en     km
en     km

ការ​ស្ទង់​មតិ​៖​ លោកស្រី​ គ្លី​ន​តុ​ន​ ទំនង​នឹង​ឈ្នះ​ឆ្នោត​តែ​ឈ្នះ​តិចតួច​បំផុត​

Share

​ការ​ស្ទង់​មតិ​ចុង​ក្រោយ​មួយ​ដែល​ចុះ​ផ្សាយ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ អា​មេ​រិ​ក​ Independence​ បាន​បង្ហាញ​ថា​ ការ​បោះ​ឆ្នោត​នៅ​យប់​ថ្ងៃ​អង្គារ​នេះ​គឺ​លោកស្រី​ គ្លី​ន​តុ​ន​ អាច​នឹង​ឈ្នះ​ឆ្នោត​លើ​គូប្រកួត​លើ​ ដូ​ណា​ល់​ត្រាំ​ ដោយ​ឈ្នះ​តិចតួច​បំផុត​។​

លោកស្រី គ្លីនតុន
លោកស្រី គ្លីនតុន

​តាម​ Independence​ លោកស្រី​ គ្លី​ន​តុ​ន​ នាំមុខ​លោក​ ដូ​ណា​ល់​ត្រាំ​ ជា​ទូទៅ​គឺ​ប្រមាណ​ជា​ ៣​ភាគរយ​ ប៉ុន្ដែ​ប្រភព​នេះ​អះអាង​ថា​ អាច​មាន​កំហុស​បច្ចេកទេស​តិចតួច​ប៉ុណ្ណោះ​ គឺ​មាន​ន័យ​ថា​ លោកស្រី​ គ្លី​ន​តុ​ន​ នាំមុខ​ក្នុង​ការ​ស្ទង់​មតិ​ប្រហែល​ជាង​ ១​ភាគរយ​។​

​យ៉ាងណា​ក៏​ដោយ​ការ​ស្ទង់​មតិ​មួយ​ដែល​ចុះ​ផ្សាយ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ ABC​ កាលពី​ថ្ងៃ​ម្សិលមិញ​គឺ​ លោកស្រី​ គ្លី​ន​តុ​ន​ នាំមុខ​លោក​ ដូ​ណា​ល់​ត្រាំ​ តែ​ ១​ភាគរយ​ ប៉ុណ្ណោះ​ហើយ​ នៅ​រដ្ឋ​ខ្លះ​លោក​ ដូ​ណា​ល់​ត្រាំ​ បាន​នាំមុខ​លោក​ លោកស្រី​ គ្លី​ន​តុ​ន​ វិញ​។​

​តែ​តាម​កាសែត​ LA​ Time​  លោក​ដូ​ណា​ល់​ត្រាំ​ អាច​ទទួល​បានការ​គាំទ្រ​ ថែម​ទៀត​ ពី​ ក្រុម​មនុស្ស​ មិន​ទាន់​ធ្វើការ​សម្រេចចិត្ត​ ដែល​ពួក​គេ​មាន​ពី​ រវាង​ ៤​ទៅ​ ៥​ភាគរយ​៕​ ប្រភព​ Independence​

Share

Image
Image
Image