បទសម្ភាសន៍៖ នៅថ្ងៃស្អែកនេះ កម្ពុជាប្រារព្ធខួបឯករាជ្យភាព ៩វិច្ឆិកា ពីអាណានិគមបារាំងឆ្នាំ១៩៥៣។ ការដណ្ដើមឯករាជ្យភាពពីអាណានិគមបារាំងនៅពេលនោះ គឺក្រោមការដឹកនាំរបស់មេដឹកនាំសម័យសង្គមរាស្ដ្រនិយម ដែលសម្ដេចឱព្រះនរោត្ដម សីហនុ ព្រះអង្គជាតួអង្គសំខាន់ជាងគេ ធ្វើអោយបារាំងប្រគល់ឯករាជ្យភាពមកកម្ពុជា។
ក្នុងបទសម្ភាសន៍ជាមួយវិទ្យុស្ដ្រី អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយលោក សុខ ឥសាន្ដ បានបកស្រាយជាច្រើនអំពីសកម្មភាពបូជនីយកិច្ច របស់ព្រះបាទសម្ដេចឪ នរោត្ដមសីហនុ ដែលជាបិតាឯករាជ្យជាតិខ្មែរ។
លោកថា ពិធីប្រារព្ធឯករាជ្យជាតិនេះ គឺ ដើម្បីសម្ដែងការដឹងគុណថ្វាយព្រះអង្គ និងមេដឹកនាំខ្មែរមុន ដែលបានបូជាជីវិតដើម្បីមាតុភូមិ។
នៅពេលសួរថាហេតុអ្វីបានជាពេលនោះមេដឹកនាំខ្មែរ ភ្លេចគិតពីការទាមទារឱ្យបារាំងជួយផ្ទេរសិទ្ធិគ្រប់គ្រងដែនដីកម្ពុជាក្រោមអោយខ្មែរវិញ ហើយបែរជាសប្បាយនិងឯករាជ្យជាតិនោះ លោក សុខ ឥសាន្ដ មានប្រសាសន៍ថា មិនមែនមេដឹកនាំខ្មែរជំនាន់មុនមិនបានគិតទេ តែជាអកុសលបារាំងបានប្រើប្រាស់សិទ្ធិរបស់ខ្លួនតាមគតិយុត្តផ្ដល់កម្ពុជាក្រោមទៅឱ្យវៀតណាម។ លោក សុខ ឥសាន្ដ ទទួលស្គាល់ថា ទឹកដីកម្ពុជាក្រោមជារបស់វៀតណាម។
ជាបន្ដសូមអញ្ជើញស្ដាប់បទសម្ភាសន៍រវាងកញ្ញា ជុំ ជោគជាតា ជាមួយលោក សុខ ឥសាន្ដអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដូចតទៅ៖