en     km
en     km

សម្ដេច​ ហ៊ុន​ សែន​៖​តម្លៃ​ពលកម្ម​ ក្នុងស្រុក​សម​ល្មម​ហើយ​ ដែល​មិន​គួរ​ធ្វើ​ការងារ​នៅ​ស្រុក​គេ​ទេ​ (មានសំឡេង)

Share

​ភ្នំពេញ​៖​ សម្តេច​ ហ៊ុន​ សែន​ ថ្លែង​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​គួរ​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​ជា​ជាង​ធ្វើ​ការងារ​នៅ​ក្រៅប្រទេស​ ព្រោះ​លក្ខ​ខណ​មួយ​ចំនួន​នៅ​ក្រៅប្រទេស​មិនល្អ​សម្រាប់​ការ​រស់នៅ​នោះ​ទេ​។​

​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​មើលឃើញ​ថា​ ប្រមុខ​រដ្ឋាភិបាល​គួរ​មាន​យន្តការ​ច្បាស់លាស់​ក្នុង​ការ​ដំឡើង​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​សំលៀក​បំពាក់​ និង​ស្បែង​ជើង​ឲ្យ​បាន​សមរម្យ​ និង​គិតគូរ​ពី​តម្លៃ​ និង​រក​ទីផ្សារ​កសិផល​កសិកម្ម​។​ ស្រប​ពេល​នេះ​ បក្ស​ប្រឆាំង​ថា​ ការងារ​នៅ​ក្នុងស្រុក​នៅ​មាន​តិច​នៅឡើយ​ ដែល​ជា​ហេតុ​មានការ​ធ្វើ​ចំណាកស្រុក​។​

 

សម្តេច ហ៊ុន សែន ក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត និងនិស្សិតនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស
សម្តេច ហ៊ុន សែន ក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត និងនិស្សិតនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស

​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ នៅ​ថ្ងៃ​ ចន្ទ​ ទី​០៧​ វិច្ឆិកា​ នេះ​ បាន​លើក​ឡើង​ពី​លក្ខ​ខណ​ការងារ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ដែល​លោក​ថា​ ពលរដ្ឋ​ខ្មែរ​គួរតែ​ស្វះ​ស្វែងរក​ការងារ​ក្នុង​ប្រទេស​របស់​ខ្លួន​ជា​ជាង​ ទៅ​ក្រៅប្រទេស​។​ សម្ដេច​ នាយក​រដ្ឋមន្ដ្រី​ដែល​ទំនងជា​លើក​ដំបូង​ បាន​និយាយ​យោង​ដល់​ការងារ​ របស់​ពលរដ្ឋ​ខ្មែរ​ នៅ​ក្នុង​ប្រទេស​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ដទៃ​ ជា​ពិសេស​គឺ​ប្រទេស​ភូមា​។

​សម្ដេច​នាយក​រដ្ឋមន្ដ្រី​មាន​ប្រសាសន៍​ថា​ ប្រាក់បៀវត្ស​សម្រាប់​តម្លៃ​ពលកម្ម​ក្នុង​ប្រទេស​បច្ចុប្បន្ន​ក៏​មិន​តិច​ជាង​ប្រទេស​ជិតខាង​ដែរ​ បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ ភូមា​ ឬ​មី​យ៉ា​ន់​ម៉ា​។​ ប្រមុខ​រដ្ឋាភិបាល​ ក៏​បាន​ ទទូច​ឱ្យ​ក្រុម​អ្នក​រិះគន់​ ត្រូវ​ពិចារណា​ ឡើង​វិញ​ ដែល​សម្ដេច​ថា​ ប្រជាជន​ប្រទេស​ភូមា​ជា​ច្រើន​សែន​នាក់​ ក៏​មិន​បាន​ ត្រឡប់​ទៅ​ប្រទេស​ភូមា​វិញ​ដែរ​។​

​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ មាន​ប្រសាសន៍​ដូចនេះ​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​នៅ​វិទ្យាស្ថាន​ជាតិ​បណ្ដុះបណ្ដាល​បច្ចេកទេស​ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ នៅ​ថ្ងៃ​ចន្ទ​នេះ​។​

​សម្តេច ​ហ៊ុន​ សែន​៖«​បញ្ហា​ទីផ្សារ​ការងារ​វា​មាន​ទីផ្សារ​ក្នុងស្រុក​ផង​ វា​មាន​ទីផ្សារ​ក្រៅ​ស្រុក​ផង​។​ឥឡូវនេះ​ ទីផ្សារ​ការងារ​ក្នុង​ស្រុង​កំពុង​តែ​មាន​តម្រូវការ​កាន់តែ​ខ្ពស់ៗ​ទៅ​ ហើយ​ជប៉ុន​យក​មក​ប្រទេស​កម្ពុជា​ធ្វើការ​វិនិយោគ​ក្រុម​របស់​គាត់​បង្ហាញ់​នៅ​ក​ង្វ​ស់​បញ្ហា​កម្លាំង​ពលកម្ម​ និង​តម្លៃ​ពលកម្ម​។​

​សម្ដេច​ បាន​បញ្ជាក់​ទៀត​ថា​ លក្ខ​ខណ​មួយ​ចំនួន​នៅ​ក្រៅប្រទេស​មិនល្អ​សម្រាប់​ការ​រស់នៅ​នោះ​ទេ​ ដែល​គួរ​ណាស់​ស្វះ​ស្វែងរក​ការងារ​ក្នុង​ប្រទេស​ប្រសើរ​ជាង​។​ ប្រមុខ​រដ្ឋាភិបាល​ ក៏​បាន​ ទទូច​ឱ្យ​ក្រុម​អ្នក​រិះគន់​ ត្រូវ​ពិចារណា​ ឡើង​វិញ​ ដែល​សម្ដេច​ថា​ ប្រជាជន​ប្រទេស​ភូមា​ជា​ច្រើន​សែន​នាក់​ ក៏​មិន​បាន​ ត្រឡប់​ទៅ​ប្រទេស​ភូមា​វិញ​ដែរ​។​

​តាម​តួលេខ​ក្រៅផ្លូវការ​ ដែល​ធ្វើ​ឡើង​ដោយ​អង្គការ​មិនមែន​រដ្ឋាភិបាល​  ពលរដ្ឋ​ខ្មែរ​ទៅ​ ធ្វើការ​នៅ​ប្រទេស​ថៃ​មាន​ជាង​ ៧០​ម៉ឺន​នាក់​ នៅ​ម៉ា​ឡេ​ស៊ី​ និង​ប្រទេស​ កូរ៉េ​ខាងត្បូង​ ជិត​១០​ម៉ឺន​នាក់​។

​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សុ​ន​ ឆ័​យ​ យល់​ថា​ ទីផ្សារ​ការងារ​នៅ​ក្នុងស្រុក​នៅ​មាន​កម្រិត​ ព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តែ​បន្ត​ធ្វើ​ចំណាក់ស្រុក​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​។​ លោក​ថា​ រដ្ឋាភិបាល​ត្រូវ​តែ​បង្កើន​ការងារ​ក្នុងស្រុក​ ដូច​ជា​វិស័យ​ទេសចរណ៍​និង​វិស័យ​អាទិភាព​មួយ​ចំនួន​ទៀត​។

​ចំណែក​លោក​ មឿ​ន​ តុលា​ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ការងារ​ និង​សិទ្ធិ​មនុស្ស​ (Central)​ យល់​ឃើញ​ថា​ រដ្ឋាភិបាល​អាច​ស្រូប​ទាញ​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​ធ្វើ​ការងារ​នៅ​ក្នុង​ប្រទេស​បាន​ ប្រសិនបើ​រដ្ឋាភិបាល​មាន​គោលនយោបាយ​ចែក​ដី​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​កសិកម្ម​ ដោយ​ធានា​អំពី​តម្លៃ​ និង​ទីផ្សារ​កសិផល​ឲ្យ​មាន​លំ​និង​ ជូន​ប្រជា​កសិករ​។​

​លោក​ តុលា​ ថា​ យន្តការ​ដំឡើង​ប្រាក់ខែ​ជូន​កម្មករ​នៅ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​ និង​ស្បែកជើង​ ឲ្យ​បាន​សមរម្យ​ក្នុង​ការ​ធានា​ជីវភាព​ថ្លៃថ្នូរ​។

​លោក​ មឿ​ន​ តុលា​៖«​ខ្ញុំ​គិត​អ្នកនយោបាយ​គួរតែ​កាត់​បន្ថយ​សារ​នយោបាយ​ បែប​ប្រជា​ពិ​ថុ​ទ​ តែ​ងាក់​មក​រក​ការ​អនុវត្តន៍​ជាក់ស្តែង​វិញ​ ដើម្បី​ជួយ​ពលរដ្ឋ​យើង​ឲ្យ​មានការ​ងារ​ធ្វើ​នៅ​ក្នុងស្រុក​ ខ្ញុំ​គិត​ថា​ គួរ​សំឡឹង​ទៅ​មើល​វិស័យ​កសិកម្ម​ ប្រសិនបើ​យើង​ឲ្យ​ដី​គាត់​ កសិករ​យើង​មាន​ដី​គ្រប់គ្រាន់​ ហើយ​មាន​ជំនាញ​ ហើយ​និង​ ធនធាន​ក្នុង​ការ​ផលិត​កសិកម្ម​ ហើយ​យើង​រក​ទីផ្សារ​​។​

​សម្រាប់​ឆ្នាំ​២០១៧​ ប្រាក់​ឈ្នួល​កម្មករនិយោជិត​ ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​ និង​ផលិត​ស្បែកជើង​ នឹង​ទទួល​បាន​ ១៥៣​ ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ខែ​ ដោយ​ រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ លោក​ អ៊ិ​ត​ សំ​ហេង​ បាន​កំណត់​ប្រាក់ខែ​គោល​អប្បបរមា​នៅ​ឆ្នាំ​ក្រោយ​នេះ​ចំនួន​ ១៤៨​ ដុល្លារ​អា​មេ​រិ​ក​ ដែល​រដ្ឋាភិបាល​បាន​បន្ថែម​ ៥​ ដុល្លារ​អា​មេ​រិ​ក​។​

​ទោះបី​យ៉ាងនេះ​ក្តី​ថៅកែ​រោងចក្រ​បារម្ភ​អំពី​បិទ​រោងចក្រ​ដោយសារ​ប្រាក់​ឈ្នួល​ខ្ពស់​ពេក​ហើយ​ រោង ចក្រ​មួយ​ចំនួន​ត្រូវ​បាន​រាយការណ៍​ថា​ បាន​រើ​ទៅ​ប្រទេស​ភូមា​៕​ ​

Share

ព័ត៌មានទាក់ទង

Image