en     km
en     km

លោក​ Duterte​ លុប​ចោលការ​បញ្ជា​ទិញ​កាំភ្លើង​ពី​អា​មេ​រិ​ក​

Share

ក្រុង​ម៉ានីល​ ៖​ ប្រធានាធិបតី​ហ្វី​លី​ពី​ន​លោក​ រ៉ូ​ទ្រី​ហ្គូ​ ឌូ​ធើ​តេ​(Rodrigo​ Duterte)​ នៅ​ថ្ងៃ​ច័ន្ទ​ទី​ ០៧​ វិច្ឆិកា​នេះ​បាន​បញ្ជា​ឱ្យ​លុប​ចោលការ​ទិញ​កាំ ភ្លើង​ប៉ូ​លី​ស​ពី​សហរដ្ឋអាមេរិក​ បន្ទាប់​ពី​ជំនួយការ​របស់​ព្រឹទ្ធសភា​អាម​ រិ​ក​ បានឱ្យ​ដឹង​កាលពី​ខែ​មុន​ថា​ ទីក្រុង​វ៉ា​ស៊ី​ន​តោន​បាន​ផ្អាក​ការ​លក់​កាំ ភ្លើង​នេះ​ ដោយសារ​តែ​ក្តី​បារម្ភ​អំពី​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​អាច​កើនឡើង​ ព្រោះ​មេដឹកនាំ​ថ្មី​ដែល​ទើប​ឡើង​កាន់​អំណាច​ លោក​ ឌូ​ធើ​តេ​ បាន​សម្លាប់​ឧក្រិដ្ឋជន​គ្រឿងញៀន​ក្រៅ​ប្រព័ន្ធ​តុលាការ​។​

លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ។រូបភាពពីCNA
លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ។រូបភាពពីCNA

​លោក​ Duterte​ បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​មួយ​តាម​ទូរទស្សន៍​នៅ​ក្នុង​ព្រឹត្តិការណ៍​ចូលរួម​ដោយ​មេដឹកនាំ​ក្រុម​ឧទ្ទាម​មូ​ស្លី​ម​ថា​៖«​យើង​នឹង​មិន​ទទូច​ទិញ​សព្វាវុធ​ថ្លៃៗ​ពី​សហរដ្ឋអាមេរិក​នោះ​ទេ​។​ យើង​អាច​ទិញ​អាវុធ​នៅ​កន្លែង​ណា​ផ្សេង​ទៀត​ក៏​បាន​។​ ខ្ញុំ​បាន​បញ្ជា​ឱ្យ​ប៉ូ​លី​ស​បោះបង់​វា​ចោល​។​ យើង​មិន​ត្រូវការ​ពួក​វា​ទៀត​ទេ​»​។​

ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក​ និង​ ហ្វី​លី​ពី​ន​ដែល​ជា​សម្ព័ន្ធមិត្ត​ជា​យូរណាស់​មក​ហើយ​នោះ​ បាន​ជួប​នូវ​ភាព​ស្មុគស្មាញ​ ព្រោះ​មាន​ប្រតិកម្ម​ខ្លាំងៗ​ និង​មានការ​រិះគន់​ទៅ​លើ​ Duterte​ ពី​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​ ក្នុង​យុទ្ធនាការ​បោសសំអាត​គ្រឿងញៀន​របស់​លោក​។​

​មាន​មនុស្ស​ជាង​ ២៣០០​ នាក់​ហើយ​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ប្រតិបត្តិការ​របស់​ប៉ូ​លី​ស​ ក្នុង​យុទ្ធនាការ​បោសសំអាត​គ្រឿងញៀន​ក្រោម​រដ្ឋបាល​របស់​លោក​ ឌូ​ធើ​តេ​។​

កាលពី​ខែ​មុន​ជំនួយ​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​បាន​ប្រាប់​សារព័ត៌មាន​ Reuters​ ថា​ ក្រសួងការបរទេស​សហរដ្ឋអាមេរិក​បាន​បញ្ឈប់​គម្រោង​លក់​កាំភ្លើង​ចំនួន​ ២៦០០០​ដើម​ ទៅ​ឱ្យ​ប៉ូ​លី​ស​ជាតិ​ហ្វី​លី​ពី​ន​ បន្ទាប់​ពី​ព្រឹទ្ធ​សមាជិក​លោក​ Ben​ Cardin​ និយាយ​ថា​ លោក​នឹង​ប្រឆាំង​នឹង​ការ​លក់​អាវុធ​នេះ​ ព្រោះ​មានការ​ព្រួយបារម្ភ​អំពី​ការ​រំលោភសិទ្ធិ​មនុស្ស​។​

តែ​យ៉ាងណា​ លោក​ Duterte​ បាន​និយាយ​ថា​ ប្រទេស​រុ​ស្ស៊ី​ និង​ ចិន​ បាន​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការ​លក់​អាវុធ​ទៅ​ឱ្យ​ហ្វី​លី​ពី​ន​៕​ប្រភព​៖CNA

Share

Image
Image
Image