ការស្ទង់មតិចុងក្រោយមួយដែលចុះផ្សាយដោយបណ្ដាញផ្សាយព័ត៌មាន អាមេរិក Independence បានបង្ហាញថា ការបោះឆ្នោតនៅយប់ថ្ងៃអង្គារនេះគឺលោកស្រី គ្លីនតុន អាចនឹងឈ្នះឆ្នោតលើគូប្រកួតលើ ដូណាល់ត្រាំ ដោយឈ្នះតិចតួចបំផុត។
តាម Independence លោកស្រី គ្លីនតុន នាំមុខលោក ដូណាល់ត្រាំ ជាទូទៅគឺប្រមាណជា ៣ភាគរយ ប៉ុន្ដែប្រភពនេះអះអាងថា អាចមានកំហុសបច្ចេកទេសតិចតួចប៉ុណ្ណោះ គឺមានន័យថា លោកស្រី គ្លីនតុន នាំមុខក្នុងការស្ទង់មតិប្រហែលជាង ១ភាគរយ។
យ៉ាងណាក៏ដោយការស្ទង់មតិមួយដែលចុះផ្សាយដោយបណ្ដាញផ្សាយព័ត៌មាន ABC កាលពីថ្ងៃម្សិលមិញគឺ លោកស្រី គ្លីនតុន នាំមុខលោក ដូណាល់ត្រាំ តែ ១ភាគរយ ប៉ុណ្ណោះហើយ នៅរដ្ឋខ្លះលោក ដូណាល់ត្រាំ បាននាំមុខលោក លោកស្រី គ្លីនតុន វិញ។
តែតាមកាសែត LA Time លោកដូណាល់ត្រាំ អាចទទួលបានការគាំទ្រ ថែមទៀត ពី ក្រុមមនុស្ស មិនទាន់ធ្វើការសម្រេចចិត្ត ដែលពួកគេមានពី រវាង ៤ទៅ ៥ភាគរយ៕ ប្រភព Independence