នៅប្រទេសឥណ្ឌា សម្រាប់អ្នកកាន់សាសនា ហិនឌូ សត្វគោ ត្រូវគោរពដូចព្រះ។នៅប្រទេសដែលមានអម្បូរសាសនាផ្សេងៗគ្នាដ៏ច្រើននេះ គឺពួកហិនឌូ ចាត់ទុកគោជាផ្នែកមួយនៃជំនឿសាសនារបស់ពួកគេ ដែលគេថា ជាព្រះទីនាំងរបស់ព្រះសិវៈ។
ប្រទេសនេះហាមមិនឲ្យពិឃាតសត្វគោ។ ជនទាំងឡាយណាបើរកឃើញថា ពិឃាតសត្វគោគឺជននឹងត្រូវមានទោសទៀតផង។ កាលពីខែមុននាយករដ្ឋមន្ដ្រី ណារិឌ្រាមូឌី ដែលកាន់សាសនា ហិនឌូ បានក្រើនរំលឹកឲ្យអ្នកកាន់សាសនាទាំងអស់ ប្រតិបត្ដិជំនឿ របស់ខ្លួនឲ្យបានខ្ជាប់ខ្ជូនហើយក្រុមណាដែលមិនប្រតិបត្ដិនឹងមានទោស។ បញ្ញត្ដិនេះនាំឲ្យពួកមូស្លិម មួយចំនួនដែលទទួលទានសត្វគោ សម្ដែងការខកចិត្ដ ហើយបានតវ៉ាថា សហគមរបស់ពួកគេមិនអាចអនុវត្ដបានទេហើយបើចង់អនុវត្ដ គឺអនុវត្ដនៅតែសហគមហិនឌូនោះទៅ។ តែបែបនេះក្ដីបញ្ញត្ដិបានចូលជាធរមានរាប់ឆ្នាំមកហើយ។
ទឹកនោមគោ គឺជាឱសថដើម្បីព្យាបាលជំងឺ (ជំនឿរបស់ពួកហិនឌូ)
បុរស ម្នាក់ដែលកាន់កែវត្រង់ទឹកនោមគោហើយផឹកវាជាថ្នាំឱសថនោះបានអះអាងថា គាត់មានជំងឺទឹកនោមផ្អែម។ ជំងឺរបស់គាត់មានស្ថានភាពប្រុងប្រយ័ត្នជាច្រើនឆ្នាំមកហើយ តែនៅពេលដែលគាត់ទទួលទានទឹកនោមគឺ ស្ថានភាពជំងឺនៅហ្នឹង ហើយសុខភាពល្អទៀតផង។
បុរសនេះ ៖«ខ្ញុំមានជំងឺទឹកនោមផ្អែម ប៉ុន្តែចាប់តាំងខ្ញុំផឹកទឹកនោមគោមកគឺជំងឺរបស់ខ្ញុំ មិនធ្ងន់ធ្ងរពេកទេ ព្រោះខ្ញុំអាចគ្រប់គ្រងវាបាន»។
ចំណែកបុរសម្នាក់ទៀត ដែលមានវ័យចាស់បន្តិចមើលទៅ ដូចជាគ្រូពេទ្យ បាននិយាយថា៖«យើងអាចឆ្នៃវាទៅជាថ្នាំសំអាតកែវភ្នែក។ ថ្នាំសម្រាប់ជំងឺក្រពះ។ សូម្បីថ្នាំដុះធ្មេញក៏គេយកវាមកធ្វើបានដែរ»។
តែយ៉ាងណា ក៏មានអ្នកមិនមានជំនឿលើទឹកនោមគោ ដែលអាចជួយព្យាបាលជំងឺបានដែរ ។ នេះបើ យោងតាមអ្នកចូលទៅបញ្ចេញមតិ លើ youtube ដែលបង្ហាញពីសកម្មភាពអ្នកត្រងទឹកនោមគោ មកទទួលទាន៕