en     km
en     km

លោក​កែម ឡី និង​យ៉ង សាំង​កុមារ​នឹង​មិន​ឈរ​ឈ្មោះ​ក្នុង គណ​បក្ស​ប្រជា​ធិប​តេយ្យ​មូល​ដ្ឋាន​ទេ

Share

ភ្នំពេញ៖ លោក​កែម ឡី និង​លោក យ៉ង សាំង​កុមារ ជា​ស្ថាបនិក​បណ្តាញ​សង្គម​ខ្មែរ​ដើម្បី​ខ្មែរ​បាន​ប្រកាស​ថា​ លោក​ទាំង​ពីរ​នឹង​មិន​ឈរ​ឈ្មោះ​ជា​ស្ថាបនិក គណបក្ស​ថ្មី​មួយ​ដែល​មាន​​ឈ្មោះ​ថា «ប្រជា​ធិប​តេយ្យ​មូល​ដ្ឋាន​»​ នោះ​ទេ​។ ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ បណ្តាញ​សង្គម​ខ្មែរ​ដើម្បី​ខ្មែរ ត្រៀម​ចុះ​ឈ្មោះ​គណបក្ស​ប្រជា​ធិប​តេយ្យ​មូល​ដ្ឋាន​ទៅ​ក្រសួង​មហា​ផ្ទៃ នៅ​ថ្ងៃ​ទី០៣ ខែ​សីហា ឆ្នាំ​២០១៥ ខាង​មុខ​នេះ​។

kemly-koma

លោ​កកែម ឡី និង​លោក​យ៉ង សាំងកុមារ ជា​ស្ថាបនិក​ដ៏​ល្បី​របស់​បណ្តាញ​សង្គម​ខ្មែរ​ដើម្បី​ខ្មែរ​បាន​មាន​ប្រសាន៍​ថា លោក​ទាំង​ពីរ​ នឹង​មិន​ឈរ​ឈ្មោះ និង​គ្មាន​តំណែង​ក្នុង​គណៈ​កម្មាកា​បណ្តោះ​អាសន្ន​របស់​គណ​បក្ស​ប្រជា​ធិប​តេយ្យ​មូល​ដ្ឋាន​នោះ​ទេ​។ ការ​ប្រកាស​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ពី​មតិ​មហា​ជន​ថា គណ​បក្ស​ថ្មី​នេះ​បង្កើត​ក្នុង​គោល​បំណង​បំបែក​សំឡេង​គណ​បក្ស​សង្រ្គោះ​ជាតិ ​ដែល​ជា​គណ​បក្ស​​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា​។

​លោក​បណ្ឌិត​យ៉ង សាំង​កុមារ បាន​មាន​ប្រសាសន៍​ថា បើ​ទោះ​បី​ជា​លោក​មិន​ឈរ​ឈ្មោះ​ឬ​គ្មាន​តួ​នា​ទី​នៅ​ក្នុង​គណ​បក្ស​ថ្មី​នេះ​ក៏​ដោយ​ ក៏​លោក​នៅ​តែ​ជ្រោម​ជ្រែង​គណ​បក្ស​ថ្មី​នេះ ឲ្យ​មាន​ដំណើរ​ការ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០១៧ និង​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨ខាង​មុខ​នេះ​ ។ លោកបានបន្ថែមផងដែរ​ថា ហេតុ​ផល​ដែល​លោក​មិន​ចង់​មាន​តួ​នាទី​ក្នុង​ជួរ​គណ​បក្ស​ព្រោះ​លោក​មាន​ការ​ងារ​ច្រើន​ក្នុង​ការ​ចុះ​ជួយ​ប្រជា​ពល​រដ្ឋ ជា​ពិ​សេស​កសិករ​កម្ពុជា​។ លើស​ពី​នេះ លោក​គ្រាន់​តែ​ចង់​បង្រៀន​ប្រ​ជា​ជន​នៅ​តាម​មូល​ដ្ឋាន​ ឲ្យ​ចេះ​ធ្វើ​សកម្ម​ភាព​នយោ​បាយ​តាម​របប​ប្រជា​ធិប​តេយ្យ​ពិត​ប្រាកដ​តែប៉ុណ្ណោះ​។

សំឡេង៖

រី​ឯ​អ្នក​ស្រាវ​ជ្រាវ​​សង្គម និង​​តាម​ដាន​​ស្ថាន​ការណ៍​​នយោបាយ លោក កែម ឡី បាន​​អះ​អាង​ថា រូប​លោក​​នឹង​មិន​​មាន​​តួ​នាទី និង​​មុខ​តំ​ណែង​​អ្វី​​ទាំង​អស់​​ក្នុង​​បក្ស​​ប្រជា​ធិប​តេយ្យ​​មូល​ដ្ឋាន​។ លោក កែម ឡី បាន​​បដិសេធ​​ចំពោះ​​ការ​យល់​ច្រ​ឡំ​​របស់​​ប្រជា​ពល​រដ្ឋ និង​​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​​មួយ​ចំនួន ​ដែល​ថា​​រូប​លោក​​នឹង​​ធ្វើ​ជា​​អ្នក​នយោបាយ និង​​មា​ន​តួ​នា​ទី​​ជា​​ប្រធាន ឬ​​អនុ​ប្រធាន ក្នុង​​បក្ស​​ថ្មី​​ដែល​​រូប​លោក និង​​សមា​ជិក​​ស្ថាបនិក​​មួយ​ចំនួន​ទៀត​​គ្រោង​​នឹង​បង្កើត​។ លោក​​បញ្ជាក់​ថា លោក​​នឹង​មិន​មាន​​តួ​នាទី​​អ្វី​​ទាំង​អស់​​ក្នុង​​បក្ស​​ថ្មី​​នេះ សូម្បី​តែ​​សមាជិក​​ធម្មតា​ ក៏​​លោក​​មិន​​ធ្វើ​​ដែរ​។ ប៉ុន្តែ​លោក​​ថា ការ​ចួល​រួម​​ក្នុង​​សកម្មភាព​​នយោបាយ​​នោះ លោក​នឹង​​មិន​​បោះ​បង់​​នោះ​ទេ​។

សំឡេង៖

គួរ​រម្លឹក​ថា គណបក្ស​ប្រជាធិប​តេយ្យ​មូល​ដ្ឋាន ដែល​គ្រោង​នឹង​បង្កើត​ថ្មីនេះ នឹង​ធ្វើ​ការ​ប្រកួត​ប្រជែង​​ក្នុង​បោះ​ឆ្នោត​ឃុំ​សង្កាត់​ខាង​មុខ​ដែល​មាន​ចំនួន​១០​ឃុំ​សង្កាត់ ស្ថិត​នៅ​ខេត្ត​កំពង់​ស្ពឺ​ កំពត​​​ តាកែវ ព្រមទាំងរាជធានីភ្នំ​ពេញ​ផង​ដែរ​។

 

Share

Image
Image
Image