ គ្លី​ន​តុ​ន​ ផង​ដែរ​។​

ទោះជា​យ៉ាងណា​តាម​លទ្ធផល​បឋម​គឺ​ បេក្ខជន​ទាំង​ពីរ​រូប​នេះ​ស្ថិត​ក្នុង​ស្ថានភាព​ប្រដំប្រសង​គ្នា​ខណៈ​លោកស្រី​ គ្លី​ន​តុ​ន​ នាំមុខ​លោក​ត្រាំ​ នៅ​រដ្ឋ​មួយ​ចំនួន​ ហើយ​នៅ​រដ្ឋ​មួយ​ចំនួន​ទៀត​ ក៏​លោក​ ដូ​ណា​ល់​ត្រាំ​ បាន​នាំមុខ​ដែរ​។​

លទ្ធផល​បោះ​ឆ្នោត​នឹង​ដឹង​ជា​ផ្លូវការ​វេលា​ម៉ោង​ ១២​ ថ្ងៃត្រង់​ម៉ោង​នៅ​អាស៊ី​។​ ខណៈ​នេះ​មេដឹកនាំ​ពិភពលោក​មួយ​ចំនួន​ក៏​កំពុង​តែ​បាញ់​ឆ្ពោះទៅ​រក​ព្រឹត្ដិការណ៍​បោះ​ឆ្នោត​នៅ​អា​មេ​រិ​ក​ផង​ដែរ​៕​ប្រភព​៖CNN

Share

Image
Image
Image