en     km
en     km

លោក​ ហុង​ សុខ​ហួរ​ មានទោស​ ៧​ ឆ្នាំ​ករណី​សន្ធិសញ្ញា​ព្រំដែន​ តែ​លោក​ សម​ រ​ង្ស៊ី​ ថា​មិន​ត្រូវ​មានទោស​

Share

(​ភ្នំពេញ​)៖​ តុលាការ​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃ​ទី​០៧​ វិច្ឆិកា​ នេះ​ បាន​សម្រេច​ផ្តន្ទាទោស​លោក​ ហុង​ សុខ​ហួរ​ សមាជិក​ព្រឹទ្ធសភា​ពី​គណបក្ស​ សម​ រ​ង្ស៊ី​ ដាក់​ពន្ធនាគារ​ ចំនួន​ ៧​ឆ្នាំ​ ។

លោក ហុង សុខហួរ ព្រឹទ្ធសមាជិកមកពីគណបក្ស សម រង្ស៊ី ។
លោក ហុង សុខហួរ ព្រឹទ្ធសមាជិកមកពីគណបក្ស សម រង្ស៊ី ។

លោក​ ហុង​ សុខ​ហួរ​ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ចំនួន​ ៣​ បទល្មើស​ ក្នុង​នោះ​មាន​៖«​ បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ​ បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​ និង​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ តាម​មាត្រា​ ៦២៩​ មាត្រា​ ៦៣០​ និង​មាត្រា​ ៤៩៥​ នៃ​ក្រម ព្រហ្ម ទណ្ឌ​»​។​

លោក​ ហុង​ សុខ​ហួរ​ ត្រូវ​បាន​សមត្ថកិច្ច​ឃុំខ្លួន​ កាលពី​ខែសីហា​ឆ្នាំ​២០១៥​ បន្ទាប់​ពី​លោក​បាន​បង្ហោះ​នូវ​ឯកសារ​មួយ​ស្តី​ពី​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​-​វៀតណាម​ នៅ​លើ​ទំព័រ​ Facebook​ របស់​ លោក​ សម​ រ​ង្ស៉ី​ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ បញ្ជាក់​ថា​ជា​ឯកសារ​ក្លែងក្លាយ​។​

តុលាការ​បាន​ចាត់​ទុក​ថា​ ការ​បន្ត​បង្ហោះ​ឯកសារ​ក្លែងក្លាយ​បែប​នោះ​ថា​ គឺជា​ការ​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​។​

ទាក់ទិន​ករណី​របស់​លោក​ ហុង​ សុខ​ហួរ​ នេះ​ដែរ​ លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ កំពុង​រស់នៅ​និរទេស​ខ្លួន​ក្រៅប្រទេស​ បាន​ធ្វើ ការ​ បកស្រាយ​លើ​បទ​ចោទ​ ដែល​តុលាការ​កម្ពុជា​បាន​សម្រេច​ចោទប្រកាន់​លោក​ ហុង​ សុខ​ហួរ​។​

​លោក​សមរ​ង្ស៊ី​បាន​បកស្រាយ​ ថា​ លោក​ ហុង​ សុខ​ហួរ​ មិន​មាន​កំហុស​អ្វី​ទាក់ទិន​នឹង​ការ​បង្ហោះ​ឯកសារ​ពាក់ព័ន្ធ​ទៅ​នឹង​សន្ធិសញ្ញា​ឆ្នាំ​ ១៩៧៩​ រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​វៀតណាម​នោះ​ទេ​។​

​លោក​ សម​ រ​ង្ស៊ី​ បកស្រាយ​លើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា​ ឯកសារ​ដែល​លោក​ ហុង​ សុខ​ហួរ​បង្ហោះ​នោះ​ គឺ​គ្រាន់តែ​ជា​ការ​វាយ​បញ្ចូល​ឡើង​វិញ​ក្នុង​កុំ​ព្យូ​រ​ទ័​រ​ នូវ​ខ្លឹមសារ​នៃ​សន្ធិសញ្ញា​ដើមឆ្នាំ​ ១៩៧៩​តែ​ប៉ុណ្ណោះ​ តែ​ការ​វាយ​បញ្ចូល​ឡើង​វិញ​នេះ​មាន​លក្ខណៈ​ខុសឆ្គង​ខ្លះ​ ដែល​អាច​បណ្តាល​មក​ពី​ការ​បកប្រែ​។​ ខុស​នៅ​ត្រង់​ថា​ លោក​ ហុង​ សុខ​ហួរ​ បាន​បង្ហោះ​សន្ធិសញ្ញា​ព្រំដែន​មាន​ជា​អាទិ៍​ មាត្រា​ទី​ ៤​ ដែល​លើក​ឡើង​ពី​ការ​ "​រំលាយ​"​ ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​។​ ការ​ប្រើ​ពាក្យ​មួយ​ម៉ាត់​នេះ​ ក្នុង​មាត្រា​ទី​ ៤​ នេះ​ បាន​ជម្រុញ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ចោទប្រកាន់​លោក​សមាជិក​ព្រឹទ្ធសភា​ ហុង​ សុខ​ហួរ​ ពី​បទ​ក្បត់ជាតិ​ ហើយ​បញ្ជា​ឲ្យ​គេ​ចាប់ខ្លួន​ និង​ឃុំខ្លួន​លោក​ ហុង​ សុខ​ហួរ​។​ នេះ​បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក​ លោក​ សម​ រ​ង្ស៊ី​ ដដែល​។​

លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ
លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ

​លោក​ សម​ រ​ង្ស៊ី​ សរសេរ​ក្នុង​សម្តី​ដើម​យ៉ាង​ដូច្នេះ​ថា​៖​ «​តែ​ឥលូវ​នេះ​ មាន​ភស្តុ​តាង​ជាក់ស្តែង​ ដែល​បង្ហាញ​ថា​ឯកសារ​ ដែល​បង្ហោះ​ដោយ​លោក​ ហុង​ សុខ​ហួរ​ នោះ​ មិនមែន​រៀបចំ​ដោយ​លោក​ ហុង​ សុខ​ហួរ​ ឡើយ​។​ តាម​ការ​ពិត​ ឯកសារ​នេះ​ គឺជា​សន្ធិសញ្ញា​ដែល​មានការ​បកប្រែ​ខុសឆ្គង​នោះ​ ត្រូវ​បាន​អ្នក​ផ្សេង​បង្ហោះ​ ហើយ​ត្រូវ​បាន​អ្នក​ដទៃ​ទៀត​អាន​ និង​ចែកចាយ​ តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​ តាំងពី​យូរ​ឆ្នាំ​មក​ហើយ​ មុន​លោក​ ហុង​ សុខ​ហួរ​ ត្រូវ​បាន​គេ​ចោទប្រកាន់​ពី​បទ​ក្លែងបន្លំ​ឯកសារ​ នៅ​ខែសីហា​ ២០១៥»​។​

​ចុង​ក្រោយ​ លោក​មេ​បក្ស​ប្រឆាំង​ធំ​ជាងគេ​របស់​កម្ពុជា​ ក៏​បាន​អំពាវនាវ​ដល់​លោកនាយក​រដ្ឋមន្ត្រី​លោក​ ហ៊ុន​ សែន​ និង​តុលាការ​នៅ​ប្រទេស​កម្ពុជា​ គួរតែ​ទៅ​តវ៉ា​រករឿង​អ្នក​ដែល​រៀបចំ​គេហទំព័រ​នោះ​ នៅ​សហរដ្ឋអាមេរិក​ មុន​នឹង​មក​រករឿង​លោក​ ហុង​ សុខ​ហួរ​ នៅ​ប្រទេស​កម្ពុជា​។​

​ទាំង​លោក​ហុង​សុខ​ ហួរ​ និង​មេធាវី​របស់​លោក​បាន​ព្យាយាម​ សុំ​ឱ្យ​កូនក្ដី​នៅ​ក្រៅ​ឃុំ​ ប៉ុន្តែ​ តុលាការ​មិន​អនុ​ញ្ញ​ត​ឡើយ​ ។​

សវនាការ​ជំនុំ​ជម្រះក្ដី​ ករណី​ លោក​ ហុង​ សុខ​ហួរ​ កាលពី​ថ្ងៃ​ទី​២៦​ តុលា​  ដោយ​តុលាការ​រាជធានី​ភ្នំពេញ​  អ្នក​សង្កេតការណ៍​ ដែល​បាន​ចូល​ស្ដាប់​សវន​ការ​ បាន​រិះគន់​ ថា​មិន​មាន​ត្រឹមត្រូវ​ ដោយសារ​តែ​ភស្តុ​តាង​ដាក់បន្ទុក​ មិន​មាន​ភាពរឹងមាំ​ និង​ការ​ទា​រម​ទារ​របស់​ ចុងចោទ​ ត្រូវការ​បំភ្លឺ​បន្ថែម​ពី​សាក្សី​ ក៏​មិន​ បាន​ធ្វើ​ឡើយ​ ។​ យ៉ាងណា​ក៏​ដោយ​ករណី​របស់​លោក​ ហុង​ សុខ​ហួរ​ ត្រូវ​បាន​ចាត់ទុកជា​រឿង​ន​យោ​បា​បាយ​៕​
 

Share

Image
Image
Image