ហ្វីលីពីន ៖ ជាមួយនឹងពានលំដាប់ពិភពតូចមួយ កីឡាករប្រដាល់លោក Manny Pacquiao បានទទួលការសាទរពីពលរដ្ឋនៅក្រុង Manila នៅថ្ងៃអង្គារ៍ទី០៨ នេះ ហើយលោកក៏ទទួលយកការត្រលប់ទៅធ្វើការងារជាសមាជិកសភាវិញយ៉ាងពិតប្រាកដ។
ព្រឹទ្ធសមាជិកវ័យ ៣៧ ឆ្នាំ លោក Pacquiao ទើបទទួលបានខ្សែក្រវ៉ាត់ពិភពលោក(WBO)ជាមួយជ័យជម្នះដោយពិន្ទុឯកច្ឆន្ចលើកីឡាករអាមេរិក Jessie Vargas នៅទីក្រុង Las Vegas កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ ដែលជាជ័យជម្នះចាប់តាំងពីខែមេសាមក។
មានកម្រងផ្កាលើស្មាផងលោក Pacquiao បានប្រាប់អ្នកសារព័ត៌មាននៅក្បែរព្រលានយន្តហោះជាតិ ជាមួយមេប៉ូលិសជាតិហ្វីលីនលោក Ronald Dela Rosa ថា៖« ខ្ញុំចង់ត្រលប់ក្រោយបន្ទាប់ពីប្រកួត ពីព្រោះនៅមានការងារជាច្រើនក្នុងតួនាទី ហើយខ្ញុំបានជំរុញខ្លួនឯងឱ្យត្រលប់ក្រោយធ្វើការ ងារជាអ្នកនយោ បាយវិញដែរ»។
លោក Pacquiao បន្តថា៖«ដូច្នេះការប្រដាល់ក៏ត្រូវធ្វើសម្រាប់ពេលឥឡូវនេះ គ្រាន់តែផ្តោតទៅលើការងារព្រឹទ្ធសភាដែល»។
អ្នកប្រដាល់ដែលឈ្នះពានរង្វាន់លំដាប់ពិភពលោកចំនួនប្រាំបី និងមានកៅអីក្នុងព្រឹទ្ធសភាមួយផងនោះបានសម្រេចចិត្តមិនប្រកួតជាថ្មីម្តងទៀតនោះទេ។
យ៉ាងណា ប៉ាកគីអៅ បានឱ្យដឹងបន្ទាប់ពីការប្រកួតកាលពីថ្ងៃសៅរ៍ថា លោកចង់ប្រកួតជាមួយនឹងកីឡាករសហរដ្ឋអាមេរិក Floyd Mayweather ម្តងទៀតមុនលោកចូលនិវត្តន៍៕